ជីវិតកម្សាន្ដ
សេង សុខឃីម ចេញមុខឆ្លើយតប ក្រោយរងការរិះគន់ថតរូបសិចស៊ី
មេម៉ាយរូបស្រស់អ្នកនាង សេង សុខឃីម បានចេញមុខប្រតិកម្មឆ្លើយតបភ្លាមៗបន្ទាប់ពីរងនូវការរិះគន់ជុំវិញការថតរូបសិចស៊ី បង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកកាលពីថ្មីៗកន្លងមកនេះ។
អ្នកនាង សេង សុខឃីម បានលើកឡើងឆ្លើយតបទៅកាន់ការរិះគន់ថា «ខ្ញុំថតឡេនៅកន្លែងលេងទឹកនិងពាក់អាវឈុតគេងមែន ចាសខ្ញុំធ្វើការដើម្បីលុយតែមិនបានទៅលួចប្លន់គេឯណាមិនបានទៅយកប្តីអ្នកណាមិនបានលក់ខ្លួន លក់តែសម្រស់តើចុះបងអ្នកនិយាយឲ្យខ្ញុំធ្លាប់ស្រាតដោយសារលុយមែនបានដឹង»។
អ្នកនាង សេង សុខឃីម បន្តទៀតថា «អ្នកcomment មួយចំនួនបើនៅតែមិនចេះលើកស្ទួយប្រទេសតារាសិល្បៈខ្លួនឯងទេ កុំមានដៃចេះតែសរសេរអត់យកខួរគិត ខ្ញុំទៅថតនៅក្បាលទឹកឆ្ងាយពិបាកត្រូវដើរកាត់ទឹកផង ថ្មទៀត ដើម្បីឲ្យអ្នកមិនស្គាល់ឲ្យគេចាប់អារម្មណ៍ថាក្បាលទឹកក៏មានទឹកលេងថតរូបស្អាត»។
អ្នកនាង សេង សុខឃីម និយាយបន្តថា «នេះក៏ជួយអ្នកលក់ដូរនៅកន្លែងនិងដើម្បីរកចំណូលបាន ព្រោះនៅនិងស្ងាត់ណាស់ក៏ចង់ឲ្យពួកគាត់ពេលមានភ្ញៀវច្រើនមានកំលាំងចិត្តជួយគ្នាសម្អាត និងថែរក្សាទីតាំងឲ្យបានស្អាតល្អ ព្រោះវាជាកន្លែងរកចំណូលបានរបស់ពួកគាត់ដើម្បីមានភ្ញៀវទេសចរណ៍មកលេងកាន់តែច្រើនហេតុអី្វអត់ចេះគិតសោះអ៊ីចឹង»។
អ្នកមេម៉ាយចាយសម្រស់ សេង សុខឃីម បានបន្ថែម ថា «បើមិនអ៊ីចឹងមិនបាច់ពិបាកខ្ញុំអាចថតនៅអាងទឹកនៅសណ្ឋារគារបានតើ គឺមិនបាច់ពិបាកត្រូវភ្លៀងផង ក្តៅផង ដើរកាត់ថ្មផង ដើរជាន់គ្រួសឈឺ ជើងណាស់ មានដែលយកខួរគិតអត់ខ្លាចហើយខ្មែរ»។
សូមបញ្ជាក់ថា ការឆ្លើយតបរបស់អ្នកនាង សេង សុខឃីម បន្ទាប់ពីមានម្ចាស់គណនីហ្វេសប៊ុកមួយបានរិះគន់ថា នាងដោយសារតែលុយចង់ស្រាតក៏បាន៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា