Connect with us

ព័ត៌មានជាតិ

លោក កើត រិទ្ធ ថា សន្និសីទសារព័ត៌មានរបស់ក្រសួងយុត្តិធម៌ គឺមិនមែនដើម្បីការពារតុលាការទេ

បានផុស

នៅ

ឆ្លើយតបនឹងការលើកឡើងថា ការធ្វើសន្និសីទសារព័ត៌មានរបស់ក្រសួងយុត្តិធម៌ គឺជាការការពារតុលាការនោះ ត្រូវបានលោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បញ្ជាក់ថា សន្និសីទសារព័ត៌មាននេះមិនមែនដើម្បីការពារតុលាការនោះទេ តែជាការបំភ្លឺជូនសាធារណជនអំពីចំណាត់ការផ្លូវច្បាប់លើករណីបាញ់ប្រហារដ៏សាហាវបង្កឡើងដោយអតីតឧកញ៉ា ស្រី ស៊ីណា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាការកត់សម្គាល់ ក្រោយករណីបាញ់ប្រហារដ៏សាហាវបង្កឡើងដោយអតីតឧកញ៉ា ស្រី ស៊ីណា ដែលធ្វើឱ្យមនុស្សចំនួន ២នាក់បានស្លាប់បាត់បង់ជីវិតនោះ បានផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងគ្រប់មជ្ឈដ្ឋានមតិ ក្នុងនោះ ក៏មានការរិះគន់ច្រើនទៅលើចំណាត់ការ និងការអនុវត្តច្បាប់របស់ស្ថាប័នមានសមត្ថកិច្ច ជាពិសេសស្ថាប័នតុលាការតែម្ដង។ ដើម្បីបកស្រាយ និងបំភ្លឺលើករណីនេះ ក្រសួងយុត្តិធម៌ ក៏ប្រកាសរៀបចំសន្និសីទសារព័ត៌មាន នារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ នេះ ក្រោមវត្តមានដោយផ្ទាល់របស់លោក ​កើត​ រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។

ក៏ប៉ុន្តែការចេញមុខធ្វើសន្និសីទសារព័ត៌មាននេះ ត្រូវបានមតិខ្លះចោទថា ជាការការពារជំនួសតុលាការ ព្រោះតុលាការ ជាស្ថាប័នអយ្យការ និងជាស្ថាប័នដាច់ដោយឡែកពីក្រសួងយុត្តិធម៌។ ជុំវិញការចោទប្រកាន់នេះ លោក កើត រិទ្ធ អះអាងថា ការលើកឡើងនេះ មិនខុសទេ ប៉ុន្តែវាក៏មិនត្រឹមត្រូវនោះដែរ។ លោកឧបនាយករដ្ឋមន្ត្រី បានឆ្លើយតបដូច្នេះថា «ការធ្វើសន្និសីទសារព័ត៌មាននេះ មិនមែនដើម្បីការពារតុលាការនោះទេ ហើយមិនមានអ្វីដែលត្រូវការពារតុលាការដែរ ព្រោះបើ ចៅក្រមធ្វើខុស ចៅក្រមបំពានច្បាប់ ចៅក្រមក៏ត្រូវមានការទទួលខុសត្រូវ ទាំងផ្លូវវិន័យ ទាំងផ្លូវច្បាប់ផងដែរ»

មួយវិញទៀតនោះ ចៅក្រម ជាគោលការណ៍ច្បាប់ មិនអាចធ្វើការបកស្រាយជាមួយអ្នកសារព័ត៌មាន ឬធ្វើសន្និសីទសារព័ត៌មានអំពីការសម្រេចសេចក្ដីណាមួយនៅក្នុងសំណុំរឿងនោះទេ ព្រោះម្យ៉ាង ច្បាប់មិនអនុញ្ញាត ហើយម្យ៉ាងទៀត រាល់សេចក្ដីសម្រេច ត្រូវឆ្លងកាត់តាមនីតិវិធីមួយច្បាស់លាស់ ដែលភាគីពាក់ព័ន្ធក្នុងសំណុំរឿងប្រើប្រាស់រាល់ទឡ្ហីករណ៍នានា ដើម្បីការពារផលប្រយោជន៍របស់ខ្លួនទៅតាមផ្លូវច្បាប់។

ផ្ទុយទៅវិញ លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បញ្ជាក់ថា សន្និសីទសារព័ត៌មាននៅថ្ងៃនេះ ក្នុងគោលបំណង គឺដើម្បីជម្រាបជូន ក៏ដូចជាបំភ្លឺជូនអ្នកសារព័ត៌មាន ក៏ដូចជាសាធារណជនអំពីចំណាត់ការផ្លូវច្បាប់លើករណីបាញ់ប្រហារដ៏សាហាវនេះ ក៏ដូចជាគោលជំហរ និងវិធានការដ៏ម៉ឺងម៉ាត់ក្នុងការអនុវត្តច្បាប់ចំពោះករណីនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣១ នាទី មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ៣៧ នាទី មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ៣៩ នាទី មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

សន្តិសុខសង្គម១ ម៉ោង មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

នយោបាយ២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី បើកសិក្ខាសាលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត

Sokha Hotels

ព័ត៌មានពេញនិយម