ព័ត៌មានជាតិ
ស្រុក២ នៃខេត្តកំពង់ចាម ផ្ទុះករណីហ្វូងសត្វដង្កូវបំផ្លាញដំណាំស្រូវ និងដំឡូងមី សរុបជិត២រយហិកតា
នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤នេះ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារចុះពិនិត្យដោយផ្ទាល់ទីតាំងស្រែស្រូវ និងដំឡូងមី របស់ប្រជាកសិករ ដែលទទួលរងការយាយីដោយសត្វដង្កូវ ចំណុចភូមិទួលតាប៉ែន ឃុំតាអុង និងភូមិជយោត្បូង ស្រុកចំការលើ ដែលគិតជាផ្ទៃដីសរុបជិត២រយហិកតា។
ក្នុងខេត្តកំពង់ចាម ដំណាំដែលរងផលប៉ះពាល់ដោសារដង្កូវហ្វូង រួមមានដំណាំស្រូវចំនួន ១១៨ហិកតា ដែលស្ថិតនៅឃុំស្ពឺ,ឃុំជយោ និងឃុំតាអុង ស្រុកចំការលើ ចំណែកដំណាំដំឡូងមី ចំនួន៥៩ហិកតា ស្ថិតនៅឃុំអូរស្វាយ ស្រុកកំពង់សៀម បច្ចុប្បន្នស្ថានភាពដង្កូវហ្វូងមានការថយចុះជាបន្តបន្ទាប់ ។
ក្រោយពិនិត្យឃើញថា ស្រែស្រូវរបស់ប្រជាកសិករជាច្រើនហិកតា បានទទួលរងការយាយីដោយសត្វដង្កូវ លោក អ៊ុន ចាន់ដា អភិបាលខេត្ត និង តំណាងក្រសួងកសិកម្ម បានចាត់ឲ្យមន្ត្រីជំនាញចុះបាញ់ថ្នាំកម្ចាត់សត្វដង្កូវឲ្យអស់ពីស្រែស្រូវរបស់ប្រជាកសិករភ្លាមៗ។
លោកអភិបាលខេត្ត ក៏បានស្នើឲ្យអាជ្ញាធរមូលដ្ឋាន សហការជាមន្ត្រីជំនាញ និងប្រជាពលរដ្ឋ បន្តចុះពិនិត្យមើលតំបន់ផ្សេង ក្រែងមានករណីនេះកើតឡើងដូចគ្នា ដើម្បីមានវិធានការឲ្យបានទាន់ពេលវេលា៕
អត្ថបទនិងរូបភាព ៖ ឡេក ចាន់ពេជ្រ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា