សន្តិសុខសង្គម
ឃាត់ខ្លួនអ្នកបើកបរតាក់ស៊ី ម្នាក់ ក្រោយធ្វើសកម្មភាពឆបោកប្រាក់តាមធនាគារ
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ឃាត់ខ្លួនអ្នកបើកបររថយន្តតាក់ស៊ី ម្នាក់ ក្រោយធ្វើសកម្មភាពឆបោកប្រាក់តាមធនាគារ។
កាលពីថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២៤ ម្សិលមិញនេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើការស្រាវជ្រាវបង្ក្រាបលើបទល្មើសឆបោកប្រាក់តាមធនាគារ ក្រោមការសម្របសម្រួលដោយអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
ការបង្ក្រាបនេះ ឃាត់ខ្លួនបានជនសង្ស័យ ១ នាក់ ឈ្មោះ អ.ក ភេទប្រុស ជនជាតិខ្មែរ ជាអ្នកបើកបររថយន្តតាក់ស៊ី បានធ្វើសកម្មភាព ដែលទទួលបញ្ជាពីជនល្មើសជាមេខ្លោង ឲ្យបើកគណនីធនាគារ និងលេខទូរស័ព្ទ ភ្ជាប់ជាមួយអត្តសញ្ញាណរបស់ខ្លួន ដើម្បីទទួលប្រាក់ និងដកប្រាក់ ព្រមទាំងទទួលផលពីបទល្មើសនេះទៀតផង។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននាយកដ្ឋានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់នីតិវិធីបន្ត។
ពាក់ព័ន្ធករណីនេះដែរ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ សូមប្រុងប្រយ័ត្នចំពោះការអូសទាញរបស់ជនមិនស្គាល់អត្តសញ្ញាណឲ្យបើកគណនីធនាគារ ឬប្រើប្រាស់អត្តសញ្ញាណផ្ទាល់ខ្លួន ដើម្បីទទួលប្រាក់ពីបទល្មើស ដោយទទួលបានកម្រៃពីអំពើទាំងនោះ គឺជាចំណែកក្នុងការប្រព្រឹត្តិបទល្មើស នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន៕
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជាជនជាតិចិន ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត