Connect with us

ជីវិតកម្សាន្ដ

លី អ៊ីវ៉ាធីណា ទម្លាយរឿងហួសចិត្ត ខណៈធ្លាប់មានគេរិះគន់កែបបូរមាត់ពីធំមកតូច

បានផុស

នៅ

តារា​ចម្រៀង​កូន​កាត់ចិនកញ្ញា លី អ៉ីវ៉ាធីណា បានចេញមកទម្លាយរឿងរ៉ាវ​ដ៏ហួស​ចិត្តអំឡុងពេល​ចូលប្រឡូក​នៅ​ក្នុង​វិស័យសិល្បៈ​ជា​លើក​ដំបូងដោយ​មានអ្នករិះគន់​ថា ​នាង​មាន​បបូរ​មាត់ធំ ខណៈ​ក្រោយមកទៀត​ក៏មានគេនិយាយថា ខ្លួនចាយ​លុយដើម្បីកែ​បបូរ​មាត់​ពីធំមកតូច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាការកត់សម្គាល់ តារាចម្រៀងស្រីចេះពីរ​ភាសារខ្មែរ-ចិន លី អ៉ីវ៉ាធីណា មួយ​រយៈ​ចុងក្រោយ​នេះ​ហាក់បាត់​មុខពីសិល្បៈ​បន្ទាប់ពីនាងបាន​សាងកេរ្តិ៍ឈ្មោះ​លើវិថី​ចម្រៀង​ជា​​ច្រើនឆ្នាំមកនោះ។ យ៉ាងមិញ​ជារឿយៗគេក៏ឃើញកញ្ញា លី អ៊ីវ៉ាធីណា បាន​សម្តែង​ការនឹករលឹក​ដល់អ្នកគាំទ្រផងដែរ។

ដោយឡែក​ស្រាប់​តែមុននេះកញ្ញា លី អ៉ីវ៉ាធីណា បាន​បង្ហើប​រឿងដ៏ហួសចិត្តដូច្នេះថា «ពេលទើប​ប្រឡូកចូល​សិល្បៈ​ដំបូង រឿងដែរគេbully គឺថា​មីមួយ​អ្នកចម្រៀង​កាត់ចិន​នោះមិច​មាត់ធំម៉្លេស ឃើញតែមាត់សោះ​ហើយ​រំលងទៅ ១០ឆ្នាំជាងមុខមាត់​យើងបានផ្លាស់ប្តូរស្អាតជាងមុនបន្តិចគេថា​មីមួយនិងឥឡូវមាត់វាតូចស្អាត​ដោយសារវាទៅកែមាត់ហ្នឹង»។

តារា​ចម្រៀងកញ្ញា លី អ៉ីវ៉ាធីណា បាន​បញ្ជាប់បន្ថែម​ថា «​​ត្រង់ចំណុច​នេះ​ខ្ញុំចង់ប្រាប់ថា​ មាត់​ខ្ញុំគឺ​នៅដដែល​ទេ អត់មានកាត់​ចោលទៅណាទេ​ ធម្មជាតិ​ម្តាយ​ឲ្យមកប៉ុណ្ណាគឺនៅប៉ុណ្ណឹង»។ ជាមួយគ្នានេះ លី អ៊ីវ៉ាធីណាក៏

បានលើកឡើងទៀតថា នាងអត់ចូលចិត្ត​អ្នក​និយាយ​មិនពិត​ទេ​ហើយ​បើនាង​កែ និង​ទទួលស្គាល់តែ​នេះយើងអត់​មានកែអី្វផង។

គួររម្លឹកថា ​បើទោះបីកន្លង​មក​តារា​ស្រី​កញ្ញា លី អ៉ីវ៉ាធីណា បាន​ឃ្លាតឆ្ងាយ​សិល្បៈ​មួយ​សន្ទុះ​ក៏ពិតមែន​តែ​សម្រាប់​មហាជន និងអ្នកគាំទ្រ​នៅតែបង្ហាញការ​នឹករលឹក​ដោយចង់ឲ្យនាងបង្ហាញវត្តចេញបទចម្រៀងដូច​គ្រាមុនៗ​ដើម្បីបម្រើ​អារម្មណ៍​ទស្សនិកជន​ផងដែរ៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៨ នាទី មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

នយោបាយ២២ នាទី មុន

ឯកឧត្តម ហ៊ុន ម៉ានី បើកសិក្ខាសាលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត

ជីវិតកម្សាន្ដ២៧ នាទី មុន

​IU ក្លាយជា​តារា​ចម្រៀង​ស្រី​ដំបូងគេ ​ដែល​ប្រគំ​តន្ត្រី​​នៅ​កីឡដ្ឋាន​ធំ​បំផុត​របស់​កូរ៉េ

សេដ្ឋកិច្ច១ ម៉ោង មុន

ធនាគារជាតិឱ្យស្ថានប័នផ្ដល់ប្រាក់កម្ចី ប្រគល់ ឯក​សារបញ្ចាំ ជូនអតិថជនវិញយ៉ាងយូរ ៧ ថ្ងៃ ក្រោយបង់ផ្ដាច់

ជីវិតកម្សាន្ដ១ ម៉ោង មុន

លោក យឿន ពិសី សន្យាចូលរួមជួយផ្សព្វផ្សាយ ដើម្បីរកជំនួយជួយទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា

Sokha Hotels

ព័ត៌មានពេញនិយម