Connect with us

ព័ត៌មានជាតិ

បណ្ឌិត ឈត ប៊ុនថង យល់ថាមនុស្សឆេវឆាវខ្លាំងមកពីទម្លាប់ គ្រឿងស្រវឹង គ្រឿងញៀន និងការអនុវត្តច្បាប់

បានផុស

នៅ

អ្នកជំនាញទស្សនវិជ្ជា និងកិច្ចការសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត ឈត ប៊ុនថង មើលឃើញថា មនុស្សសម័យនេះឆេវឆាវខ្លាំង ពិបាកគ្រប់គ្រងកំហឹង គឺមកពីកត្តាជាច្រើនដូចជា ទម្លាប់េបស់ពួកគេ ផ្នែកសីលធម៌ធ្លាក់ចុះ សេពគ្រឿងស្រវឹង គ្រឿងញៀន រួមទាំងការអនុវត្តច្បាប់មិនបានតឹងរ៉ឹងផង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការសង្កេត មួយរយៈចុងក្រោយនេះ ឃើញថា មានករណីឃាតកម្មសាហាវៗជាច្រើនករណី ដែលកើតចេញពីជម្លោះបន្តិចបន្តួច មានទាំងបញ្ហាអ្នកជិតខាង ម្ចាស់បំណុល និងកូនបំណល់ គូស្នេហ៍ឈ្លោះប្រកែក ឬ ប្រចណ្ឌគ្នា មានទំនាស់រវាងបងប្អូនគ្នាជាដើម។ ទាំងអស់នេះ សុទ្ធតែកើតចេញពីកំហឹង កើតជាការគុំកួន ក្លាយជាឃាតកម្មបាញ់ កាប់សម្លាប់គួរឱ្យរន្ធត់។

ពាក់ព័ន្ធនឹងករណីទាំងអស់នេះ លោកបណ្ឌិត ឈត ប៊ុនថង បានឱ្យកម្ពុជាថ្មី ដឹងនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ថា សម្រាប់លោកបណ្ឌិតផ្ទាល់យល់ថា ភាពឆេវឆាវខ្លាំងរហូតដល់ថ្នាក់សម្លាប់មនុស្ស គឺកើតចេញពីកត្តាផ្សេងៗគ្នា។ កត្តាទី១ គឺទម្លាប់អាក្រក់ដែលមាននៅក្នុងខ្លួនបុគ្គនោះ ពោល គឺ ទម្លាប់ឆេវឆាវយូរៗនឹងធ្វើឱ្យមនុស្សកាន់តែឆេវឆាវ ផ្ទុះកំហឹង រហូតដល់ប្រើអំពើហិង្សា ឬ ប្រើអាវុធបាញ់សម្លាប់មនុស្សជាដើម។ ក្រៅពីទម្លាប់អាក្រក់ លោកបណ្ឌិត យល់ថា មកពីការធ្លាក់ចុះសីលធម៌នៅក្នុងសង្គម គឺមនុស្សមិនសូវគោរព ស្រឡាញ់ និងយោគយល់អធ្យាស្រ័យគ្នា ក៏ជាកត្តាធំឱ្យមនុស្សឆេវឆាវដែរ ជាពិសេស គឺការរងឥទ្ធិពលពីសង្គមខាងក្រៅ គ្រួសារ ក៏ជាកត្តារួមចំណែកដែល។ បន្ថែមពីនេះ លោកថា គ្រឿងញៀន គ្រឿងស្រវឹង និងការអនុវត្តច្បាប់មិនទាន់បានល្អ ដែលធ្វើឱ្យអ្នកប្រព្រឹត្តទោសមិនទទួលបានការដាក់ទោសធ្ងន់ធ្ងរ ក៏ធ្វើឱ្យមនុស្សកាន់តែហ៊ានទៀត។

ភាពឆេវឆាវនេះ មិនមែនជារឿងងាយស្រួលឡើយ លោកបណ្ឌិត ឈត ប៊ុនថង បានឱ្យយោបល់ថា ដើម្បីកាត់បន្ថយបញ្ហានេះបានខ្លះ បុគ្គលម្នាក់ៗត្រូវបណ្តុះនូវទម្លាប់ល្អ ការយោគយល់ និងសេចក្តីស្រឡាញ់ ព្រោះមនុស្សដែលមានសេចក្តីស្រឡាញ់ មិនអាចធ្វើរឿងមិនល្អបានទេ។ បន្ទាប់មក គឺបណ្តុះការអប់រំសីលធម៌ តាមស្ថាប័ន សាលារៀន ក្នុងគ្រួសារ ក្នុងសហគមន៍ មានបញ្ហាអ្វីកុំទម្លាប់បន្ទោសគ្នា តែត្រូវចេះរកដំណោះស្រាយដោយពិភាក្សាគ្នាដើម្បីស្វែងរកផ្លូវចេញដ៏ល្អ។ មួយទៀត គួរពិនិត្យលើប្រព័ន្ធអប់រំ ដោយពង្រឹងប្រព័ន្ធអប់រំឱ្យបានច្រើនបន្ថែមទៀត ដើម្បីជួយតម្រង់ទិសឱ្យមនុស្សមកធ្វើរឿងដែលត្រឹមត្រូវ ប្រកបដោយសីលធម៌។

ចុងក្រោយ គឺការអនុវត្តច្បាប់ លោកបណ្ឌិត បញ្ជាក់ថា នៅពេលដែលគុណធម៌ ការអប់រំមិនមានប្រសិទ្ធភាព​ មានន័យថា ត្រូវមានការអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ ដែលត្រូវមានច្បាប់ដែលល្អ នីតិវិធីច្បាស់លាស់ និងមានតម្លាភាព។ ចំពោះមន្ត្រីអនុវត្តច្បាប់ ក៏ត្រូវអនុវត្តឱ្យបានត្រឹមត្រូវ ដែលប្រកាន់យកយុត្តិធម៌ជាគោលជំហរធំមួយ។ ទាំងអស់នេះហើយ ជាចំណែកមួយ ដែលកាត់បន្ថយនូវភាពឆេវឆាវ កាចសាហាវ និងទប់កំហឹថរបស់ពួកគេ៕

អត្ថបទ៖ អុន ស្រីមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១ ម៉ោង មុន

អាជ្ញាធរខណ្ឌជ្រោយចង្វារ បន្តចុះត្រួតពិនិត្យអាហារដ្ឋានក្នុងសាលារៀន និងណែនាំមិនឲ្យលក់នំចំណីណាដែលប៉ះពាល់សុខភាពសិស្ស

ព័ត៌មានជាតិ១ ម៉ោង មុន

អតីត​មន្រ្តីជាន់ខ្ពស់​បក្ស​ប្រឆាំង ៖ ការ​លើក​ពី​បញ្ហាព្រំដែនរបស់ក្រុមទណ្ឌិត សម រង្ស៊ី គ្រាន់​តែ​លេស​បង្កើតព្រឹត្តិការណ៍​វាយប្រហាររាជរដ្ឋាភិបាល

សន្តិសុខសង្គម១ ម៉ោង មុន

អាជ្ញាធរសង្កាត់ច្រាំងចំរេះ២ ស្ថាបនាប្រព័ន្ធលូថ្មីដើម្បីបញ្ចៀសការជន់លិចប្រវែងជាង៤០០ម៉ែត្រ

ព័ត៌មានជាតិ៣ ម៉ោង មុន

ប្រជាពលរដ្ឋជាង៩០គ្រួសារ ស្នើសុំអាជ្ញាធររាជធានីជួយចុះបញ្ជីដីធ្លី ដោយ​កាត់​ឆ្កៀល​ដី​ចេញ​អនុក្រឹត្យ​នៅតំបន់បឹងតាមោក

ព័ត៌មានជាតិ៣ ម៉ោង មុន

មេពន្ធនាគារឱ្យពង្រឹងរក្សាការសម្ងាត់ ពិសេស ព័ត៌មានផ្ទៃក្នុងពាក់ព័ន្ធដល់សន្តិសុខពន្ធនាគារ និងសន្តិសុខជាតិ

Sokha Hotels

ព័ត៌មានពេញនិយម