Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីសុខាភិបាល ធ្វើបាឋកថាស្ដីពីភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនមន្ត្រី ដើម្បីគ្រប់គ្រង បម្រើសេវាប្រកបដោយគុណភាព

បានផុស

នៅ

លោក​សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល កាលពី​រសៀល​ថ្ងៃទី​ ២៥ ​ខែមិថុនា ​ឆ្នាំ ២០២៤ បាន​ធ្វើ​បាឋកថា​ស្ដីពី​ភាព​ជា​អ្នកដឹកនាំ និង​នវានុវត្តន៍ លើ​ប្រធានបទ “​ការធ្វើឱ្យ​ប្រសើរឡើង​នូវ​ឥទ្ធិពល​របស់​អ្នក ក្នុងនាម​ជា​អ្នកដឹកនាំ​មួយរូប​” តាម​ប្រព័ន្ធ​វីដេអូ​សន្និសីទ​ជូន​ដល់​មន្ត្រី​ក្រោម​ឱវាទ​តាម​ប្រព័ន្ធ​វីដេអូ​សន្និសីទ ដែលមាន​សមាសភាព​ចូលរួម​ចំនួន ២៤៧១ នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​រដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍​ថា ការរៀបចំ​វគ្គ​បណ្ដុះបណ្ដាល​ភាពជា​អ្នកដឹកនាំ គឺជា​អាទិភាព​មួយ​ក្នុងចំណោម​អាទិភាព​ចាំបាច់ នៃ​សុខាភិបាល សម្រាប់​ការ​ពង្រឹង​ស្ថាប័ន ក្នុង​ការគាំទ្រ​កំណែទម្រង់ ការអនុវត្ត​យុទ្ធសាស្ត្រ​បញ្ច​កោណ របស់​រាជរដ្ឋាភិបាល​សម្រាប់​នីតិកាល​ទី​ ៧ នៃ​រដ្ឋសភា​។ ក្នុង​សប្ដាហ៍​នេះ ខ្លឹមសារ​របស់​វគ្គ ផ្តោតលើ​ភាពជា​អ្នកដឹកនាំ​ដែល​ចេញពី​ឥទ្ធិពល​បុគ្គល​ដឹកនាំ ដែលជា​ការដឹកនាំ​មួយ​សំដៅ​ផ្តល់​ផល​ជា​វិជ្ជមាន​ដល់​ការគ្រប់គ្រង និង​បម្រើសេវា​សុខភាព​ជូន​ប្រជាពលរដ្ឋ​ប្រកបដោយ​គុណភាព និង​និរន្តរភាព។

លោក​រដ្ឋមន្ត្រី បាន​លើកយក​ឧបករណ៍ Johari Window មក​បង្ហាញ ដែល​ឧបករណ៍​នេះ បែងចែក​លក្ខណៈសម្បត្តិ​របស់​អ្នកដឹកនាំ​ដោយ​ប្រើប្រាស់​វិជ្ឈមាត្រ ២ គឺ ការដឹង​ពី​ខ្លួនឯង និង​ការ​ស្គាល់​ពី​អ្នកដទៃ​។ ជារួម Johari Window ចែក​អ្នកដឹកនាំ​ជា ៤ ប្រភេទ រួមមាន Public Self, Blind Self, Private self និង Unknown self​។ ក្នុង​ទ្រឹស្ដី​នេះ អ្នកដឹកនាំ​ដែល​បង្កើតបាន​ឥទ្ធិពល​ជាងគេ​គឺជា​អ្នកដឹកនាំ​ដែលមាន​លក្ខណៈ Public self​។ អ្នកដឹកនាំ Public Self ជា​អ្នកដឹកនាំ​ដែល​បាន​ស្គាល់​ចំណុច​ខ្លាំង​ និង​ចំណុចខ្សោយ​របស់ខ្លួន​ឯង​ច្បាស់ ហើយ​ក៏​បង្ហាញ​ចំណុច​ទាំងនេះ​ឱ្យ​អ្នក​នៅ​ជុំវិញ​បានដឹង​ផងដែរ ហើយ​ការធ្វើ​បែបនេះ​ នឹងធ្វើ​ឱ្យ​អ្នកដឹកនាំ​នោះ​អាច​ទាក់ទាញ​ទំនុក​ចិត្ត និង​ការចូលរួម​ពី​បុគ្គលិក​បាន​ច្រើន៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស រួម​នឹង​សហគ្រាស គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស រៀបចំ​ប្រារព្ធ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧

ព័ត៌មានជាតិ៤ ម៉ោង មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម៤ ម៉ោង មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៥ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

Sokha Hotels

ព័ត៌មានពេញនិយម