ព័ត៌មានអន្ដរជាតិ
ថៃ ត្រៀមបញ្ជូនពលករទៅអ៊ីស្រាអែលវិញ ទោះសង្គ្រាមនៅទីនោះមិនទាន់ចប់
ការបញ្ជូនពលករផ្នែកកសិកម្មរបស់ថៃទៅកាន់ប្រទេសអ៊ីស្រាអែល នឹងត្រូវចាប់ផ្ដើមធ្វើឡើងវិញហើយ បន្ទាប់ពីផ្អាកអស់រយៈពេលជាង៨ខែកន្លងមក ក្រោយផ្ទុះមានសង្គ្រាមរវាងក្រុមហាម៉ាស និងយោធាអ៊ីស្រាអែល។ នេះបើយោងតាមការប្រកាសរបស់ក្រសួងការងារថៃ កាលពីថ្ងៃទី២៤ ខែមិថុនា។
បើតាមគម្រោង ថៃនឹងត្រៀមបញ្ជូនពលករផ្នែកកសិកម្មទៅអ៊ីស្រាអែលឲ្យបាន ១ម៉ឺននាក់ រហូតដល់បំណាច់ឆ្នាំ២០២៤។ ក្រុមដំបូង មានគ្នា១០០នាក់ នឹងហោះចេញទៅអ៊ីស្រាអែល នៅថ្ងៃអង្គារទី២៥ នេះ ខណៈដែលក្រុមបន្ទាប់ នឹងធ្វើដំណើរ នាដើមខែកក្កដាខាងមុខ។
ក្រសួងការងារថៃ បានប្រកាសថា រដ្ឋាភិបាលបានស្នើសុំកិច្ចសហប្រតិបត្តិការជាមួយអ៊ីស្រាអែលរួចមកហើយ ដើម្បីឲ្យនិយោជកជួយយកចិត្តទុកមើលថែក្រុមពលករចំណាកស្រុករបស់ថៃ។
ប្រជាជនថៃជាច្រើន ជាពិសេសអ្នកនៅតាមតំបន់ជនបទភាគឦសានប្រទេស មានបំណងចង់ស្វែងរកការងារធ្វើនៅក្នុងប្រទេសអ៊ីស្រាអែល ក៏ព្រោះតែនៅទីនោះអាចទទួលបានប្រាក់កម្រៃខ្ពស់ សម្រាប់ដោះបំណុល ដែលការជំពាក់បំណុលនេះគឺជាបញ្ហាសេដ្ឋកិច្ចលំដាប់ថ្នាក់ទី២ចំពោះមនុស្សរាប់លាននាក់នៅអាស៊ីអាគ្នេយ៍។
បើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC កាលពីខែតុលា ឆ្នាំ២០២៣កន្លងទៅ, ពលករថៃចាប់ផ្ដើមធ្វើចំណាកស្រុកទៅកាន់ប្រទេសអ៊ីស្រាអែល តាំងពីអំឡុងទសវត្សឆ្នាំ១៩៨០មកម៉្លេះ មុនកិច្ចព្រមព្រៀងជាផ្លូវការរវាងរដ្ឋាភិបាលប្រទេសទាំង២ កាលពីឆ្នាំ២០១១ទៅទៀត។ សព្វថៃ កម្រៃប្រចាំខែរបស់ពលករថៃនៅអ៊ីស្រាអែល អាចទទួលបានចន្លោះពី ២១០០ដុល្លារ ដល់ជាង ៣២០០ដុល្លារ។ ក្រុមពលករថៃ បានអះអាងថា កម្រៃប៉ុណ្ណឹងគឺច្រើនជាងការរកចំណូលនៅប្រទេសកំណើតពួកគេដល់ទៅ ៧ ឬ ៨ដងឯណោះ។
សូមបញ្ជាក់ថា ពេលសង្គ្រាមរវាងអ៊ីស្រាអែល និងហាម៉ាស ផ្ទុះឡើងកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ក្នុងចំណោមពលករថៃចំនួន ៣ម៉ឺននាក់ មាន ៣៩នាក់ ត្រូវបានសម្លាប់ និង ៣២នាក់ផ្សេងទៀត ត្រូវបានចាប់ជាចំណាប់ខ្មាំងដោយក្រុមហាម៉ាស យកទៅតំបន់ហ្គាហ្សា។ បើតាមរដ្ឋាភិបាលថៃ បានឲ្យដឹងថា បច្ចុប្បន្ន នៅមានចំណាប់ខ្មាំងថៃប្រមាណជា ៦នាក់ទៀត នៅមិនទាន់ត្រូវបានដោះលែងដោយក្រុមហាម៉ាសនៅឡើយទេ៕
ដោយ៖ ឈាង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ជនដៃដល់ បាញ់មនុស្ស២នាក់ស្លាប់ នៅបុរីប៉េងហួត មានគោរម្យងារជា ឧកញ៉ា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
សមត្ថកិច្ច ចាប់បានបុរសដែលបាញ់មនុស្ស២នាក់ឱ្យស្លាប់ និងរបួស នៅបុរីប៉េងហ៊ួតបឹងស្នោ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យម្នាក់ ក្នុងហេតុការណ៍ផ្ទុះអាវុធ នៅក្នុងបុរីប៉េងហួតបឹងស្នោ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សមាគមឧកញ៉ា នឹងស្នើបញ្ចប់ងារឧកញ៉ាពីឈ្មោះ ស្រី ស៊ីណា ក្រោយបាញ់ឱ្យមនុស្សស្លាប់
-
អត្ថាធិប្បាយ១ សប្តាហ៍ ago
សមត្ថកិច្ចប្រើពេល៣ម៉ោង ក្របួចកឧកញ៉ាប្រើកាំភ្លើងផ្ដាច់ជីវិតគូរស្នេហ៍មួយគូរ
-
សេដ្ឋកិច្ច៤ ថ្ងៃ ago
ការវិនិយោគរបស់ក្រុមហ៊ុនជប៉ុន កំពុងជួយរុញឱ្យកំណើនសេដ្ឋកិច្ចកម្ពុជាកាន់តែងើបឡើងបន្ថែមទៀត
-
KPT+៥ ថ្ងៃ ago
១០ ប្រទេស កំពូលគ្រោះថ្នាក់ខ្លាំង ចំពោះស្រ្តី
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកនាំពាក្យទទូចដល់អ្នកប្រើបណ្តាញសង្គមបញ្ឈប់ចែកចាយជាបន្ទាន់ និងលុបចេញរាល់មាតិកាដែលពាក់ព័ន្ធឃាតកម្មឃោរឃៅ