Connect with us

ជីវិតកម្សាន្ដ

តារាសម្តែង ប្រុស ខួច ស្នើយុវជនខ្មែរ គួរពិចារណា និងឲ្យតម្លៃភាពយន្តជាតិ

បានផុស

នៅ

កាល​ពី​ថ្មីៗ នេះ ​បាន​ផ្ទុះ​ការ​វែកញែក​ ក្រោយ​ឃើញ​យុវជនខ្មែរ​បាន​នាំគ្នា​ទៅគាំទ្រ​យ៉ាង​ភ្លូក​ទឹក​ភ្លូក​ដីនូវ​ភាពយន្ត​ប្រទេស​ជិត​ខាង ​ខណៈ​ក៏​មាន​ទស្សនៈ​មួយ​ចំនួន​យល់ថា អ្នកគាំ​ទ្រ ឬយុវជន​ខ្មែរ ​គួរ​ផុសផុល​នាំគ្នា​គាំទ្រ​ភាពយន្ត​ជាតិ​ជា​រឿង​ដ៏​​ល្អ​បំផុត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រាកដ​ណាស់​ទស្សនិកជន​អ្នក​គាំទ្រ និង​អ្នក​និយម តាមដាន​វិស័យ​ភាពយន្ត​បាន​នាំគ្នា​ផ្ទុះការ​វែកញែក​ក្រោយ​រឿងថៃ “ចៅយាយ” ដែល​ចាក់​បញ្ចាំង​នៅ​រោងកុន​កំពុង​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ពី​សំណាក់​មហាជនខ្មែរ។ មិនតែ​ប៉ុណ្ណោះ​រឿង​នេះ​ក៏​បាន​អន្ទង​ចិត្ត​យុវវ័យខ្មែរ​ទៅ​ទស្សនា​យ៉ាង​ផុលផុស​ទៀត​​ផង។

បន្ទាប់​ពីឃើញ​មាន​ការវែកញែក​ពាក់ព័ន្ធរឿងរ៉ាវ​នេះ តារាសម្តែងវ័យ​ក្មេងរូបសង្ហា​ប្រុស ខួច បាន​ចេញ​មកដោយ​ស្នើ​ឲ្យយុវជនខ្មែរគួរ​គិតពី​បញ្ហានេះឡើងវិញ។ ប្រុស ខួច បានលើកឡើងភ្ជាប់​ខ្លីមសារខ្លីថា «បើគេមិនពេញចិត្តយើង ទោះបីយើងខំដល់​ងាប់ទៀតក៏គេមិន​ឃើញ​តម្លៃយើង​ដែរសូមគិតតាមកាគួរ»។

តាមរយៈ​ការលើកឡើង​របស់តារាសម្តែង ប្រុស ខួច នេះ​ធ្វើឡើង​ភ្ជាប់ និងខ្លឹមសារដែរ​បានបង្ហោះនៅលើទំព័រហ្វេសប៊ុកក្នុងន័យដូច្នេះថា «រឿងខ្មែរ​ទោះជា​ល្អកម្រិត​ណាក៏អ្នកជិត​ខាងម្នាក់​នោះមិន​ឲ្យតម្លៃដែរ ដូចនេះ​សូមផ្តាំ​ទៅយុវជនខ្មែរ​យើង ជៀស​បាន​ជៀស​ទៅរឿង​គាំទ្រអ្នកជិតខាងនោះ​ដូចថ្ងៃមុនអ៊ីចឹង​គាំទ្ររឿងគេហើយ គេដៀលខ្មែរមួយប្រទេស»។

ដោយឡែកងាកទៅចាប់អារម្មណ៍លោក លៀក លីដា ផលិតករភាព​យន្តខ្មែរក៏​ធ្លាប់បានលើកឡើង​ជាចម្ងល់ថា «​លោកធ្វើកុនខ្មែរជាង ១០ឆ្នាំហើយ​មិន​ដែលបាន show time ថ្ងៃទី​មួយ 19showដូច​រឿងថៃ​សោះទោះ រឿង LD ល្បីប៉ុណ្ណា​ក៏ដោយ​មិនដឹ​ងគេយកមូលដ្ឋានអីមកគិតមិនច្រណែនតែឆ្ងល់»។ 

លោក លៀក លីដា បាននិយាយទៀតថា ទោះតែយ៉ាងក៏លោកក៏អបអរ congratulation to ផលិតកម្មថៃ gdh ( ចៅយាយ)& writer and director ,រឿងដែលល្អលក់ដាច់ក្នុងតំបន់៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស រួម​នឹង​សហគ្រាស គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស រៀបចំ​ប្រារព្ធ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧

ព័ត៌មានជាតិ៥ ម៉ោង មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម៥ ម៉ោង មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៥ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

Sokha Hotels

ព័ត៌មានពេញនិយម