ព័ត៌មានអន្ដរជាតិ
ក្មេង១០នាក់ រងរបួសបាត់បង់ជើង រាល់ថ្ងៃ ព្រោះសង្គ្រាមនៅហ្គាហ្សា
ជម្លោះប្រដាប់អាវុធនៅហ្គាហ្សា នៅមិនទាន់មានសភាពស្ងប់ស្ងាត់នៅឡើយទេ ដែលបណ្ដាលឲ្យមានមនុស្សបាត់បង់ជីវិត និងរងរបួសសឹងតែរាល់ថ្ងៃ ដោយក្នុងនោះរួមមានទាំងកុមារផងដែរ។ បើតាមរបាយការណ៍ពីទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA), ក្នុងមួយថ្ងៃៗនៅហ្គាហ្សា មានកុមារយ៉ាងហោចណាស់ ១០នាក់ បានរងរបួសបាត់បង់ជើងម្ខាង ឬជើងទាំងគូ ព្រោះតែសង្គ្រាមរ៉ាំរ៉ៃ។

លោក Philippe Lazzarini ប្រធានទីភ្នាក់ងារ UNRWA បានថ្លែងនៅក្នុងសន្និសីទព័ត៌មាននៅក្រុងហ្សឺណីវ កាលពីថ្ងៃអង្គារទី២៥ ខែមិថុនា ថា “យើងមានកុមារ១០នាក់ ជារៀងរាល់ថ្ងៃ ដែលបាត់បង់ជើងម្ខាង និងជើងទាំងគូ ជាមធ្យម”។ លោក បន្តថា ទិន្នន័យនេះ អាចបង្ហាញឲ្យពិភពលោកដឹងពីទុក្ខលំបាករបស់កុមារសព្វថ្ងៃ ដែលកំពុងរស់នៅក្នុងតំបន់មានជម្លោះ។
លោក Lazzarini បានបញ្ជាក់ទៀតថា កុមារប្រមាណ ៤០០០នាក់ កំពុងបាត់ខ្លួន ខណៈកុមារ ១៧ ០០០នាក់ផ្សេងទៀត ត្រូវក្លាយជាក្មេងកំព្រាគ្មានឪពុកម្ដាយមើលថែរក្សា បន្ទាប់ពីអរិភាពរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស រយៈពេលជិត៩ខែកន្លងមកនេះ។ មន្ត្រីអង្គការសហប្រជាជាតិរូបនេះ បានបន្ថែមទៀតថា គិតចាប់ពីសង្គ្រាមផ្ទុះឡើង មានយ៉ាងហោចណាស់កុមារចំនួន ១៤ ០០០នាក់ ត្រូវបានសម្លាប់។
បើនិយាយពីទីស្នាក់ការរបស់ UNRWA នៅហ្គាហ្សាវិញ ក៏ត្រូវទទួលរងការវាយប្រហារអស់ជាងពាក់កណ្ដាលផងដែរ ដោយគិតជាតួលេខប្រហែលជាង ១៩០កន្លែងឯណោះ ចាប់តាំងពីពេលផ្ទុះសង្គ្រាមថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣។ លោក Lazzarini បានសង្កត់ធ្ងន់ថា ទង្វើនៃការបំផ្លាញទីតាំងរបស់ទីភ្នាក់ងារអង្គការ UN បែបនេះ គឺជាការរំលោភច្បាប់មនុស្សធម៌អន្តរជាតិ។
ប្រធាន UNRWA ក៏បានកត់សម្គាល់ដែរថា ប្រជាជននៅហ្គាហ្សាជាង ៩០% កំពុងពើបប្រទះនឹងបញ្ហាកង្វះខាតអាហារូបត្ថម្ភធ្ងន់ធ្ងរខ្លាំង ដោយតួលេខបង្ហាញថា ម្នាក់ក្នុងចំណោមមនុស្ស៥នាក់ សឹងតែរកអ្វីទទួលទានមិនបានទាល់តែសោះ៕
ដោយ៖ ឈាង

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ