Connect with us

ព័ត៌មានអន្ដរជាតិ

ហ្វាំងឡង់ ចាប់ផ្តើមចាក់វ៉ាក់សាំងជំងឺគ្រុនផ្តាសាយបក្សីដល់មនុស្ស

បានផុស

នៅ

អាជ្ញាធរសុខាភិបាលហ្វាំងឡង់ គ្រោងចាក់វ៉ាក់សាំងជំងឺគ្រុនផ្តាសាយបក្សីឱ្យបានឆាប់នៅសប្តាហ៍ក្រោយ ដោយគោលដៅចម្បងគេគឺចាក់ឲ្យកម្មករមួយចំនួនដែលឧស្សាហ៍ប៉ះពាល់នឹងសត្វ។ នេះបើយោងតាមការចេញផ្សាយរបស់សារពត៌មាន CNA នៅថ្ងៃទី​២៦ ខែ​ មិថុនា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រទេសស្ថិតនៅតំបន់ Nordic មួយនេះបានទិញវ៉ាក់សាំងសម្រាប់មនុស្ស ១០ ០០០នាក់ ដែលជាផ្នែកមួយនៃការទិញរួមគ្នារបស់សហភាពអឺរ៉ុប សម្រាប់វ៉ាក់សាំងរហូតដល់ ៤០លានដូសពីក្រុមហ៊ុនផលិត៉ាក់សាំង CSL Seqirus ហើយក្នុងចំណោមប្រទេសទាំង១៥ ហ្វាំងឡង់នឹងក្លាយជាប្រទេសដំបូងគេដែលដាក់ឱ្យប្រើប្រាស់វ៉ាក់សាំងនេះ។

បើយោងតាមវិទ្យាស្ថានហ្វាំងឡង់សម្រាប់សុខភាព និងសុខុមាលភាព (THL) បានឲ្យដឹងថា វ៉ាក់សាំងនេះនឹងត្រូវបានផ្តល់ជូនដល់មនុស្សអាយុ១៨ឆ្នាំឡើង ដែលអាចមានហានិភ័យខ្ពស់ពីការឆ្លងជំងឺគ្រុនផ្តាសាយបក្សីដោយសារតែការងារ ឬកាលៈទេសៈផ្សេងទៀត។

គួរបញ្ជាក់ថាជំងឺគ្រុនផ្តាសាយបក្សី H5N1 បានសម្លាប់សត្វបក្សីរាប់រយលានក្បាលនៅទូទាំងពិភពលោកក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយបាននិងកំពុងរីករាលដាលកាន់តែខ្លាំងឡើងទៅកាន់ថនិកសត្វ រួមទាំងសត្វគោនៅសហរដ្ឋអាមេរិក ហើយក្នុងករណីខ្លះឆ្លងដល់មនុស្សទៀតផង។ 

វ៉ាក់សាំងនេះសម្រាប់អ្នកដែលខ្លួនយល់ថាមានហានិភ័យ ដូចជាកម្មករនៅកសិដ្ឋានចិញ្ចឹមសត្វ អ្នកបច្ចេកទេសមន្ទីរពិសោធន៍ដែលគ្រប់គ្រងសំណាកជំងឺផ្តាសាយបក្សី និងពេទ្យសត្វដែលធ្វើការជាមន្ត្រីគ្រប់គ្រងសត្វនៅក្នុងតំបន់ដែលមានកសិដ្ឋានចិញ្ចឹមសត្វ។ 

ជាមួយគ្នានេះមនុស្សដែលធ្វើការនៅក្នុងទីជម្រកថែទាំសត្វស្លាបព្រៃ នៅក្នុងកសិដ្ឋានចិញ្ចឹមសត្វ ឬនៅក្នុងរោងចក្រកែច្នៃផលិតផលសត្វ ក៏នឹងត្រូវបានផ្តល់វ៉ាក់សាំងផងដែរ។

គួរបញ្ជាក់ផងថា ការរីករាលដាលនៃជំងឺគ្រុនផ្តាសាយបក្សីក្នុងចំណោមសត្វក្ងាន និងកញ្ជ្រោងនៅកសិដ្ឋានចិញ្ចឹមសត្វនៅហ្វាំងឡង់បាននាំឱ្យមានការសម្លាប់សត្វចំនួន ៤៨៥,.០០០ ក្បាលកាលពីឆ្នាំមុន តែត្រូវបានទប់ស្កាត់ការរីករាលដាលបានទាន់ពេលវេលា៕

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ជីវិតកម្សាន្ដ៣ នាទីutes មុន

យុវជនម្នាក់ បើកបង្ហាញការពិតពីក្រោយសកម្មភាព OG តេស្តសំឡេង មិនដូចអ្វីដែលអ្នកឆ្លៀតឱកាសចោទឡើយ

សុខភាព២១ នាទីutes មុន

កម្ពុជា គ្រោងដាក់ឱ្យដំណើរការថ្នាំចាក់បង្ការមេរោគអេដស៍ អំឡុងខែឧសភា ខាងមុខនេះ

ព័ត៌មានជាតិ២១ នាទីutes មុន

មេទ័ពជើងគោកកម្ពុជា-ម៉ាឡេស៊ី ជួបជជែកពីការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការយោធា

ព័ត៌មានអន្ដរជាតិ២២ នាទីutes មុន

សម្តេចប៉ាប ហ្រ្វង់ស៊ីស យាងចូលទិវង្គត ក្នុង​ជន្មាយុ ៨៨ព្រះវស្សា 

ព័ត៌មានជាតិ៤០ នាទីutes មុន

បុគ្គលស្វ័យនិយោជន៍ ត្រូវមានវិញ្ញាបនបត្រចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ទើបអាចចូលជាសមាជិក ប.ស.ស បាន

Sokha Hotels

ព័ត៌មានពេញនិយម