ព័ត៌មានអន្ដរជាតិ
គ្រឿងស្រវឹង សម្លាប់មនុស្ស ជាង២លាននាក់ ទូទាំងពិភពលោក មួយឆ្នាំៗ
តាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក (WHO) ចេញផ្សាយកាលពីថ្ងៃអង្គារទី២៥ខែមិថុនាឆ្នាំ២០២៤, គ្រឿងស្រវឹង បានសម្លាប់មនុស្ស ២.៦លាននាក់ជារៀងរាល់ឆ្នាំ ភាគច្រើនជាមនុស្សប្រុស។
របាយការណ៍ស្តីពីគ្រឿងស្រវឹងនិងសុខភាពនេះបង្ហាញថា គិតជាមធ្យម គ្រឿងស្រវឹងបណ្តាលឲ្យមនុស្ស ជិតម្នាក់ក្នុងចំណោម២០នាក់នៅទូទាំងពិភពលោក បាត់បង់ជីវិតក្នុងមួយឆ្នាំៗ ហើយវាមិនមែនសំដៅតែលើការផឹកគ្រឿងស្រវឹងដល់ស្លាប់ទេ ពោលគឺគេគិតលើកត្តាមរណភាពដែលពាក់ព័ន្ធនឹងគ្រឿងស្រវឹងដូចជាការបើកបរក្នុងស្ថានភាពស្រវឹង ប្រើអំពើហិង្សា ការរំលោភបំពាននិងជំងឺបណ្តាលមកពីស្រាជាដើម។
ពាក់ព័ន្ធបញ្ហានេះ ប្រមុខ WHO លោក Tedros Adhanom Ghebreyesus គូសបញ្ជាក់ថា “ការប្រើប្រាស់សារធាតុប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពបុគ្គលនេះ គឺបានបង្កើនហានិភ័យកើតជំងឺរ៉ាំរ៉ៃ ស្ថានភាពសុខភាពផ្លូវចិត្តចុះខ្សោយ និងក្លាយជាសោកនាដកម្មដែលបណ្តាលឲ្យមានអ្នកស្លាប់រាប់លាននាក់ក្នុងមួយឆ្នាំៗ”។
ការផឹកស្រា ត្រូវបានផ្សារភ្ជាប់ទៅនឹងស្ថានភាពសុខភាពមួយចំនួន ដូចជាជំងឺក្រិនថ្លើម និងមហារីកជាដើម។ ក្នុងចំណោមអ្នកស្លាប់ទាំងអស់ក្នុងរបាយការណ៍ឆ្នាំ២០១៩ខាងលើ រកឃើញថា មនុស្សប្រមាណ១.៦លាននាក់ គឺបាត់បង់ជីវិតដោយសារជំងឺ។ ក្នុងនោះមាន ៤៧៤ ០០០នាក់ស្លាប់ដោយសារជំងឺដាច់សរសៃឈាមបេះដូង, ៤០១ ០០០នាក់ដោយសារជំងឺមហារីក និង៧២៤ ០០០នាក់ស្លាប់ដោយសាររបួសព្រោះគ្រោះថ្នាក់ចរាចរណ៍។
ដោយឡែក តាមការប៉ាន់ស្មាន មានមនុស្ស២០៩លាននាក់ទូទាំងពិភពលោក ញៀននឹងការផឹកស្រាក្នុងឆ្នាំ ២០១៩ ពោលគឺស្មើនឹង ៣.៧% នៃចំនួនប្រជាជនសរុបជាសកល ដោយអឺរ៉ុបជាតំបន់មានមនុស្សផឹកស្រាក្នុងកម្រិតខ្ពស់ជាងគេ ពោលគឺម្នាក់ផឹកអស់ ៩.២លីត្រ បន្ទាប់មកគឺអាមេរិក ដែលម្នាក់ផឹក៧.៥លីត្រ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ នាយករដ្ឋមន្ត្រី ប្រាប់ទៅអាជ្ញាធរឱ្យរឹតបន្តឹងការផ្សាយគ្រឿងស្រវឹងលើផ្ទាំងប៉ាណូតាមទីសាធារណៈ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា