Connect with us

ព័ត៌មានជាតិ

ដាក់​ឱសានវាទ​​ចុះ​រៀបចំ​តំបន់​អន្ទង់អាំង (ភ្នំ ១៥០០) ឱ្យ​ទៅជា​តំបន់​បៃតង ជា​តំបន់អេកូទេសចរណ៍ធម្មជាតិ

បានផុស

នៅ

រដ្ឋបាលខេត្តពោធិ៍សាត់បាន​ចេញសេចក្តីជូនដំណឹងពីការ​ចុះ​រៀបចំ និង​ដោះស្រាយ​តំបន់​អន្ទង់អាំង (ភ្នំ១៥០០) នៅក្នុង​ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដើម្បី​​ប្រែក្លាយ​ឱ្យទៅជាតំបន់បៃតង ជាគោលដៅអេកូទេសចរណ៍​ធម្មជាតិ​ស្រប​តាម​ការ​ណែនាំ​ពី​​ប្រមុខរដ្ឋាភិបាលកម្ពុជា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សេចក្តី​ជូនដំណឹង​របស់​រដ្ឋបាល​ខេត្ត​ពោធិ៍សាត់បានលើកពាក់ព័ន្ធដល់​​​ប្រជាពលរដ្ឋចំនួន ៩៨ គ្រួសារ នៅ​​តំបន់​អន្ទង់អាំង (ភ្នំ១៥០០) ក្នុងភូមិសាស្ត្រ ភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។

​​ដើម្បី​ធានា​បានការ​អនុវត្ត​មាន​ប្រសិទ្ធភាព​ខ្ពស់ រដ្ឋបាលខេត្តបាន​ជូនដំណឹងដល់ប្រជាពលរដ្ឋពាក់ព័ន្ធ​តំបន់អន្ទង់អាំងទាំង ៩៨ គ្រួសារដូចខាងក្រោម៖

១. សម្រាប់ប្រជាពលរដ្ឋទាំង ៦៧ គ្រួសារ ដែលយល់ព្រមចាកចេញពីតំបន់អន្ទង់អាំង (ភ្នំ១៥០០) ត្រូវបន្ត​សហការ​ជាមួយ​​​អាជ្ញាធរភូមិ ឃុំ ស្រុក និងខេត្ត ដើម្បី​ត្រៀមរុះរើ​ចាកចេញ​ពីតំបន់អន្ទង់អាំង​ទៅទីតាំង​ថ្មី ដែល​រដ្ឋបាលខេត្ត​ទទួលបាន​​ការអនុញ្ញាតក្នុងការរៀបចំគោលនយោបាយដីធ្លីពី​រាជរដ្ឋាភិបាលជូនពលរដ្ឋ​ទាំង ៦៧ គ្រួសារ ព្រមទាំងត្រូវចូលរួមដាំ​ដើមឈើ​ស្តារឡើងវិញ​នៅតាមចន្លោះដី​ដែលគ្មានដំណាំ ឬដីទំនេរ​ដែលធ្លាប់កាន់កាប់កន្លងមក។

២. សម្រាប់ប្រជាពលរដ្ឋចំនួន ៥ គ្រួសារ ដែលយល់ព្រមចាកចេញ ហើយទទួលបានគោលការណ៍អនុញ្ញាត​បន្តប្រមូលផលទុរេនរយៈពេល​បីឆ្នាំ ដើម្បីរំលោះទុនដែលបានវិនិយោគ ដោយ​ត្រូវចូលរួម​ដាំដើម​ឈើនៅ​ចន្លោះដីដែលគ្មានដំណាំ និង​មិនត្រូវសាងសង់​ហេដ្ឋារចនាសម្ព័ន្ធថ្មី​បន្ថែម ប៉ុន្តែ​អាច​កាន់កាប់និង​អាស្រ័យផលនៅ​ទីតាំងថ្មីជាបណ្ដោះអាសន្ន លុះត្រាបោះបង់ទីតាំងចាស់ ទើបមាន​សិទ្ធស្នើសុំ​ធ្វើប័ណ្ណកម្មសិទ្ធិលើទីតាំងថ្មីបាន។

៣. សម្រាប់ប្រជាពលរដ្ឋចំនួន ៣១ គ្រួសារ ដែលមិនទាន់យល់ព្រមចាកចេញពីតំបន់អន្ទង់អាំង ត្រូវ​ពិចារណា​សម្រេចចិត្តក្នុងរយៈពេល ៣០ ថ្ងៃ (ចាប់ពីថ្ងៃជូនដំណឹង) ក្នុងការយល់ព្រមចាកចេញ ហើយ​ដាក់ពាក្យ ស្នើសុំគោលនយោបាយ​ដី​ធ្លីមករដ្ឋបាលខេត្តពោធិ៍សាត់។

ករណីផុតកំណត់រយៈពេល ៣០ ថ្ងៃ នៅតែមិនព្រមសម្រេចចិត្តរុះរើចាកចេញ ឬដាក់​ពាក្យស្នើ​សុំ​គោលនយោបាយ​ដីធ្លីទេ ការខាតបង់​ផលប្រយោជន៍ផ្សេងៗ​របស់បងប្អូនប្រជាពលរដ្ឋ​ជាការទទួលខុសត្រូវ​ដោយ​ខ្លួនឯង ព្រមទាំងត្រូវប្រឈមក្នុងការទទួលខុស​ត្រូវចំពោះមុខច្បាប់​ផងដែរ។

ឆ្លើយត​បការ​សាកសួរ​ពី​កម្ពុជាថ្មី​ក្នុ​ងដំណើរ​ទៅ​ស្រុក​វាលវែង​កាលពីសប្តាហ៍​មុន​នេះ លោក ម៉ុម បូផាន់ អភិបាល​រង​ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់​បាន​បញ្ជាក់ថា ផ្ទៃដី​នៅ​តំបន់​ជើង​ភ្នំ ១៥០០ ដែល​​អាជ្ញាធរ​បង្រ្កាប​បាន​ពី​កា​ររុករានដោយខុសច្បាប់​មាន​ទំហំប្រហែល ៥០ ហិកតា។

លោកថា ជា​គោលដៅ​របស់​រដ្ឋាភិបាលនៅ​តំបន់​ភ្នំ ១៥០០ ឬ​ផ្លូវ​អន្ទង់អាំង​ ​គឺ​មិន​អនុញ្ញាតិ​ឲ្យមាន​ការ​សាងសង់សំណង់​ណាមួយនោះទេ ដោយរក្សា​ទុកជាព្រៃឈើធម្មជាតិ​ដើម្បី​រៀបចំ​ជាតំបន់អេកូទេសចរណ៍​។

រដ្ឋបាល​ស្រុក​វាលវែង​ បាន​ត្រៀម​​​​ដាំ​កូន​ឈើ​ចម្រុះរាប់ម៉ឺន​ដើម​​នៅ​ចំណុច​ផ្លូវ​អន្ទង់​អាំង​លើភ្នំ ១៥០០ ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ ៥៥ ក្នុង​ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ ក្រោយ​​ទទួល​កូន​ឈើ​ព្រៃ​ត្រូពិក​ដ៏​កម្រ​ចំនួន ២ ម៉ឺន​ដើម ​ពី​អង្គការ​សម្ព័ន្ធ​មិត្ត​សត្វព្រៃ (Wildlife Alliance)។

លោក ម៉ុម បូផាន់ អភិបាល​រង​ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់​បាន​ឲ្យ​ដឹង​ថា កូនឈើ​ទាំងនោះ​នឹង​​យក​ទៅ​ដាំ​នៅ​តំបន់​ជើង​​ភ្នំ ១៥០០ តាមផ្លូវអន្ទង់អាំង ដែល​ជា​តំបន់​គោលដៅ​អេកូ​ទេសចរណ៍​ដ៏​ទាក់ទាញ​នៅ​ស្រុក​វាលវែង​ខេត្ត​ពោធិ៍សាត់។

​កូនឈើចំនួន​​ពីរ​ម៉ឺន​ដើម​ ដែល​គ្រោង​ដាំ​នៅ​ចំណុច​ផ្លូវ​អន្ទង់អាំង មាន​កូន​ឈើ​ចំនួន ៧ ​​ប្រភេទ ត្រូវ​បាន​ចាត់ថ្នាក់​ជាប្រភេទ​រងការគំរាមកំហែង បើ​យោង​តាម​សហភាព​អន្តរជាតិ​ដើម្បី​ការអភិរក្ស​ធម្មជាតិ (IUCN)។ កូនឈើ​ទាំង​នោះ​រួមមាន ធ្នង់ ក្រញូង បេង នាងនួន ផ្តៀក គគីរ ឈើទាល និង​ប្រភេទ​ផ្សេងទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទីutes មុន

កម្ពុជាបានអនុម័តស្តង់ដារចំនួន៣៦ដើម្បីលើកកម្ពស់ឧស្សាហកម្មក្នុងស្រុក និងជំរុញការនាំចេញ

ជីវិតកម្សាន្ដ៣ នាទីutes មុន

ត្រូវតុលាការកូរ៉េហាមផ្ដាច់មិនឲ្យវិលមកអាជីពសម្ដែង Park Yoochun​ ប្រើជីវិតបែបណាហើយ នាពេលនេះ

ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

ពូទីន ផ្ញើ​សារ​ឆ្នាំ​ថ្មី​ឲ្យ​មេ​ដឹក​នាំ​កូរ៉េ​ខាង​ជើង សង្ឃឹម​ថា​ទំនាក់ទំនង​នឹង​ខ្លាំង​ជាង​មុន

សន្តិសុខសង្គម៦ នាទីutes មុន

នគរបាលខណ្ឌជ្រោយចង្វារ បង្ក្រាបក្រុមក្មេងទំនើងប្រុស-ស្រី ៧ នាក់ បង្ហោះម៉ូតូតាមផ្លូវសាធារណៈ

ព័ត៌មានជាតិ៨ នាទីutes មុន

សហជីពនៅកម្ពុជាសាទរទិវាសន្តិភាព ដោយអះអាងថា សន្តិភាពពេញលេញ ទើបវិស័យការងារកម្ពុជារីកចម្រើនបង្កើតឱកាសការងារច្រើន

Sokha Hotels

ព័ត៌មានពេញនិយម