ព័ត៌មានជាតិ
បញ្ចេញបញ្ជីឈ្មោះគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុស្របច្បាប់នៅកម្ពុជា បញ្ចៀសពលរដ្ឋកុំប្រើសេវាក្រៅផ្លូវការនាំហានិភ័យខ្ពស់
ក្រុមការងារគាំពារអតិថិជនរបស់ធនាគារជាតិកម្ពុជា សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុនៅកម្ពុជាបានបញ្ចេញបញ្ជីឈ្មោះគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលទទួលស្គាល់ជាផ្លូវការ ជាយន្តការដើម្បីទប់ស្កាត់សកម្មភាពផ្សព្វផ្សាយ និងការផ្តល់សេវាហិរញ្ញវត្ថុក្រៅផ្លូវការ ជាពិសេសសេវាឥណទានតាមរយៈទូរសព្ទ បណ្តាញសង្គមនានា និង អនឡាញ យ៉ាងអនាធិបតេយ្យ។
សកម្មភាពផ្សព្វផ្សាយ និងផ្តល់សេវាហិរញ្ញវត្ថុក្រៅផ្លូវការ ដែលគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវពីធនាគារជាតិនៃកម្ពុជា បានធ្វើឱ្យសាធារណជនភ័ន្តច្រឡំ បង្កផលវិបាកជាច្រើនមកលើសេដ្ឋកិច្ចនិងសង្គម តាមរយៈការយកអត្រាការប្រាក់ខ្ពស់ហួសហេតុ ការគំរាមកំហែងបំភិតបំភ័យ ការអនុវត្តកិច្ចសន្យាមិនសុចរិត ដោយបង្កប់នូវការកេងចំណេញហួសហេតុពីអ្នកខ្ចីប្រាក់ បណ្តាលឱ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងធ្វើឱ្យធ្លាក់ក្នុងបំណុលច្រើនលើសលប់។
លោក កាំង តុងងី អ្នកនាំពាក្យសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជាបានឲ្យកម្ពុជាថ្មីដឹងថា ការផ្សព្វផ្សាយពីបញ្ជីរាយឈ្មោះគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ជាយន្តការជាប្រចាំដែលសមាគមនិងធនាគារជាតិបានធ្វើឡើងដើម្បីពលរដ្ឋក៏ដូចជាអាជ្ញាធរ និងអ្នកពាក់ព័ន្ធបានដឹងពីដំណើរការស្ថាប័នហិរញ្ញវត្ថុមួយណាផ្លូវការនិងមិនផ្លូវការ។
លោកថា កន្លងមកដោយសារទទួលមតិយោបល់ពីអាជ្ញាធរមូលដ្ឋាន ដែលពិបាកទទួលបានព័ត៌មានពីគ្រឹះស្ថានហិរញ្ញវត្ថុដែលស្របច្បាប់ ដូច្នេះក្នុងនាមជាសមាគមវិជ្ជាជីវៈដែលដើរតួនាទីដូចជាអង្គការសង្គមស៊ីវិល អ្វីដែលអាចធ្វើបានគឺការផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹងពីចំណេះដឹងហិរញ្ញវត្ថុ ក៏ដូចជាគ្រោះថ្នាក់ការប្រើប្រាស់សេវាកម្ចីក្រៅប្រព័ន្ធដែលខុសច្បាប់ ដើម្បីលើកទឹកចិត្តពលរដ្ឋប្រើប្រាស់សេវាហិរញ្ញវត្ថុពីគ្រឹះស្ថានផ្លូវការដែលមានតម្លៃសមរម្យ និងមានយន្តការច្បាស់លាស់ការពារអតិថិជន។
លោក កាំង តុងងី អ្នកនាំពាក្យសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា
លោកបន្តថា តាមរយៈយន្តការធ្វើការផ្សព្វផ្សាយជាប្រចាំនេះ ក៏ដើម្បីរំលឹកដល់ពលរដ្ឋឲ្យបានស្គាល់ និងប្រើប្រាស់សេវាហិរញ្ញវត្ថុពីគ្រឹះស្ថានផ្លូវការ ដែលមានការទទួលស្គាល់ពីធនាគារជាតិនៃកម្ពុជា។
ខណៈដែលមួយរយៈចុងក្រោយក្រោយនេះមានពលរដ្ឋរងគ្រោះច្រើន បើតាមលោកលោក កាំង តុងងី គ្រឹះស្ថានផ្លូវការមានយន្តការការពារអតិថិជនច្បាស់លាស់ ដែលផ្ទុយពីកម្ចីខុសច្បាប់ស្រួលមែនតែមានបញ្ហាច្រើន។
លោកក៏អំពាវអំពាវដល់ពលរដ្ឋប្រុងប្រយ័ត្ន មិនគួរប្រើកម្ចីក្រៅផ្លូវការឬកម្ចីខុសច្បាប់ ដោយសារអត្រាការប្រាក់ថ្លៃហួសហេតុ ហើយណាមួយក៏អាចទទួលរងការគំរាមកំហែងឈានដល់អំពើហិង្សាថែមទៀត។
គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដែលទទួលអាជ្ញាបណ្ណប្រកបអាជីវកម្មពីធនាគារជាតិនៃកម្ពុជាមាន ធនាគារពាណិជ្ជ ធនាគារឯកទេស គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនទទួលប្រាក់បញ្ញើ គ្រឹះស្ថានភតិសន្យាហិរញ្ញវត្ថុ គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ និងគ្រឹះស្ថានឥណទានជនបទ ដែលគ្រឹះស្ថានទាំងនេះស្ថិតក្រោមច្បាប់ និងបទប្បញ្ញត្តិ និងការត្រួតពិនិត្យរបស់របស់ធនាគារជាតិនៃកម្ពុជាហើយអតិថិជនគ្រឹះស្ថានទាំងនេះត្រូវបានការពារដោយច្បាប់។
ដើម្បីទប់ស្កាត់ការជះឥទ្ធិពលដល់ស្ថិរភាពហិរញ្ញវត្ថុ ជំនឿទុកចិត្តរបស់សាធារណជន បរិយាបន្នហិរញ្ញវត្ថុ និងការរីកចម្រើននៃវិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជាទាំងមូល ក្រុមការងារគាំពារអតិថិជនរបស់ធនាគារជាតិកម្ពុជា សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុនៅកម្ពុជា បានបង្ហាញបញ្ចីឈ្មោះគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដែលទទួលអាជ្ញាបណ្ណប្រកបអាជីវកម្មពីធនាគារជាតិនៃកម្ពុជា ដើម្បីពលរដ្ឋអាចផ្ទៀងផ្ទាត់ឈ្មោះ មុននឹងសម្រេចចិត្តប្រើប្រាស់សេវាហិរញ្ញវត្ថុ បញ្ចៀសប្រើប្រាស់សេវាឥណទានក្រៅផ្លូវការដែលនាំហានិភ័យខ្ពស់។
I- គ្រឹះស្ថានធនាគារពាណិជ្ជ
០១/ ធនាគារ អេស៊ីលីដា ភីអិលស៊ី
០២/ ធនាគារ វឌ្ឍនៈអាស៊ី ចំកាត់
០៣/ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម
០៤/ ធនាគារពាណិជ្ជ អាល់ហ្វា ម.ក
០៥/ ធនាគារ អេស៊ា-ប៉ាស៊ីហ្វិក ឌីវេឡុបមេន ម.ក
០៦/ ធនាគារ ប៊ី.អាយ.ស៊ី (ខេមបូឌា) ប៊ែង ម.ក
០៧/ ធនាគារ បាងកក មហាជនទទួលខុសត្រូវមានកម្រិត សាខាកម្ពុជា
០៨/ ធនាគារវិនិយោគ និងអភិវឌ្ឍន៍កម្ពុជា ភីអិលស៊ី
០៩/ ធនាគារចិន (ហុងកុង) លីមីធីត សាខាភ្នំពេញ
១០/ ធនាគារ ប៊ូយ៉ុង ខ្មែរ
១១/ សាខាធនាគារ អ៊ុនដាសស្ទៀល ប៊ែង អហ្វ ខូរៀ “ភ្នំពេញ”
១២/ សាខាធនាគារ កសិកន ផាប់ប្លីក ខមភេនី លីមីធីត (ភ្នំពេញ)
១៣/ សាខាធនាគារ មីហ្សូហូ អិលធីឌី
១៤/ ធនាគារ ប្រេដ ប៊ែង (ខេមបូឌា) ភីអិលស៊ី
១៥/ ធនាគារ ប្រ៊ីដ ម.ក
១៦/ ធនាគារ កម្ពុជាអាស៊ី ចំកាត់
១៧/ ធនាគារ មេគង្គកម្ពុជា មហាជន ទទួលខុសត្រូវមានកំរិត
១៨/ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ
១៩/ ធនាគារ កម្ពុជាពាណិជ្ជ ម.ក
២០/ ធនាគារ កម្ពុជាសាធារណៈ ភីអិលស៊ី
២១/ ធនាគារ កាណាឌីយ៉ា ក.អ
២២/ សាជីវកម្មធនាគារកាថេយូណៃធីត(កម្ពុជា)ចំកាត់
២៣/ ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក
២៤/ ធនាគារ ជីប ម៉ុង ខមមើសល ប៊ែង ម.ក
២៥/ ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី
២៦/ ធនាគារ ឌីជីប៊ី ម.ក
២៧/ ធនាគារ ពាណិជ្ជទីមួយ សាខាភ្នំពេញ
២៨/ ធនាគារ ពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា
២៩/ ធនាគារ ហត្ថា ម,ក
៣០/ ធនាគារ ហេងហ៊ី (ខេមបូឌា) ខមមើសល ប៊ែង ម.ក
៣១/ ធនាគារ ហុង លីអុង (ខេមបូឌា) ភីអិលស៊ី
៣២/ ធនាគារ អាយ ស៊ី ប៊ី ស៊ី លីមីធីត សាខាភ្នំពេញ
៣៣/ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ម.ក
៣៤/ ធនាគារ ខេប៊ីប្រាសាក់ ម.ក
៣៥/ ធនាគារ ក្រុងថៃ ចំកាត់ (មហាជន) សាខាភ្នំពេញ
៣៦/ ធនាគារ អិម.ជី.អ៊ិន អេមផីវើរ ប៊ែង ម.ក
៣៧/ ធនាគារ មេយប៊ែង (ខេមបូឌា) ភីអិលស៊ី
៣៨/ ធនាគារ អឹមប៊ី (ខេមបូឌា) ម.ក
៣៩/ ធនាគារមេហ្គាអ៊ិនធើណេសិនណល ខមមើសល ប៊ែង ខូ អិលធីឌី សាខាភ្នំពេញ
៤០/ ធនាគារ ផេនដា ខមមើសល ប៊ែង ម.ក
៤១/ ធនាគារ ហ្វីលីព ភីអិលស៊ី ម.ក
៤២/ ធនាគារ ភ្នំពេញ ពាណិជ្ជ
៤៣/ ធនាគារ ព្រីនស៍ ម.ក
៤៤/ ធនាគារ អ េ អេច ប៊ី (ខេមបូឌា) ម.ក
៤៥/ ធនាគារ រួយលី (ខេមបូឌា) ម.ក
៤៦/ ធនាគារ សាយហ្គន ធឿងទីន ខេមបូឌា ភីអិលស៊ី
៤៧/ ធនាគារ សៃហ្គន-ហាណូយ កម្ពុជា ភីអិលស៊ី
៤៨/ ធនាគារ ស្ថាបនា ភីអិលស៊ី
៤៩/ ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក
៥០/ ធនាគារ ស៊ិនហាន (ខេមបូឌា) ម.ក
៥១/ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ម.ក “ធ.ស.ក”
៥២/ ធនាគារ តៃវ៉ាន់ ខូអបភើរេធីវ សាខាភ្នំពេញ
៥៣/ ធនាគារ សហពាណិជ្ជ ក.អ
៥៤/ ធនាគារ វឌ្ឍនៈ
៥៥/ ធនាគារ កសិកម្ម នឹងអភិវឌ្ឍន៍ជនបទវៀតណាម សាខាកម្ពុជា (អាឌ្រីប៊ែង)
៥៦/ ធនាគារ វីង (ខេមបូឌា) ម.ក
៥៧/ ធនាគារ អ៊ូរី (ខេមបូឌា) ម.ក
៥៨/ ធនាគារ ហេង ហ្វីង (ខេមបូឌា) ម.ក
៥៩/ ធនាគារ ស៊ីស៊ីយូ ខមមើសល ប៊ែង ម.ក
៦០/ ធនាគារ អូរៀនថល ម.ក
II- គ្រឹះស្ថានធនាគារឯកទស
០១/ ធនាគារឯកទេស អ៊ីអន (ខេមបូឌា) ភីអិលស៊ី |
០២/ ធនាគារ ឯកទេស អានកូ
០៣/ ធនាគារឯកទេស អង្គរ កាពីតាល
០៤/ ធនាគារឯកទេស ដូនពេញ ម.ក
០៥/ ធនាគារឯកទេស អេវីហ្គូស៍ (ខេមបូឌា) ម.ក
០៦/ ធនាគារឯកទេស ខេប៊ី ដេហាន ម.ក |
០៧/ ធនាគារឯកទេស ម៉ារីថាម ម.ក
០៨/ ធនាគារឯកទេស ភី អេច អេស អឹម អី ចំកាត់
០៩/ ធនាគារឯកទេស សាវធីនឃភីថល ភីអិលស៊ី
III- ការិយាល័យតំណាងធនាគារបរទេស
០១/ ការិយាល័យតំណាងពាណិជ្ជកម្ម ធនាគារ អិចផត-អ៊ីមផត ប៊ែង អហ្វថៃលែន
០២/ ការិយាល័យតំណាង ធនាគារ ស្ពាន់ដាឆាទើរែត ភ្នំពេញ
០៣/ ការិយាល័យតំណាងពាណិជ្ជកម្មធនាគារ សៀងហៃ ខមមសល សេវវឹង
០៤/ ការិយាល័យតំណាងពាណិជ្ជកម្មក្រុមហ៊ុន ធនាគារពាណិជ្ជ វិនិយោគ និងអភិវឌ្ឍន៍ នៃវៀតណាម
០៥/ ការិយាល័យតំណាងធនាគារ ស៊ូមីតូម៉ូ មីតស៊ុយ ប៊ែងឃីង ខបភើរេសិន
IV- គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ
០១/ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី
០២/ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ម.ក
០៣/ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី
០៤/ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ម.ក
V- គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ (មិនទទួលប្រាក់បញ្ញើ)
០១/ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អាក់ទីវភីភល ភីអិលស៊ី
០២/ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អមតៈ ខាប់ភីថល ភីអិលស៊ី
០៣/ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អនាគត ភីអិលស៊ី
០៤/ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ គង្គា ឃភីថល ភីអិលស៊ី
០៥/ គ្រឹះស្ថាន បៃតង មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី
០៦/ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី
០៧/ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បាយ័ន ក្រេឌីត ម.ក
០៨/ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ីអេនខេស៊ី (ខេមបូឌា) ភីអិលស៊ី
០៩/ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ភីអិលស៊ី
១០/ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ខេម ខាប់ភីថល ម.ក
១១/ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ខេមបូឌាន ទ្បេបី ឃរ៍ ភីអិលស៊ី
១២/ គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត
១៣/ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឆាយលីស រ៉ូយ៉ាល់ ហ្វាយនែន ម.ក
១៤/ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ចម្រើន ម.ក
១៥/ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជោគជ័យ ហ្វាយនែន ភីអិលស៊ី
១៦/ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ស៊ីធី ភីអិលស៊ី
១៧/ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ស៊ីអិមខេ ម.ក
១៨/ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឌែលតា ម៉ាយក្រូហ្វាយនែន ភីអិលស៊ី
១៩/ គ្រឹះស្ថាន ឥណទានអភិវឌ្ឍន៍ប្រជាជន (អី.អេ.ភី) ម.ក
២០/ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វាមីលី ម.ក
២១/ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វាមើរ ហ្វាយនែន អិលធីឌី (អេហ្វ.អេហ្វ)
២២/ គ្រឹះស្ថានសម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជា ភីអិលស៊ី
២៣/ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វឺសហ្វាយនែន ភីអិលស៊ី
២៤/ គ្រឹះស្ថាន ហ្វូណន មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី
២៥/ គ្រឹះស្ថាន ហ្វូតាបា មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី
២៦/ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក
២៧/ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្គោលដិន ឃស ភីអិលស៊ី
២៨/ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្គូវ ម.ក
២៩/ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អីឌែមីតស៊ុ សេហ្សុង ម៉ាយក្រូហ្វាយនែន (ខេមបូឌា) ភីអិលស៊ី
៣០/ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឥណទានពលរដ្ឋរុងរឿង អិលធីឌី
៣១/ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជេស៊ី ហ្វាយនែន ម.ក
៣២/ គ្រឹះស្ថាន ជេត ឃែស បកស៏ ហ្វាយនែន ភីអិលស៊ី
៣៣/. គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជេកស៍ (ខេមបូឌា) ម.ក
៣៤/ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ខេមរៈ លីមីធីត
៣៥/ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ខ្មែរ ឃែភីថល ម.ក
៣៦/ គ្រឹះស្ថាន អិល ប៊ី ភី មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី
៣៧/ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លីដ ភីអិលស៊ី
៣៨/ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាក់ស៊ីម៉ា ភីអិលស៊ី
៣៩/ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មីយ៉ា ម.ក
៤០/.គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាខ្មែរហ្វាយនែនសល យេផេន ភីអិលស៊ី
៤១/ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និរន្តរ ភីអិលស៊ី
៤២/. គ្រឹះស្ថាន ណុងហឹប ហ្វាយនែន (ខេមបូឌា) ម.ក
៤៣/ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អូរ៉ូ ហ្វាយនែនខប ភីអិលស៊ី
៤៤/ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ភីជី ឌីវេឡុបម៉ិន ម.ក
៤៥/ គ្រឹះស្ថាន ពិភពថ្មី មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី
៤៦/. គ្រឹះស្ថាន ប្រសិទ្ធភាព ហ្វាយនែនភីអិលស៊ី
៤៧/ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាយម៍ អិមអេហ្វ អ៊ិលធីឌី (ប្រាយម៍អិមអេហ្វ)
៤៨/ គ្រឹះស្ថាន ប្រពៃ ម៉ាយក្រូហ្វាយនែន ម.ក
៤៩/. គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឃ្វីន ហ្វាយនែន ម.ក
៥០/. គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ រ៉ូហ្សា ម.ក
៥១/ គ្រឹះស្ថាន រ៉ូយ៉ាល់ ម៉ាយក្រូហ្វាយនែន ភីអិលស៊ី
៥២/ គ្រឹះស្ថាន សប្បាយ ក្រេឌីត ខមមើសល ភីអិលស៊ី
៥៣/ គ្រឹះស្ថាន សច្ចៈ ម៉ាយក្រូហ្វាយនែន ភីអិលស៊ី
៥៤/ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សហការ ភីអិលស៊ី
៥៥/ គ្រឹះស្ថាន សហគ្រិនភាព ម៉ាយក្រូហ្វាយនែន ភីអិលស៊ី
៥៦/ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សាមគ្គី ឃភីថល ម.ក
៥៧/ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្បត្តិ ហ្វាននែន ភីអិលស៊ី
៥៨/ គ្រឹះស្ថាន សំរឹទ្ធិស័ក មីក្រូហិរញ្ញវត្ថុ លីមីតធីត
៥៩/. គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សីលានិធិ លីមីធីត
៦០/ គ្រឹះស្ថាន សិរីឧត្តម មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី
៦១/ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សូណាត្រា ភីអិលស៊ី
៦២/ គ្រឹះស្ថាន សាន់នី ម៉ាយក្រូហ្វាយនែន ម.ក
៦៣/ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ធី&ហ្គូ ហ្វាយនែន ភីអិលស៊ី
៦៤/ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ីអេអឹមស៊ី ហ្វាយនែន ម.ក
៦៥/ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ធីប៊ីប៊ី (ខេមបូឌា) ភីអិលស៊ី
៦៦/. គ្រឹះស្ថាន អិលស៊ីអេច ម៉ាយក្រូហ្វាយនែន ម.ក
៦៧/ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទ្រព្យខ្ញុំ ម.ក
៦៨/ គ្រឹះស្ថាន វិថី ម៉ាយក្រូហ្វាយនែន ម.ក
៦៩/. គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលខម ហ្វាយនែន (ខេមបូឌា) ម.ក
៧០/ គ្រឹះស្ថាន វ៉ាយ ស៊ី ភី ម៉ាយក្រូហ្វាយនែន ម.ក
៧១/ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មែងហ្គោ ហ្វាយនែន ម.ក
៧២/ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឡេង ណាវាត្រា ឃែភីថល ម.ក
៧៣/ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ស៊ិកធី ស៊ិកស៍ ហ្វាយនែន ម.ក
៧៤/ គ្រឹះស្ថាន វិវឌ្ឍន៍ ហ្គោលឌិន ហ្វាយនែន ម.ក
៧៥/ គ្រឹះស្ថាន ខូរីច ម៉ាយក្រូហ្វាយនែន ម.ក
៧៦/ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេអឹមហ្សេត ម.ក
៧៧/ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អឺស្ត មីក្រូ ម.ក
៧៨/ គ្រឹះស្ថាន អេវើហ្គ្រីន ម៉ាយក្រូហ្វាយនែន ម.ក
៧៩/ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សាវ៉ាត រុងរឿង ហ្វាយនែន (ខេមបូឌា ម.ក)
៨០/ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សេនជូរី ខេមបូ ឌីវេឡុបមេន ភីអិលស៊ី
៨១/ គ្រឹះស្ថាន សាយ ហូសថល ម៉ាយក្រូហ្វាយនែន ម.ក
VI- ក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុ
០១/ ប៊ីអេសភី ហ្វាយនែន (ខេមបូឌា) ម.ក
០២/ ឆាយលីស រ៉ូយ៉ាល់ លីស៊ីង ម.ក
០៣/ ជីអិល ហ្វាយនែន ភីអិលស៊ី
០៤/ អាយ-ហ្វាយនែន លីស៊ីង ភីអិលស៊ី
០៥/ ខេខេហ្វាន់ លីស៊ីង ភីអិលស៊ី
០៦/ ខូម៉ាត់ស៊ី លីស៊ីង (ខេមបូឌា) ម.ក
០៧/ គូបូតា លីស៊ីង (ខេមបូឌា) ម.ក
០៨/ មេហ្គា លីស៊ីង ភីអិលស៊ី
០៩/ ម៉ូប៊ីលីធី ហ្វាយនែន (ខេមបូឌា) ម.ក
១០/ សួស្ដី ហ្វាយនែន ភីអិលស៊ី
១១/ តូយ៉ូតា ស៊ុយស៊ូ ហ្វាយនែន (ខេមបូឌា) ភីអិលស៊ី
១២/ អាយឃែរ លីស៊ីង ម.ក
VII- គ្រឹះស្ថានឥណទានជនបទ
០១/ ឥណទានមូលដ្ឋាន ម.ក
០២/ បវរ ហ្វាយនែន ម.ក
០៣/ ខេមហ្វាន់ ប្រាថ្នា ម.ក
០៤/ ស៊ី.ខេ.អិល.អេស ហ្វាយនែន ម.ក
០៥/ ក្រេដ ហ្វាយនែន ម.ក
០៦/ ដៃគូ ហ្វាយនែន ភីអិលស៊ី
០៧/ ដាកូ ហ្វាយនែន ភីអិលស៊ី
០៨/ ឥណទាន អ៊ុហ្ស៊ី ហ្វាយនែន ភីអិលស៊ី ម.ក
០៩/ ខេ.ខេ.ស៊ី.អិម ហ្វាយនែន ភីអិលស៊ី
១០/ ផានីតដា ហ្វាយនន ម.ក
១១/ គ្រួសារឥណទាន ភីអិលស៊ី
១២/ ម៉ាមេឌី ហ្វាយនែន ម.ក
១៣/ មរកត ហ្វាយនែនសល ម.ក
១៤/ អូណូ ហ្វាយនែន ម.ក
១៥/ ព្រះច័ន្ទ ហ្វាយនែន ម.ក
១៦/ រ៉ាយស្អាត ហ្វាយនែន ម.ក
១៧/ រិទ្ធី ហ្វាយនែន ម.ក
១៨/ ស្តាយ ឡាយ ហ្វាយនែន ម.ក
១៩/ សំណាង ប្រតិបត្តិការ ម.ក
២០/ សំបូរណ៏ ទ្រព្យ ហ្វាយនែន ភីអិលស៊ី
២១/. ពន្លឺស្នាមញញឹម ហ្វាយនែន ម.ក
២២/ មិត្តភាព ហ្វាយនែន ម.ក
២៣/. អេស អេច ជី ហ្វាយនែន ភីអិលស៊ី
២៤/ សុខសប្បាយ ហិរញ្ញវត្ថុ ម.ក
២៥/ ព្រះខ័ន អភិវឌ្ឍន៍ ម.ក
២៦/. មេត្តា ហ្វាយនែន ម.ក
២៧/ គាន ឃភីថល ម.ក
២៨/ សឺវីស ហ្វាយនែន ម.ក
២៩/ អេហ្វអេចអេហ្វ ឃភីថល ម.ក
៣០/ វីរៈស័ក ហ្វាយនែន ម.ក
៣១/. កូនខ្មែរ មង្គលហិរញ្ញវត្ថុ ម.ក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍១ សប្តាហ៍ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ចរាចរណ៍៣ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ