Connect with us

ព័ត៌មានជាតិ

សម្តេចតេជោ ហាមកុំឱ្យចូលតំណ (link) ថាទទួលបានប្រាក់រង្វាន់ $500 ព្រោះជារឿងមិនពិត

បានផុស

នៅ

នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ នេះ​ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានចេញមកហាមកុំឱ្យចូលតាមតំណ (link) ដែលថានឹងទទួលបានប្រាក់រង្វាន់ $500។ ការហាមនេះ គឺបន្ទាប់ពីមានការចែកចាយនូវតំណ (link) ជាមួយនឹងខ្លឹមសារណែនាំឱ្យចុះឈ្មោះចូលតាមតំណ (link) ថានឹងទទួលបានប្រាក់រង្វាន់ $500។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈឆាណែលតេលេក្រាមរបស់ សម្តេសតេជោ ហ៊ុន សែន បានសរសេររៀបរាប់ថា «បងប្អូនមួយចំនួនអាចបានទទួលព័ត៌មានជាមួយរូបភាពដូចភ្ជាប់មកជាមួយនេះ ដែលមានរូបប្រមុខដឹកនាំកម្ពុជា ជាមួយនឹងខ្លឹមសារណែនាំឱ្យចុះឈ្មោះចូលតាមតំណ (link) ថានឹងទទួលបានប្រាក់រង្វាន់ $500»។ នេះជាព័ត៌មានមិនពិត (fake news)។ 

សម្តេចបានប្រាប់កុំឱ្យចុចចូល (link) នោះដាច់ខាត ព្រោះជនទុច្ចរិតអាចមានឱកាសលួច (hack) យកអត្តសញ្ញាណ (ឈ្មោះ អាយុ ថ្ងៃខែឆ្នាំកំណើត លេខអត្តសញ្ញាណប័ណ្ណ និងលេខកុងធនាគារជាដើម…(Identity) និង Telegram Account របស់លោកអ្នក ហើយបង្កើតបញ្ហាគ្រោះថ្នាក់ជាច្រើនទម្លាក់ឱ្យទទួលដែលនឹកស្មានមិនដល់។

ជាមួយគ្នានោះ សម្តេសតេជោ បានលើកឡើងថា មុននឹងជឿលើអ្វីមួយ ត្រូវគិតពិចារណា មិនមែននៅសុខៗ គ្រាន់តែចូលទៅចុះឈ្មោះទទួលបានលុយ $500 ងាយៗដូចនេះឡើយ។ ត្រូវគិតពិចារណាឱ្យបានហ្មត់ចត់បំផុត ថាគួរជឿ ឬអត់? ព្រោះសព្វថ្ងៃនេះ ជនទុច្ចរិតកំពុងបំពុលសង្គមជាមួយ fake news ជាច្រើនស្ទើរគ្រប់ទីកន្លែង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម