ព័ត៌មានជាតិ
អាវុធហត្ថនាំខ្លួនសិស្សវិទ្យាល័យអង្គរជុំ ១០នាក់មកអប់រំ បន្ទាប់ពីយកដំបងវាយគ្នារបួស៦នាក់
បន្ទាប់ពីសិស្សនៃវិទ្យាល័យអង្គរជុំ ខេត្តសៀមរាប បានបើកឆាកប្រយុទ្ធគ្នាយ៉ាងសាហាវ បណ្ដាលឱ្យរបួសចំនួន៦នាក់ កាលពីព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងអាវុធហត្ថមូលដ្ឋានខាងលើ បានហៅសិស្ស ១០នាក់ ជាភាគីពាក់ព័ន្ធមកសួរនាំ។
មន្ត្រីអាវុធហត្ថស្រុកអង្គរជុំ បានឱ្យដឹងនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ នេះថា ករណីអំពើហិង្សានេះ បង្ក ដោយសិស្សសាលាវិទ្យាល័យអង្គរជុំ ចំនួនពីរក្រុម ដែល១ក្រុមមានគ្នាចំនួន១០នាក់ បានធ្វើសកម្មភាព ប្រើប្រាស់ដំបងវាយទៅសិស្សសាលាដូចគ្នាចំនួន១ក្រុមទៀតមានគ្នា ៦នាក់ បណ្ដាលឱ្យរបួសស្រាលទាំង ០៦ នាក់តែម្តង។
សមត្ថកិច្ចបានបន្តថា ក្រោយមានអំពើហិង្សាបែបនេះ និងបានទទួលបណ្ដឹងពីលោកគ្រូ សមត្ថកិច្ចមូលដ្ឋាន បានចុះនាំខ្លួនជនបង្កទាំង១០នាក់ យកមកកាន់ទីបញ្ជាការមូលដ្ឋាន រាជអាវុធហត្ថស្រុកអង្គរជុំ ដើម្បីធ្វើការសាកសួរ។ សមត្ថកិច្ចបានបញ្ជាក់បន្ថែមថា ជនបង្កទាំង១០នាក់ ជាសិស្ស ដែលកំពុងសិក្សាផងនោះ ហើយបទល្មើស ដែលប្រព្រឹត្ត នោះមានលក្ខណ:ស្រាល ហេតុដូច្នេះ កម្លាំងកងរាជអាវុធហត្ថ មូលដ្ឋានស្រុកអង្គរជុំ សុំគោលការណ៍ពី លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជ្ញាអមសាលដំបូងខេត្តសៀមរាប បានធ្វើការអប់រំ ដោយមានការចូលរួមពីអាណាព្យាបាល សិស្ស និងនាយករងសាលាវិទ្យាល័យអង្គរជុំ ដូច្នេះក៏បានអនុញ្ញាតិ ឱ្យវិលត្រលប់ ទៅលំនៅដ្ឋានវិញ។ ចំណែកជនរងគ្រោះទាំង ៦នាក់ បានវិលត្រឡប់ទៅផ្ទះវិញផងដែរ៕
ដោយ៖ ជុន កុសល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ជីវិតកម្សាន្ដ២២ ម៉ោង ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ២៣ ម៉ោង ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព