Connect with us

សេចក្ដីជូនដំណឹង

សិន​ជូ​រី ផ្លា​ហ្សា​ ៖ មជ្ឈមណ្ឌល​ផ្សារ​ទំនើប​លក់ដុំ និង​រាយ​ភ្នំពេញ​ ទីតាំង​សម្គាល់​ថ្មី​នៃ​ឧត្តមភាព​សហគមន៍

បានផុស

នៅ

ភ្នំពេញ ៖ ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០២៤-​សិន​ជូ​រី ផ្លា​ហ្សា (CENTURY PLAZA)​បានប្រកាសថា គម្រោង​នេះ​ទទួលបាន​វឌ្ឍនភាព​គួរ​ឱ្យកត់សម្គាល់ ហើយ​គ្រោង​នឹង​បើក​ដំណើរការ​សាកល្បង​នៅ​ខែកក្កដា ឆ្នាំ​២០២៤ ដើម្បី​ត្រៀមខ្លួន​រៀបចំ​ពិធី​សម្ពោធ​ដ៏​ធំ​នៅ​ខែតុលា​។ ការបើក​ដំណើរការ​សាកល្បង​ពិត​ជាមាន​សារៈសំខាន់​ណាស់​សម្រាប់​យើង ព្រោះ​វា​មិន​ត្រឹមតែ​បង្ហាញ​ពី​ការគាំទ្រ​របស់​យើង​ទៅកាន់​អតិថិជន​ប៉ុណ្ណោះ​ទេ វា​ក៏​ដើម្បី​ធានា​នូវ​ការបង្ហាញ​ដ៏​ល្អឥតខ្ចោះ​នៅក្នុង​ពិធី​សម្ពោធ​។ យើង​សង្ឃឹមថា​តាមរយៈ​ការបើក​ដំណើរការ​សាកល្បង​នេះ នឹង​បង្ហាញ​ពី​ប្តេជ្ញាចិត្ត និង​ការខិតខំ​ប្រឹងប្រែង​រប​ស់​យើង​ចំពោះ​អតិថិជន និង​ជំរុញ​ឱ្យ​ពួកគេ​មាន​ទំនុកចិត្ត​ចំពោះ​អនាគត​របស់​សិន​ជូ​រី ផ្លា​ហ្សា​។

​គម្រោង​នេះ​គ្របដណ្តប់​លើ​ផ្ទៃដី ១១,៤០០ ម៉ែត្រការ៉េ ក្នុងនោះ​៣០%​ជា​តំបន់​បៃតង វា​នឹង​ក្លាយជា​ទីតាំង​សម្គាល់​ថ្មី​ក្នុង​រាជធានី​ភ្នំពេញ​។ ផ្ទៃក្រឡា​សំណង់​សរុប​៥០,០០០​ម៉ែត្រការ៉េ មាន​៩​ជាន់ ដែល​គ្របដណ្តប់​មុខងារ​ជាច្រើន​ដូចជា​លក់រាយ ការកម្សាន្ត និង​ម្ហូបអាហារ​។ ផ្សារ​កសិកម្ម​មាន​អាជីវករ​ជាង ១,០០០​នាក់ ខណៈ​ជាន់​ទី​១ និង​ជាន់​ទី​២ មាន​តូប​អាជីវកម្ម​លក់ដុំ និង​រាយ ហើយ​ជាន់​ទី​៣ ត្រូវបាន​រចនា​ឡើង​យ៉ាង​ពិសេស​សម្រាប់​ភោជនីយដ្ឋាន និង​កន្លែង​កម្សាន្ត​រប​ស់​កុមារ ដោយ​ផ្តល់​ទីតាំង​ល្អ​សម្រាប់​អ្នក​ជួល​ថ្មី​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សិន​ជូ​រី ផ្លា​ហ្សា មាន​ទីតាំងនៅ​មហាវិថី​សហព័ន្ធរុស្ស៊ី ដោយ​ធ្វើដំណើរ​ត្រឹមតែ​៥​នាទី​ពី​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​។ គោលដៅ​របស់​គម្រោង​នេះ គឺ​ក្លាយជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ទីក្រុង​ភ្នំពេញ ទាក់ទាញ​អតិថិជន​ក្នុងស្រុក​និង​ក្រៅ​ស្រុក​តាមរយៈ​ការផ្តល់ឱ្យ​ពួកគេ​នូវ​សេវាកម្ម​ប្រកបដោយ​គុណភាព និង​បទពិសោធន៍​ទិញ​ទំនិញ​ដ៏​ពិសេស​។​

​ការបើក​សម្ពោធ​របស់​សិន​ជូ​រី ផ្លា​ហ្សា បង្ហាញ​ទំព័រ​ថ្មី​ក្នុងការ​អភិវឌ្ឍ​ពាណិជ្ជកម្ម​នៅ​រាជធានី​ភ្នំពេញ​។ យើង​រំពឹងថា​នឹងមាន​ការចូលរួម​រប​ស់លោក​អ្នក ដើម្បី​ធ្វើជា​សាក្សី​នៃ​ភាពរុងរឿង និង​ការអភិវឌ្ឍន៍​នៃ​មជ្ឈមណ្ឌល​ផ្សារ​ទំនើប​នេះ ដែល​ពោរពេញ​ទៅដោយ​ភាពរស់រវើក និង​កាលានុវត្តភាព​។​

​សម្រាប់​ពត៌មាន​បន្ថែម​ផ្នែក​លក់ សូម​ទំនាក់ទំនង ០២៣ ៩០១ ៨៥៦​។​

អំពី​សិន​ជូ​រី ផ្លា​ហ្សា (CENTURY PLAZA)

​ការ​រចនា និង​អាជីវកម្ម​របស់​សិន​ជូ​រី ផ្លា​ហ្សា ខុសពី​មជ្ឈមណ្ឌល​ផ្សារ​ទំនើប​ធម្មតា​ដទៃទៀត​ក្នុង​ទីក្រុង​ភ្នំពេញ​។ យើង​រួមបញ្ចូល​លក្ខណៈ​នៃ​ផ្សារ​កសិកម្ម​បែប​ប្រពៃណី​ជាមួយនឹង​ការលក់ដុំ​និង​រាយ និង​ការកម្សាន្ត​បែប​សម័យ​ទំនើប បង្កើតបានជា ពាណិជ្ជកម្ម​ចម្រុះ​ដ៏​ប្លែក​មួយ​។​

​ក្នុងនាម​ជា​គម្រោង​អភិវឌ្ឍន៍​ទីផ្សារ​ឡើងវិញ​ដែល​ដឹកនាំ​ដោយ​រដ្ឋាភិបាល​កម្ពុជា សិន​ជូ​រី ផ្លា​ហ្សា​ត្រូវបាន​គ្រោង និង​អនុវត្ត​យ៉ាង​ម៉ត់ចត់​ជាច្រើន​ឆ្នាំ ក្នុង​គោលបំណង​លើកកម្ពស់​មុខមាត់​ទីក្រុង សោភ័ណភាព​បរិស្ថាន​ទីក្រុង និង​គុណភាព​ការរស់នៅ​របស់​ប្រជាជន​។ ហើយ​សិន​ជូ​រី ផ្លា​ហ្សា​ដែលជា​ទីតាំង​សម្គាល់​ថ្មី​ក្នុង​រាជធានី​ភ្នំពេញ នឹង​ក្លាយជា​ស្តង់ដារ​គំរូ​សម្រាប់​គម្រោង​អភិវឌ្ឍន៍​ឡើងវិញ​ពាណិជ្ជកម្ម​នៅក្នុង​ទីក្រុង​ភ្នំពេញ​។​

សិន​ជូ​រី ផ្លា​ហ្សា បូក​បញ្ចូល​ផ្នែក​សំខាន់​របស់​ទីផ្សារ​កសិកម្ម​ក្នុងស្រុក ជាមួយ​ការទិញ​ឥ​វ៉ាន់ លក់ដុំ កម្សាន្ត ការិយាល័យ​និង​សណ្ឋាគារ​ប៊ូ​ទិ​ក​។ ដែល​ផ្តល់នូវ​កន្លែង​ដើរ​ទិញ​ឥ​វ៉ាន់ កន្លែង​លំហែ​អារម្មណ៍​និង​កម្សាន្ត​ដ៏​ល្អ​សម្រាប់​អ្នករស់នៅ​ទីក្រុង​ភ្នំពេញ និង​ភ្ញៀវ​ទេសចរណ៍​។ សិន​ជូ​រី ផ្លា​ហ្សា​នឹង​ផ្តល់នូវ​ភាពងាយស្រួល ភាព​សុខ​ស្រួល និង​ភាព​រីករាយ រួម​ជាមួយនឹង​បទពិសោធន៍​តែមួយគត់​នៃ​វប្បធម៌​កម្ពុជា​។​

​សម្រាប់​ការសាកសួរ​ព័ត៌មាន សូម​ទំនាក់ទំនង​៖

​អ្នកទំនាក់ទំនង​ទី​១៖

GARY LAM

​នាយក​គ្រប់គ្រង​មជ្ឈមណ្ឌល​ផ្សារ​ទំនើប និង​អាជីវកម្ម​

(+៨៥៥) ០៩៨៨៥ ៦៦១១

​អ្នកទំនាក់ទំនង​ទី​២

Ms. Xiao Luo

​ទីប្រឹក្សា​អចលនទ្រព្យ​ជាន់ខ្ពស់​

(+៨៥៥)០១៦៣១ ៣១២២

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម