Connect with us

ព័ត៌មានជាតិ

សម្ដេចធិបតី ឱ្យអាជ្ញាធរខេត្តជួយកៀរគរសប្បុរសជន ដើម្បីជួយសង់ផ្ទះជូនអតីតយុទ្ធជន

បានផុស

នៅ

ដោយមានការខ្វះខាតផ្ទះច្រើនសម្រាប់សាងសង់ជូនអតីតយុទ្ធជន សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធខិតខំជំរុញការអនុវត្តគម្រោងសាងសង់ផ្ទះជូនអតីតយុទ្ធជនថែមទៀត ជាពិសេសអាជ្ញាធរខេត្តត្រូវជួយចលនា និងកៀរគរសប្បុរសជនតាមមូលដ្ឋាន ដើម្បីជួយដល់អតីតយុទ្ធជន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរបាយការណ៍របស់លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា គឺក្នុងឆ្នាំ២០២៤នេះ មានតម្រូវការផ្ទះសម្រាប់សាងសង់ជូនអតីតយុទ្ធជនរហូតដល់ជាង២ពាន់ខ្នង ដែលទាមទារឱ្យមានការចលនាសប្បុរសជនជួយសង់សាងថែមទៀត។ លោកទេសរដ្ឋមន្ត្រី គន់ គីម បានរាយការណ៍ជូនសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីរម្លឹកខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា នាព្រឹកថ្ងៃ២៦ ខែមិថុនានេះ ថា កន្លងមក សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត បានសាងសង់ផ្ទះជូនអតីតយុទ្ធជន និងគ្រួសារពលីមរណៈមានសរុបប្រមាណជាង​៥ពាន់ខ្នងរួចមកហើយ។

ប៉ុន្តែលោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៤នេះ ផ្ទះអតីតយុទ្ធជនមានភាពខ្វះខាតច្រើនពេក រហូតដល់ជាង២ពាន់ខ្នង។ ដូច្នេះហើយ លោកទេសរដ្ឋមន្ត្រី បានស្នើសុំកិច្ចអន្តរាគមន៍ពីសម្ដេចធិបតី និងអំពាវនាវដល់សប្បុរសជននានាជួយសង់ផ្ទះបន្ថែមទៀតសម្រាប់អតីតយុទ្ធជន។

ឆ្លើយតបនឹងបញ្ហានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជនកម្ពុជា បានណែនាំឱ្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បន្តសហការជាមួយស្ថាប័នពាក់ព័ន្ធខិតខំជំរុញការអនុវត្តគម្រោងសាងសង់ផ្ទះជូនអតីតយុទ្ធជនថែមទៀតដែលបានបញ្ចូលក្នុងគម្រោងវិនិយោគសាធារណៈរបស់រាជរដ្ឋាភិបាល។ ក្នុងនោះ សម្ដេចធិបតី បានណែនាំឱ្យអភិបាលខេត្ត ជួយចលនាសប្បុរសជនតាមមូលដ្ឋានសម្រាប់ជួយដល់សមាគមអតីតយុទ្ធជន ជាពិសេសការចលនាសាងសង់ផ្ទះ និងបង្គន់អនាម័យ ត្រូវផ្ដល់អាទិភាពមុនដល់អតីតយុទ្ធជនដែលខ្វះខាតខ្លាំង។

ទន្ទឹមនេះ សម្ដេចធិបតី នាយករដ្ឋមន្ត្រី ក៏បានណែនាំក្រសួងសង្គមកិច្ចបង្កើតគណៈកម្មការអភិវឌ្ឍសហគមន៍អតីតយុទ្ធជនតាមឃុំសង្កាត់ និងបន្តចុះប្រមូលទិន្នន័យអំពីស្ថានភាពជីវភាព បញ្ហាប្រឈម និងតម្រូវការរបស់អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងគ្រួសារ ព្រមទាំងបន្តអនុវត្តឱ្យមានប្រសិទ្ធភាពនូវការបើករបបសន្តិសុខសង្គមនានា និងការផ្ដល់ដីសម្បទានសង្គមកិច្ចដល់អតីតយុទ្ធជន។

សម្ដេចធិបតី ចាត់ទុកការសាងសង់ផ្ទះ និងការផ្ដល់ដីដល់អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងគ្រួសារ ជាផ្នែកមួយនៃការដោះស្រាយគោលនយោបាយដ៏ចាំបាច់របស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ រួមទាំង​អតីតយុទ្ធជន អតីតមន្ត្រីរាជការ ដែលបានខិតខំរួមគ្នាធ្វើនាកន្លងមក៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ នាទី មុន

អគ្គស្នងការ​រង ឱ្យសិក្ខាកាមរៀនចប់វគ្គហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ យកចំណេះចែករំលែកបន្ត

ព័ត៌មានជាតិ២២ នាទី មុន

សម្ដេចធិបតី ឱ្យសមាគមសម្ព័ន្ធខ្មែរ-ចិន​ ​ ពិនិត្យលទ្ធភាពបណ្ដាក់ទុនវិនិយោគនៅបណ្ដាខេត្តតាមព្រំដែន ពិសេសខេភាគឦសាន

ព័ត៌មានជាតិ៣០ នាទី មុន

ក្រសួងការងារ ស្នើកុំឱ្យថ្នាំងថ្នាក់នឹងអ្នករត់តុ ទោះបម្រើសេវាមិនបានល្អ ព្រោះអ្នកទាំងនោះមិនបានសម្រាកថ្ងៃបុណ្យឡើយ

ព័ត៌មានជាតិ៥៦ នាទី មុន

សម្ដេចធិបតីគាំទ្រឱ្យសមាគមពាណិជ្ជករគ្រឿងអលង្ការ បង្កើតវិទ្យាស្ថានស្រាវជ្រាវ បង្រៀនច្នៃគ្រឿងអលង្ការ និងត្បូងមានតម្លៃ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ស្ត្រីជាច្រើននៅស៊ូដង់រងការរំលោភបំពានផ្លូវ ភេទពី​កង​កម្លាំងRSF

ចរាចរណ៍៤ ម៉ោង មុន

ស្នងការរាជធានី ចេញមុខបំភ្លឺបន្ទាប់ពីគណនីហ្វេសប៊ុកមួយបង្ហោះសាររកយុត្តិធម៌ពីករណីគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

រដ្ឋ Florida ជួបព្យុះសង្ឃរាកំណាច ប្រឈមហានិភ័យ បង្កគ្រោះមហន្តរាយធំធេង

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

នាវាមុជទឹក​នុយក្លេអ៊ែរ​ថ្មី​បំផុត​របស់​ចិន បាន​លិច បង្ក​ជា​ភាព​អាម៉ាស់​មិន​ស្ទើរ​ដល់​ក្រុង​ប៉េកាំង

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ទៅដល់រដ្ឋ Florida ភ្លាម ព្យុះសង្ឃរាកំណាច Helene បណ្តាលឲ្យមានមនុស្សស្លាប់ភ្លែត

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

លើកដំបូង! រុស្ស៊ី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង ៣គ្រាប់ វាយប្រហារ អ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម