Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុន​ផលិតសំបកកង់រថយន្តឈានមុខគេរបស់ចិននឹងសាងសង់រោងចក្រនៅកម្ពុជា និងវៀតណាម

បានផុស

នៅ

ក្រុមហ៊ុន Mesnac Co., Ltd  ​របស់ចិន បានប្រកាសផែនការក្នុងខែនេះក្នុងការវិនិយោគលើរោងចក្រផលិតរថយន្តថ្មីមួយនៅក្នុងប្រទេសកម្ពុជា និងប្រទេសវៀតណាមដែលជាផែនការពង្រីកការវិនិយោគនៅក្រៅប្រទេសរបស់ខ្លួន ស្របពេលដែលឧស្សាហកម្មផលិតសំបកកង់រថយន្តនេះកំពុងចូលរួមចំណែកដល់ការនាំចេញរបស់កម្ពុជា។

ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនបានអនុម័តផែនការវិនិយោគនៅកម្ពុជាដែលមានតម្លៃសរុប ​ប្រហែលជិត៤លានដុល្លារអាមេរិក ជាមួយនឹងរយៈពេលសាងសង់ប៉ាន់ស្មានប្រមាណ១៤ ខែ​ខណៈដែរការវិនិយោគនៅប្រទេសវៀតណាមមានទុនវិនិយោគប្រមាណ១៤,៧លានដុល្លារដែលនឹងចំណាយពេលសាងសង់រោងចក្រប្រហែល១៨ខែ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​ក្រុមហ៊ុន Mesnac Co., Ltd. បានប្រកាសថា ក្រុមហ៊ុនបុត្រសម្ព័ន្ធ​របស់ខ្លួនគឺ Qingdao Soft Control Mechanical and Electrical Engineering Co., Ltd. នឹងប្រមូលមូលនិធិផ្ទាល់ខ្លួនដើម្បីវិនិយោគ និងសាងសង់រោងចក្រនៅក្នុងប្រទេសកម្ពុជា ដែលដំណើរការដោយក្រុមហ៊ុន Mesnac United Technology (Cambodia) Co. ., Ltd។ទោះជាយ៉ាង​ណា​ ទីតាំង​ជាក់​លាក់​នៃ​រោងចក្រ​ថ្មី​នៅ​កម្ពុជា​មិន​ទាន់​ត្រូវ​បាន​គេ​ប្រកាស​នៅ​ឡើយ​ទេ។

ក្រុមហ៊ុនបានលើកឡើងថា៖« MESNAC ​ បានចូលរួមយ៉ាងស៊ីជម្រៅនៅក្នុងឧស្សាហកម្មផលិតសំបកកង់រថយន្ត​អស់រយៈពេលជាច្រើនឆ្នាំ ដោយប្រមូលផ្តុំនូវចំណេះដឹងវិជ្ជាជីវៈយ៉ាងជ្រាលជ្រៅ និងបទពិសោធន៍ផលិតកម្មដ៏ទូលំទូលាយ»។ ​

«ការវិនិយោគលើការសាងសង់រោងចក្រទាំងពីរនេះគឺជាជំហានដ៏សំខាន់មួយសម្រាប់ MESNAC ក្នុងការជំរុញបន្ថែមទៀតនូវយុទ្ធសាស្ត្រអន្តរជាតិនីយកម្មរបស់ខ្លួន។ វានឹងផ្តល់ជូនអតិថិជននូវផលិតផល និងសេវាកម្មផលិតផលសំបកកង់រថយន្តដែលបានធ្វើមូលដ្ឋានីយកម្ម បំពេញតម្រូវការទីផ្សារក្រៅប្រទេសកាន់តែប្រសើរ ពង្រឹងសមត្ថភាពរបស់ខ្លួនក្នុងការដោះស្រាយជាមួយឧបសគ្គពាណិជ្ជកម្មអន្តរជាតិ និងមានសារៈសំខាន់យ៉ាងសំខាន់ក្នុងការធ្វើឱ្យប្រសើរឡើងនូវការប្រកួតប្រជែងរបស់ខ្លួន»។

បច្ចុប្បន្ន​នេះ នៅ​កម្ពុជាមាន​រោង​ចក្រ​ផលិត​សំបក​កង់​រថយន្ដ​ចំនួន ៣ កំពុងដំណើការផលិតដូចជា ​ក្រុមហ៊ុន General Tires Technology (Cambodia) Co., Ltd ដែល​មានទីតាំង​​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ​។​ ​​ ក្រុមហ៊ុន Sailun Group Co Ltd ប្រតិបត្តិការ​តាមរយៈ​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ខ្លួន​គឺ​ក្រុមហ៊ុន Cart Tire Co Ltd ដែលមាន​ទីតាំងនៅ​តំបន់​សេដ្ឋកិច្ច​ពិសេស Qi Lu (Cambodia) ក្រុង​បាវិត នៃខេត្តស្វាយរៀង​ និងក្រុមហ៊ុន​ផលិត​សំបក​កង់​ធំ​ទី​បី​គឺ Qingdao Doublestar Group មានទីតាំង​នៅ​ខេត្តក្រចេះ ដោយ​សហការ​ជាមួយ​ក្រុមហ៊ុន UBE Development Co Ltd ខណៈដែលរោងចក្រផលិតសំបកកង់រថយន្តមួយចំនួនទៀតកំពុងសាងសង់។​ 

​យោងតាមស្ថិតិ​របស់​​​អគ្គនាយកដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​រយៈពេល​៥​ខែ ​នៃ​ឆ្នាំ​២០២៤​នេះ​ ការ​នាំ​ចេញ​សំបក​កង់​រថយន្ត​​​​មាន​តម្លៃ​៣០៨,៧៦លានដុល្លារកើនឡើង​ជាង​២០៧ លាន​ដុល្លារឬ២០៤ភាគរយ​ធៀប​នឹង​រយៈពេល​ដដែល​កាលពី​ឆ្នាំ​២០២៣ដែលមានទឹកប្រាក់តែជាង១០១លានដុល្លារ​​ ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

កិច្ចប្រជុំ​ការិយាល័យ​អចិន្ត្រៃយ៍​លើក​ទី​១០២ សមាគម AIMF ប្រព្រឹត្តទៅ ដោយបាន​ពិនិត្យ​និង​អនុម័ត​របៀបវារៈ​សំខាន់​ចំនួន​៥​របស់​សមាគម

ព័ត៌មានជាតិ៦ ម៉ោង មុន

អាជ្ញាធរ​រាជធានី​ស្នើ​ឱ្យ​ប៉ូលិស​ដក​ដៃ​ចេញពី ការ​ផាកពិន័យ មក​ជួយ​សម្រួល​ស្ទះ​ចរាចរ​ណ៍​និង​ស្នើ​មិនឱ្យ​យកប្រាក់​លើ​ការ​ផ្ញើ​កង់​ម៉ូតូ​នៅ​តាម​មណ្ឌល​ប្រឡង​បាក់​ឌុប

ព័ត៌មានជាតិ៨ ម៉ោង មុន

អាជ្ញាធរឱ្យផ្អាកអាជីវកម្មថតចម្លង ភោជនីយដ្ឋាន ការដ្ឋានសំណង់ដែលបង្កការរំខានដល់មណ្ឌលប្រឡងបាក់ឌុប

ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋមន្ត្រីរ៉ែ និងថាមពល៖ទប់មិនឱ្យភ្លើងឡើងថ្លៃ ហើយបញ្ចុះតម្លៃជូនពលរដ្ឋ ជាគោលនយោបាយរបស់សម្ដេចធិបតី​

ព័ត៌មានជាតិ៩ ម៉ោង មុន

សហជីព និង​កម្មករ​និយោជិត​នៅ​កម្ពុជា រំភើប​យ៉ាង​ខ្លាំង ក្រោយពី​កម្ពុជា​បំបែក​ឯតទគ្គកម្ម «​ការតាំង​បង្ហាញ​រថយន្ត​ទំនើប​ច្រើនជាងគេ​បំផុត​លើ​ពិភពលោក​»

Sokha Hotels

ព័ត៌មានពេញនិយម