Connect with us

ព័ត៌មានជាតិ

ផលិតកម្ម​បន្លែតាមសហគមន៍នៅ​ខេត្តបាត់ដំបងមានសន្ទុះ​គាំទ្រ​លើ​ទីផ្សារ ក្រោយទទួលបានបទពិសោធ និងវគ្គបណ្តុះបណ្តាល

បានផុស

នៅ


ដោយសារតែបច្ចេកទេសការដាំដុះ និងថែទាំនៅមានកម្រិតនៅឡើយ សហគមន៍កសិកម្មចំនួន២ ក្នុងស្រុកចំនួនពីរផ្សេងគ្នា ត្រូវបានសហភាពសហគមន៍កសិកម្មបាត់ដំបង ធ្វើការបណ្តុះបណ្តាល និងដឹកនាំផលិតករកសិកម្ម សរុប២៧នាក់ ដើម្បីទស្សន:កិច្ច និងយកបទពិសោធក្នុងការធ្វើអាជីវកម្មបន្លែសុវត្ថិភាព ជាមួយសហគមន៍ នៅស្រុកភ្នំព្រឹក ដែលជាសហគមន៍កសិកម្ម ចាស់វស្សាមួយឈានមុខគេ ក្នុងការផលិតបន្លែសុវត្ថិភាព មានគុណភាព និងបរិមាណតាមស្តង់ដាដើម្បីប្រកួតប្រជែងលើទីផ្សារក្នុងស្រុក និងអាចឈានដល់ទៅក្រៅស្រុកផងនៅថ្ងៃខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីសហភាពសហគមន៍កសិកម្មបាត់ដំបង បានឲ្យដឹងថា ប្រជាកសិករក្នុងសហគមន៍តាមបណ្តាស្រុកក្នុងខេត្តបាត់ដំបង ជាច្រើនត្រូវបានបណ្តុះបណ្តាល ដើម្បីពង្រឹងសមត្ថភាព ក្នុងការធ្វើដំណាំកសិកម្មបន្លែសុវត្ថិភាព ក្នុងគោលបំណងជំរុញឲ្យក្រុមផលិតករកសិកម្មបន្លែ កាន់តែមានសមត្ថភាពទាំងបច្ចេកទេសទាំងបទពិសោធ ក្នុងការថែទាំបន្លែដើម្បីលើកកម្ពស់សេដ្ឋកិច្ចគ្រួសាររបស់ពួកគាត់ឲ្យមានកំណើនសមរម្យ។

ជាក់ស្តែងកាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ​២០២៤ សហភាពសហគមន៍កសិកម្មបាត់ដំបង បានដឹកនាំកសិករចំនួន ២៧​នាក់ ក្នុងនោះមាន ០៨ នាក់ ជាកសិករមកពីសហគមន៍កសិកម្មចម្រើនផលរាំងកេសី ក្នុងស្រុកសង្កែ និង ១៩ នាក់ផ្សេងទៀត មកពីសហគមន៍កសិកម្មអាងកំពីងពួយ ក្នុងស្រុកបាណន់ បានសហការជាមួយក្រុមហ៊ុន ខេមអាហ្រ្គីឡាឡា (ឡាឡាហ្កាឌិន) បានធ្វើការទស្សនកិច្ចសិក្សា និងការចែករំលែកបទពិសោធ ក្នុងការធ្វើអាជីវកម្មបន្លែសុវត្ថិភាព ក្នុងលក្ខខណ្ឌផ្ទះសំណាញ់ នៅសហគមន៍កសិកម្មពន្លឺថ្មីពេជ្រចិន្តា ដែលស្ថិតនៅភូមិពេជ្រចិន្តា ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង និងកសិកដ្ឋានភ្នំកុយ ដែលស្ថិតនៅឃុំពេជ្រចិន្តា ផងដែរ។

មន្ត្រីបានបញ្ជាក់ថា “គោលបំណងនៃការធ្វើទស្សនៈកិច្ច និងចែករំលែកបទពិសោធនេះ មានគោលបំណង២សំខាន់ គឺទី១,ពង្រឹងផ្នែកបច្ចេកទេស និងលក្ខខណ្ឌដំណាំដែលជាតម្រូវការទីផ្សារដល់កសិករជាដៃគូផលិត និងទី២,សិក្សាស្វែងយល់ពីកត្តាប្រឈម និងភាពជោគជ័យរបស់កសិករ ដែលបានផលិតកន្លងមក។

ស្ត្រីជាកសិករម្នាក់ក្នុងសហគមន៍ និងជាអនុប្រធានសហគមន៍កសិកម្មកំពីងពួយផង បានប្រាប់កម្ពុជាថ្មីថា បច្ចុប្បន្ននៅក្នុងសហគមន៍មានការប្រឈមខ្លះៗ បើទោះបីសហគមន៍បានដើរលើទីផ្សារក្នុងស្រុកនិងតាមបណ្តាខេត្តជាច្រើន ក៏​សហគមន៍​​បន្តសិក្សាស្វែងយល់ទាំងបទពិសោធ ទាំងបច្ចេកទេស និងការថែទាំ។

អ្នកស្រី ឈិន សោភ័ណ្ឌលើកឡើង​ថា “ខ្ញុំនៅតែខិតខំចូលរួមក្នុងការបណ្តុះបណ្តាល តាមរយៈអង្គការ សហភាព​សហគមន៍កសិកម្មបាត់ដំបងឲ្យបានច្រើនទៀត រហូតខ្ញុំទទួលបានសញ្ញាបត្រ ដើម្បីមកបណ្តុះបណ្តាលបន្តក្នុង​សហគមន៍ខ្ញុំ”។

ចំណែកទីផ្សារអ្នកស្រីថា ក្រៅពីនៅតាមបណ្តាខេត្តនានា ក៏ខាងក្រុមហ៊ុន ខេមអាហ្រ្គីឡាឡា (ឡាឡាហ្កាឌិន) ក៏ជួយយកច្រើន​ដែរ។

បើទោះយ៉ាងណា ប្រជាកសិករក្នុងសហគមន៍កសិកម្មចម្រើនផលរាំងកេសី ក្នុងស្រុកសង្កែ ជាច្រើននាក់ ដែលបានចូលរួមវគ្គបណ្តុះបណ្តាល និងបានចូលរួមយកបទពិសោធ បានលើកឡើងប្រហាក់ប្រហែលគ្នាថា “ពួកគាត់ឥឡូវហាក់មានសន្ទុះសេដ្ឋកិច្ចល្អប្រសើរ​ជាងមុន ក្រោយទទួលបានការបណ្តុះបណ្តាលជាបន្តបន្ទាប់។ តាមពិតទៅបើយើងចង់ឲ្យបន្លែយដើរលើទីផ្សារបានល្អ ទាមទារឲ្យបន្លែមានគុណភាព និងអនាម័យល្អ ដូចជាការវេចខ្ចប់ ទើបបានដំណើរការល្អ និងមិនប្រឈមសម្រាប់ទីផ្សារ”៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ នាទី មុន

អគ្គស្នងការ​រង ឱ្យសិក្ខាកាមរៀនចប់វគ្គហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ យកចំណេះចែករំលែកបន្ត

ព័ត៌មានជាតិ២០ នាទី មុន

សម្ដេចធិបតី ឱ្យសមាគមសម្ព័ន្ធខ្មែរ-ចិន​ ​ ពិនិត្យលទ្ធភាពបណ្ដាក់ទុនវិនិយោគនៅបណ្ដាខេត្តតាមព្រំដែន ពិសេសខេភាគឦសាន

ព័ត៌មានជាតិ២៩ នាទី មុន

ក្រសួងការងារ ស្នើកុំឱ្យថ្នាំងថ្នាក់នឹងអ្នករត់តុ ទោះបម្រើសេវាមិនបានល្អ ព្រោះអ្នកទាំងនោះមិនបានសម្រាកថ្ងៃបុណ្យឡើយ

ព័ត៌មានជាតិ៥៤ នាទី មុន

សម្ដេចធិបតីគាំទ្រឱ្យសមាគមពាណិជ្ជករគ្រឿងអលង្ការ បង្កើតវិទ្យាស្ថានស្រាវជ្រាវ បង្រៀនច្នៃគ្រឿងអលង្ការ និងត្បូងមានតម្លៃ

ព័ត៌មានអន្ដរជាតិ៦០ នាទី មុន

ស្ត្រីជាច្រើននៅស៊ូដង់រងការរំលោភបំពានផ្លូវ ភេទពី​កង​កម្លាំងRSF

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

រដ្ឋ Florida ជួបព្យុះសង្ឃរាកំណាច ប្រឈមហានិភ័យ បង្កគ្រោះមហន្តរាយធំធេង

ចរាចរណ៍៤ ម៉ោង មុន

ស្នងការរាជធានី ចេញមុខបំភ្លឺបន្ទាប់ពីគណនីហ្វេសប៊ុកមួយបង្ហោះសាររកយុត្តិធម៌ពីករណីគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

នាវាមុជទឹក​នុយក្លេអ៊ែរ​ថ្មី​បំផុត​របស់​ចិន បាន​លិច បង្ក​ជា​ភាព​អាម៉ាស់​មិន​ស្ទើរ​ដល់​ក្រុង​ប៉េកាំង

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ទៅដល់រដ្ឋ Florida ភ្លាម ព្យុះសង្ឃរាកំណាច Helene បណ្តាលឲ្យមានមនុស្សស្លាប់ភ្លែត

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

លើកដំបូង! រុស្ស៊ី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង ៣គ្រាប់ វាយប្រហារ អ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម