សន្តិសុខសង្គម
ជនជាតិអូស្ត្រាលីម្នាក់ដួលស្លាប់ក្នុងសណ្ឋាគារ ស្តារ
ជនជាតិអូស្ត្រាលីម្នាក់ដែលមានវ័យជាង៧០ឆ្នាំ បានស្លាប់ទាំងអាថ៌កំបាំងនៅក្នុងបន្ទប់សណ្ឋាគារ បង្កឲ្យមានការភ្ញាក់ផ្អើលព្រមទាំងមានការចុះពិនិត្យពីកម្លាំងសមត្ថកិច្ចជំនាញ ដើម្បីបញ្ជាក់ឲ្យបានច្បាស់អំពីការស្លាប់របស់ជនបរទេសមួយរូបនេះ។
ហេតុការណ៍នេះបានភ្ញាក់ផ្អើលកាលពីរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ នៅក្នុងសណ្ឋាគារមួយកន្លែងយីហោ “សណ្ឋាគារ ស្តារ” ស្ថិតនៅតាមបណ្ដោយផ្លូវឡាអេ ក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
បើតាមការលើកឡើងពីប្រភពនៅក្នុងសណ្ឋាគារបានបញ្ជាក់ថា ជនបរទេសរូបនោះបានមកស្នាក់នៅក្នុងសណ្ឋាគារនេះជាយូរមកហើយ គឺសម្រាកនៅក្នុងបន្ទប់លេខ ១០២ ជាន់ទី ១ ហើយការភ្ញាក់ផ្អើលនេះដោយសារតែការរៀបចំបន្ទប់របស់បុគ្គលិកហើយគោះទ្វារមិនឮសំឡេងឆ្លើយតប ដោយមានការសង្ស័យក៏បើកសោរទ្វារពិនិត្យមើលគឺឃើញជនបរទេសរូបនេះដេកស្លាប់នៅមុខបន្ទប់ទឹក ទើបម្ចាស់សណ្ឋាគាររាយការណ៍ទៅកម្លាំងសមត្ថកិច្ចជំនាញដើម្បីចុះធ្វើការត្រួតពិនិត្យជាក់ស្ដែងនៅកន្លែងកើតហេតុ។
ជនរងគ្រោះមានឈ្មោះ HAMID CHAOUI ភេទប្រុស ជាជនជាតិអូស្ត្រាលី អាយុ៧៣ឆ្នាំ កាន់ប៉ាស្ព័រលេខ PA8420984 ។ តាមការពិនិត្យរបស់សមត្ថកិច្ចជំនាញបានអះអាងថា ជនរងគ្រោះមានសម្ពាធឈាមឡើងខ្ពស់ ខណៈដែលដើរចេញពីបន្ទប់ទឹកក៏បានដួលផ្ងាកក្រោយ បណ្ដាលឲ្យដាច់សរសៃឈាមខួរក្បាល និងធ្វើឲ្យជនរងគ្រោះស្លាប់ភ្លាមមួយរំពេច។
ក្រោយពិនិត្យសមត្ថកិច្ចបានធ្វើការដឹកបញ្ជូនសពទៅកាន់ទីក្រុងភ្នំពេញ ដើម្បីប្រគល់ឲ្យស្ថានទូតធ្វើការទំនាក់ទំនងទៅសាច់ញាតិ និងក្រុមគ្រួសារ ដើម្បីបញ្ជូនសពបន្តទៅកាន់ប្រទេសអូស្ត្រាលីវិញ៕
អត្ថបទ៖ សោ និយមរ័ត្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សមាគមឧកញ៉ា នឹងស្នើបញ្ចប់ងារឧកញ៉ាពីឈ្មោះ ស្រី ស៊ីណា ក្រោយបាញ់ឱ្យមនុស្សស្លាប់
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ការវិនិយោគរបស់ក្រុមហ៊ុនជប៉ុន កំពុងជួយរុញឱ្យកំណើនសេដ្ឋកិច្ចកម្ពុជាកាន់តែងើបឡើងបន្ថែមទៀត
-
KPT+៦ ថ្ងៃ ago
១០ ប្រទេស កំពូលគ្រោះថ្នាក់ខ្លាំង ចំពោះស្រ្តី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកនាំពាក្យទទូចដល់អ្នកប្រើបណ្តាញសង្គមបញ្ឈប់ចែកចាយជាបន្ទាន់ និងលុបចេញរាល់មាតិកាដែលពាក់ព័ន្ធឃាតកម្មឃោរឃៅ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក.ប.ប រកឃើញថាឈ្មួញនាំចូលផ្លែទុរេនពីប្រទេសជិតខាង និងមានជ្រលក់ថ្នាំ ហើយលក់បន្លំថាជាទុរេនក្នុងស្រុក
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្រះភិក្ខុ អុឹង ប៊ុនហ៊ូវ ប្រគេនដី២០០ហិកតាក្នុងខេត្តកំពង់ឆ្នាំង ដើម្បីសង់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
តើឧកញ៉ាមានសិទ្ធិកាន់កាប់ និងប្រើប្រាស់កាំភ្លើង ដែរឬទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ ago
លោក ជួន ណារិន្ទ បញ្ជាឱ្យហៅគ្រូមន្តអាគមយកកាំភ្លើងពោះខ្លួនឯងមកសួរនាំ ទោះសាមីខ្លួនសុំទោសជាសាធារណៈ