Connect with us

បច្ចេកវិទ្យា

មកស្គាល់ App ទាំង៤ របស់ក្រសួងអប់រំ និងនិយមន័យនៃការប្រើប្រាស់

បានផុស

នៅ

ដើម្បីសម្រួលដល់សិស្សានុសិស្ស អាចស្វ័យសិក្សា និងអាចតេស្តសមត្ថភាពខ្លួនឯងបាន ក្រសួងអប់រំ យុវជន និងកីឡា ដោយមានការសហការពីស្ថាប័នផ្សេងៗ បានផ្តួចផ្តើមបង្កើតកម្មវិធី (App) មួយចំនួនឡើង សម្រាប់ក្របខណ្ឌផ្ទៃក្នុង និងទូទៅ ចូលប្រើប្រាស់តាមតម្រូវការរៀងៗខ្លួន។ ត្រង់ន័យនេះ ចង់បញ្ជាក់ថា App ខ្លះ បង្កើតឡើងសម្រាប់​បើក​ឱ្យ​សាធារណជន​ប្រើប្រាស់​ទូទៅ តែApp ប្រើបានសម្រាប់តែសិស្សានុសិស្ស និងបុគ្គលិកវិស័យអប់រំប៉ុណ្ណោះ។

App ដែលសាធារណជនចូលប្រើប្រាស់បាន
១. MoEy E-Learning : ជាកម្មវិធីស្វ័យសិក្សា ដោយផ្តល់ការគាំទ្រដល់ដំណើរការអប់រំតាមបែប “ស្វ័យសិក្សា” សម្រាប់សិស្សានុសិស្សនៅគ្រប់ភូមិសិក្សា និងគ្រប់កម្រិតថ្នាក់ ក្រោមគំនិតផ្តួចផ្តើមរបស់ ក្រសួងអប់រំយុវជន និង កីឡា រួមនិងសហភាពសហព័ន្ធយុវជនកម្ពុជា។ សិស្សានុសិស្ស អាចទទួលបានព័ត៌មានអប់រំសំខាន់ៗ និងកម្រងសៀវភៅសិក្សាចាំបាច់សម្រាប់កម្មវិធីសិក្សាចំណេះដឹងទូទៅ ដោយគ្រាន់តែជ្រើសរើសតាមមាតិកាឌីជីថល ដែលមានស្រាប់ក្នុងកម្មវិធី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២. TreyVisay : ជាកម្មវិធីផ្តល់ការប្រឹក្សាអេឡិចត្រូនិចតាមទូរស័ព្ទដៃឆ្លាតវៃមួយ ដែលត្រូវបានបង្កើតឡើង ក្នុងគោលបំណងគាំទ្រដល់សិស្សានុសិស្ស កម្រិតថ្នាក់ទី៩ ដល់ទី១២ ក្នុងការតម្រង់ទិសវិជ្ជាជីវៈ តាមរយៈការធ្វើស្វ័យវាយតម្លៃអំពីជម្រើស មុខរបរអាជីព និងការសិក្សា ដែលជាទុនបម្រុងមួយជួយពួកគេ ឱ្យមានមូលដ្ឋានក្នុងការរៀបចំផែនការសិក្សា និងអាជីព នាពេលអនាគតបានសមរម្យ។

កម្មវិធីនេះ នឹងផ្តល់ជូននូវមាគ៌ាឆ្ពោះទៅការជ្រើសរើសអាជីពដ៏ស័ក្តិសម នឹងសមត្ថភាពលោកអ្នក តាមរយៈកញ្ចប់ព័ត៌មានក្នុងមុខងារសំខាន់ៗ រួមមាន៖

វាយតម្លៃមុខរបរ និងអាជីពការងារ

តេស្តភាពវៃឆ្លាត

ព័ត៌មានអំពីគ្រឹះស្ថានសិក្សា

ព័ត៌មានអំពីប្រភេទការងារ / វីដេអូមុខរបរ / មជ្ឈមណ្ឌលការងារ

៣. សុខភាពយុវជន
ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីអភិវឌ្ឍយុវជន និង ក្រសួងអប់រំ យុវជន និងកីឡា បានផ្តួចផ្តើមគំនិតបង្កើត App “សុខភាពយុវជន” ឡើងមក ដើម្បីឱ្យយុវជន-យុវតី អាចស្វែងយល់កាន់តែច្បាស់ពីសុខភាពផ្លូវភេទ ការបន្តពូជ និងព័ត៌មានជាច្រើនផ្សេងទៀត។ អានលម្អិត

App ក្របខណ្ឌផ្ទៃក្នុង (គ្រូ សិស្ស និងអង្គភាព ទើបចូលប្រើប្រាស់បាន)
១. MoEYS HRCPD (HR Management Information System)
ជាកម្មវិធីទូរស័ព្ទផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលគ្របដណ្តប់លើមុខងារធនធានមនុស្ស (ធនធានមនុស្ស) និងការអភិវឌ្ឍន៍វិជ្ជាជីវៈបន្ត (CPD) ។ លក្ខណៈពិសេសសំខាន់ៗរួមមាន:
– មើល និងផ្តល់យោបល់លើប្រវត្តិរូបបុគ្គលិក៖ បុគ្គលិកអប់រំបុគ្គលអាចមើលព័ត៌មានលម្អិតអំពីព័ត៌មានរបស់គាត់ និងផ្តល់យោបល់លើព័ត៌មានមិនត្រឹមត្រូវណាមួយ ស្នើទៅអ្នកគ្រប់គ្រងរបស់គាត់ ដើម្បីផ្ទៀងផ្ទាត់និងកែតម្រូវ។ នៅពេលដែលអ្នកគ្រប់គ្រងបានយល់ព្រមលើសំណើ ទិន្នន័យនឹងត្រូវបានធ្វើបច្ចុប្បន្នភាពដោយស្វ័យប្រវត្តិ នៅក្នុងមូលដ្ឋានទិន្នន័យ។

– ស្វែងរកការផ្តល់ជូន CPD៖ កម្មវិធីអនុញ្ញាតឱ្យបុគ្គលិកស្វែងរកការផ្តល់ជូន CPD ដែលអាចត្រូវបានប្ដូរតាមបំណងតាមប្រធានបទ របៀបបណ្តុះបណ្តាល និងទីតាំង។


Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម