សុខភាព
មន្ត្រីចុះបាញ់ថ្នាំមូស ដាក់អាបែត បង្ការពលរដ្ឋកើតជំងឺគ្រុនឈាម នៅដើមរដូវវស្សា
ក្រុមមន្ត្រីការិយាល័យស្រុកប្រតិបត្តិស្រែអំបិល ខេត្តកោះកុង បានចុះបាញ់ថ្នាំសំលាប់មូស និងដាក់ថ្នាំអាបែតនៅតាមខ្នងផ្ទះដែលមានករណីគ្រុនឈាម ស្ថិតក្នុងជ្រោយស្វាយ។
វេជ្ជបណ្ឌិត សៅ សូនី ប្រធានការិយាល័យសុខាភិបាលប្រតិបត្តិស្រែអំបិល ដឹកនាំក្រុមការងារជំនាញចុះទៅ ឃុំជ្រោយស្វាយ និងឃុំបឹងព្រាវ ដែលជាទីងាយប្រឈមនឹងជំងឺ ដោយបាញ់ថ្នាំមូស ដាក់អាបែត ដើម្បីបង្ការទប់ស្កាត់។
វេជ្ជបណ្ឌិត សៅ សូនី បានឱ្យដឹងថា នៅដើមវស្សាឆ្នាំនេះ អត្រាកើតជំងឺគ្រុនឈាមនៅឃុំជ្រោយស្វាយ ស្រុកស្រែអំបិល មានតិចតួចប៉ុណ្ណោះ។ គិតមកទល់ម៉ោង សុខភាពប្រជាពលរដ្ឋមានភាពល្អប្រសើរ ហើយមិនមានអ្នកជំងឺនេះទៀត គ្រាមានការយកចិត្តទុកដាក់ចេញនូវវិធានការទាន់ពេលវេលា។ ក្រៅពីឃុំជ្រោយស្វាយ ឃុំបឹងព្រាវ ក៏មានការដាក់ថ្នាំអាបែតព្រមៗគ្នា។
ចំណែក វេជ្ជបណ្ឌិត ផុន កុលបុត្រ អនុប្រធានមន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល បានឱ្យដឹងនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ ថា ដើមវស្សានេះ មានអ្នកជំងឺគ្រុនឈាមជាង ២០ ករណី ដោយក្នុងនោះមានកុមារ ២ នាក់មានអាការៈធ្ងន់ធ្ងរបញ្ចូនទៅមន្ទីរពេទ្យរាជធានីភ្នំពេញព្យាបាលបន្ត។
វេជ្ជបណ្ឌិត ផុន កុលបុត្រ បន្ថែមថា មិនចំពោះតែជំងឺគ្រុនឈាមនោះទេ ជំងឺក្តៅ ក្អក ផ្តាសាយ ក្រពះពោះវៀន និងសត្វពស់ចឹក ក៏កើតមានជាបន្តបន្ទាប់ដែរ។ ដូច្នេះទាមទារឱ្យពលរដ្ឋមានការយល់ដឹងពីវិធីបង្ការទប់ស្កាត់។ ករណីគ្រុនឈាម ត្រូវបោសសម្អាតស្មៅ សំបកឡានចាស់ និងទឹកថ្លុកឱ្យស្អាតល្អ ដើម្បីលុបបំបាត់ជម្រកសត្វមូសខ្លា។
ក្រុមគ្រូពេទ្យ ក៏អំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប ករណីមានជំងឺផ្សេងៗសូមកុំទុកយូរ សូមប្រញាប់មកកាន់មន្ទីរពេទ្យ ឬមណ្ឌលសុខភាពដែលនៅក្បែរផ្ទះ ដើម្បីផ្តល់លទ្ធភាពឱ្យគ្រូពេទ្យបានពិនិត្យព្យាបាលត្រឹមត្រូវទាន់ពេលវេលា ចៀសវាងបណ្តាលឱ្យជំងឺធ្ងន់ធ្ងរហើយទើបមកមន្ទីរពេទ្យ។
ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល តែងតែផ្តល់សារអប់រំអនាម័យពី វិធីបង្ការទប់ស្កាត់នានាខាងផ្នែកសុខភាពដល់ប្រជាពលរដ្ឋ ក្រោយពួកគាត់បានសម្រាកព្យាបាលជំងឺជាសះស្បើយវិលត្រឡប់ទៅផ្ទះវិញ៕
អត្តបទ៖ សិរីវឌ្ឍនៈ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម២ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៦ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម១៨ ម៉ោង ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ