Connect with us

ព័ត៌មានជាតិ

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ​រៀប​ចំ​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តី​ពី ​«​យន្តការ​និង​សេចក្តីណែនាំ​ដាក់​ឱ្យអនុវត្ត​ប្រព័ន្ធ​បញ្ជរ​តែមួយ​ជាតិ​»

បានផុស

នៅ

នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០២៤ នាយកដ្ឋាន​បុរាណវត្ថុ​នៃ​អគ្គនាយកដ្ឋាន​បេតិកភណ្ឌ​បាន​រៀប​ចំ​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្ដីពី ​«​យន្តការ​និង​សេចក្តី​ណែនាំ​ដាក់ឱ្យអនុវត្ត​ប្រព័ន្ធ​បញ្ជរ​តែមួយ​ជាតិ​» ក្នុងការ​ស្នើសុំ​លិខិតអនុញ្ញាត​នាំចេញ នាំចូល​វត្ថុ​សិល្បៈ​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ នៅ​ទីស្តីការក្រសួង ក្រោម​អធិបតីភាព លោក ហាប់ ទូច រដ្ឋលេខាធិការ​ប្រចាំការ​និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​លោកជំទាវ​បណ្ឌិត​សភាចា​រ្យ​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សិក្ខាសាលា​ខាងលើ​នេះ ​គឺ​មាន​ការ​អញ្ជើញ​ចូលរួម​ពី​តំណាង​ស្ថាប័ន​ជាតិ វិស័យ​ឯកជន តំណាង​ក្រុមហ៊ុន​ដឹកជញ្ជូន អាជីវករ និង​អង្គភាព​ពាក់ព័ន្ធ ប្រមាណ​ជាង ៨០ អង្គ​/​នាក់​។ លោក​រដ្ឋលេខាធិកា​រ​ប្រចាំការ​បាន​ថ្លែង​ថា ដើម្បី​ចាប់​យក​កាលានុវត្តនភាព និង​សក្ដានុពល​ដ៏​ធំធេង​ពី​បច្ចេកវិទ្យា​ឌីជីថល រាជរដ្ឋាភិបាល​បាន​ប្រកាស​ដាក់​ឱ្យអនុវត្ត​ជា​ផ្លូវការ​នូវ​ប្រព័ន្ធ​បញ្ជរ​តែមួយ​ជាតិ ដោយ​អនុញ្ញាតឱ្យ​នាំចេញ​-​នាំចូល​ទំនិញ អាច​ដាក់​ពាក្យសុំ​អាជ្ញាប័ណ្ណ លិខិតអនុញ្ញាត វិញ្ញាបនបត្រ និង​ឯកសារ​តម្រូវ​ផ្សេងៗ ពាក់ព័ន្ធ​នឹង​ការនាំចេញ​-​នាំចូល​ទំនិញ ទៅគ្រប់​ក្រសួង ស្ថាប័ន​មាន​សមត្ថកិច្ច​តែមួយ​លើក​រួមគ្នា ដើម្បី​ទទួល​បាន​ការអនុញ្ញាត​សម្រាប់​យកទៅ​ប្រើប្រាស់​ក្នុងការ​បំពេញបែបបទ​បញ្ចេញ​ទំនិញ​ពី​គយ​តាម​មធ្យោបាយ​អេឡិចត្រូនិក​។

លោក​បាន​បញ្ជាក់​បន្ថែម​ថា ការអនុវត្ត​ប្រព័ន្ធ​បញ្ជរ​តែមួយ​ជាតិ នឹង​នាំមក​នូវ​ផលប្រយោជន៍​ជាច្រើន ទាំង​សម្រាប់​វិស័យ​សាធារណៈ និង​វិស័យ​ឯកជន សំដៅ​បង្កើន​ប្រសិទ្ធភាព ជាពិសេស​សម្រួល​ដល់​ការ​បំពេញ​ឱ្យ​បាន​ឆាប់​នូវ​បែបបទ​នាំចេញ​-​ចូល​ទំនិញ ចំណេញ​ពេលវេលា កាត់បន្ថយ​ការិយាធិបតេយ្យ​ក្នុង​ដំណើរការ​ស្នើសុំ​លិខិតអនុញ្ញាត​និង​កាត់បន្ថយ​ចំណាយ​ផងដែរ​។

ក្នុង​ក្រប​ខណ្ឌ​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ លោក​រដ្ឋលេខាធិកា​រ​ប្រចាំការ បាន​បន្ត​ទៀត​ថា ដើម្បី​ចូលរួម​អនុវត្ត​គោលនយោបាយ និង​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល ក្រសួង​បានសម្រេច​ដាក់​ឱ្យអនុវត្ត​នូវ​នីតិវិធី​ក្នុង​ការ​ស្នើសុំ​លិខិតអនុញ្ញាត​នាំចេញ នាំចូល​វត្ថុ​សិល្ប​: ក្នុង​ទម្រង់​អេឡិចត្រូនិក​នៃ​ប្រព័ន្ធ​បញ្ជរ​តែមួយ​ជាតិ ដោយ​អនុលោម​តាម​សេចក្តី​ជូនដំណឹង​លេខ​: ១១ ស​.​ជ​.​ណ ចុះ​ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០២៤ និង​សេចក្តី​ណែនាំ លេខ​: ០១ ស​.​ណ​.​ន ចុះ​ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០២៤៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

របាយការណ៍បឋម៖ រថយន្តដឹកគ្រឿង​ចក្រ​លើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក

ព័ត៌មានជាតិ២ ម៉ោង មុន

បណ្ដាអ្នកផ្សព្វផ្សាយតាមបណ្តាញសង្គម (Influencer) ពេញចិត្តប្រើប្រាស់ «បញ្ជរសេវាសាធារណៈចល័តរបស់ក្រសួងការងារ ជាសមិទ្ធិផលថ្មីបង្កើតឡើងដោយកូនខ្មែរ

ព័ត៌មានជាតិ៣ ម៉ោង មុន

អាជ្ញាធរខេត្តកណ្ដាលប្រាប់ពលរដ្ឋឃុំព្រៃពួច ស្រុកអង្គស្នួល មកផ្ទៀងផ្ទាត់ឯកសារវិនិច្ឆ័យក្បាលដី

ព័ត៌មានជាតិ៣ ម៉ោង មុន

ដល់​រដូវ​សត្វ​ក្រៀល​ បន្លាស់​ទី​មក​ដល់​អន្លង់​ព្រីង ខណៈ​សត្វ​កម្រ​ទម្លាប់​ដេកជាប់​ដី ​ក្លាយ​ជា​ទស្សនីយភាព​ទាក់ទាញ​ទេសចរ​ឆ្ងាយ​ជិត​មក​ទស្សនា​

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលរងខេត្តកណ្ដាល ផ្ដាំអាជ្ញាធរជាប់ព្រំដែន រឹតបន្តឹងលើជនបរទេសដែលលួចជ្រៀតចូលខុសច្បាប់

Sokha Hotels

ព័ត៌មានពេញនិយម