Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ប្រាប់អនាគតចៅក្រម ព្រះរាជអាជ្ញា ត្រូវធ្វើជាទីពឹងដ៏រឹងមាំរបស់ពលរដ្ឋទន់ខ្សោយ

បានផុស

នៅ

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ប្រាប់សិស្សចៅក្រម សិស្សព្រះរាជអាជ្ញា និងសិស្សក្រឡាបញ្ជី ដែលពេលអនាគតនឹងក្លាយទៅជាចៅក្រម ព្រះរាជអាជ្ញា និងក្រឡាបញ្ជី ត្រូវធ្វើជាទីពឹងដ៏កក់ក្ដៅ និងរឹងមាំរបស់ប្រជាពលរដ្ឋដែលរងការរំលោភបំពានដោយភាពអយុត្តិធម៌។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌កម្ពុជា បានផ្ដាំផ្ញើសិស្សចៅក្រម សិស្សព្រះរាជអាជ្ញា និងសិស្សក្រឡាបញ្ជី  ត្រូវប្រកាន់ខ្ជាប់នៅក្នុងចិត្តនូវស្មារតី និងឧត្តមគតិរបស់ខ្លួនឯង ថា «ក្នុងនាមជាមន្ត្រីយុត្តិធម៌ ត្រូវធ្វើខ្លួនជាបង្អែកដ៏កក់ក្តៅសម្រាប់ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋដែលទទួលរងការរំលោភបំពានដោយអយុត្តិធម៌» ដើម្បីរួមចំណែកក្នុងការលើកកម្ពស់គុណភាពសេវាយុត្តិធម៌ និងគុណភាពយុត្តិធម៌ជូនប្រជាពលរដ្ឋ។ លោកឧបនាយករដ្ឋមន្ត្រី បន្តថា ការធ្វើជាបង្អែកដ៏រឹងមាំសម្រាប់ពលរដ្ឋនេះ ក៏ដើម្បីលើកកម្ពស់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់មន្រ្តីតុលាការផងដែរ នៅពេលដែលខ្លួនបញ្ចប់ការវគ្គបណ្តុះបណ្តាល ហើយចេញទៅបម្រើការងារនៅតាមសាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តីនានា។

ការលើកឡើងនេះ ក្នុងឱកាសដែលលោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា អញ្ជើញបើកវគ្គបណ្តុះបណ្តាលសិស្សចៅក្រម និងសិស្សព្រះរាជអាជ្ញា ជំនាន់ទី១២ និងសិស្សក្រឡាបញ្ជី ជំនាន់ទី៩ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤។ ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលនេះ ក៏បានផ្តាំផ្ញើដល់សិស្សចៅក្រម សិស្សព្រះរាជអាជ្ញា និងសិស្សក្រឡាបញ្ជី ត្រូវតែខិតខំរៀនសូត្រ និងរៀនឱ្យពូកែ ហើយទន្ទឹមនឹងអំឡុងពេលសិក្សានេះ ក៏ត្រូវថែរក្សាឱ្យបាននូវមិត្តភាព និងសាមគ្គីភាពផ្ទៃក្នុងនៅក្នុងថ្នាក់ ក៏ដូចជានៅក្នុងជំនាន់របស់ខ្លួនផងដែរ។  

គួរជម្រាបថា វគ្គបណ្ដុះបណ្ដាលសិស្សចៅក្រម និងសិស្សព្រះរាជអាជ្ញា ជំនាន់ទី១២ និងសិស្សក្រឡាបញ្ជី ជំនាន់ទី៩ ពេលនេះមានចំនួន១៦០រូប ដែលបានខិតខំប្រឹងប្រែងឆ្លងកាត់ការប្រឡងប្រជែងយ៉ាងស្វិតស្វាញ តឹងរឹង ត្រឹមត្រូវ និងប្រកបដោយតម្លាភាព៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១៩ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ២២ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ២១ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

សន្តិសុខសង្គម១៦ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម