Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អះអាងមិនឱ្យឃាតករ ស្រី ស៊ីណា​ រួចខ្លួនពីសំណាញ់ច្បាប់ជាដាច់ខាត

បានផុស

នៅ

ឃាតករ ស្រី ស៊ីណា ដែលបានបាញ់សម្លាប់មនុស្សចំនួន២រូបឱ្យបាត់បង់ជីវិត និងរងរបួសធ្ងន់ស្រាលចំនួន២រូប នឹងមិនអាចរួចខ្លួនជាដាច់ខាតពីសំណាញ់ច្បាប់ ហើយឃាតករនេះ នឹងស្នើបញ្ចូលឈ្មោះនៅក្នុងបញ្ជីឧក្រិដ្ឋជនដែលប្រព្រឹត្តអំពើសាហាវព្រៃផ្សៃ ដែលមិនអាចបន្ធូរបន្ថយទោសបានឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅចំពោះមុខក្នុងការអនុវត្តច្បាប់លើសំណុំរឿងឃាតកម្មដ៏សាហាវនេះ «ស្ថាប័នអនុវត្តច្បាប់ ត្រូវតែធ្វើការងារដោយម៉ឺងម៉ាត់ និងប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីធានាថា ឃាតករនឹងមិនអាចរួចខ្លួនពីសំណាញ់ច្បាប់បានជាដាច់ខាត ហើយក៏មិនមានវិធានការបន្ធូរបន្ថយទោសក្នុងទម្រង់ណាមួយក៏ដោយក្នុងករណីនេះ»។ នេះជាការធានាអះអាងរបស់លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក្នុងសន្និសីទសារព័ត៌មាន នារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ ២០២៤នេះ។

លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានបន្ថែមថា ច្បាប់ ដែលមានជាធរមានបច្ចុប្បន្ន ​ត្រូវតែអនុវត្តដោយម៉ឺងម៉ាត់បំផុតព្រោះមិនមានជម្រើសអ្វីក្រៅពីការអនុវត្តយ៉ាងម៉ឺងម៉ាត់​ និងឱ្យបានត្រឹមត្រូវទៅតាមខ្លឹមសារនៃច្បាប់​​​ ដើម្បីផ្ដន្ទាទោសឃាតកតដ៏សាហាវនេះ សំដៅរកយុត្តិធម៌ជូនជនរងគ្រោះ និងគ្រួសារជនរងគ្រោះតាមច្បាប់ជាធរមាន។  

ការលើកឡើងបែបនេះរបស់លោកឧបនាយករដ្ឋមន្ត្រី ដោយសង្កេតឃើញថា មានសាធារណៈមតិមួយចំនួនបានសម្ដែងការខឹងសម្បារ និងថ្កោលទោសយ៉ាងធ្ងន់ធ្ងរទៅលើឃាតករឈ្មោះ ស្រី ស៊ីណា ដែលបានប្រព្រឹត្តដ៏សាហាវបែបនេះ រហូតចង់ឱ្យតុលាការដាក់ទោសមួយជីវិត ឬអាចឈានទៅទោសប្រហារជីវិតចំពោះជនល្មើសទៀតផង។ ប៉ុន្តែមិនអាចទៅរួចឡើយចំពោះការចង់បាននេះ ព្រោះអ្វីៗត្រូវសំអាងទៅតាមខ្លឹមសារច្បាប់ជាធរមាន។  

ជាកត់សម្គាល់ក្នុងសំណុំឃាតកម្មនេះ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់ករណីនេះជា ២សំណុំរឿង ដោយសំណុំរឿងទី១ (ជនរងគ្រោះស្លាប់ពីរនាក់) ចោទប្រកាន់ឈ្មោះ ស្រី ស៊ីណា ពីបទ “ឃាតកម្ម និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត” ដែលទណ្ឌកម្មក្នុងសំណុំរឿងនេះ ជនត្រូវចោទប្រឈមនឹងការផ្តន្ទាទោសរហូតដល់១៥ឆ្នាំ។ សំណុំរឿងទី២ (ជនរងគ្រោះរបួសពីរនាក់) ចោទប្រកាន់ឈ្មោះ ស្រី ស៊ីណា ពីបទ “ប៉ុនប៉ងឃាតកម្ម និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត” ដែលទណ្ឌកម្មក្នុងសំណុំរឿងនេះ ជនត្រូវចោទប្រឈមនឹងការផ្តន្ទាទោសរហូតដល់ ១៥ឆ្នាំ។ ផ្អែកលើសំណុំទាំងពីរនេះ អតីតឧកញ៉ា ស្រី ស៊ីណា អាចនឹងប្រឈមជាប់ទោសទណ្ឌប្រមាណ៣០ឆ្នាំ។

តែយ៉ាងណាមិញ ជុំវិញករណីនេះ លោក កើត រិទ្ធ បានបញ្ជាក់ថា ក្រសួងយុត្តិធម៌ បានតាមដានយ៉ាងយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ក្នុងសំណុំរឿងនេះ ដោយលោក ធានាថា ជនល្មើសនឹងត្រូវឃុំខ្លួនតាមនីតិវិធីច្បាប់ជាដាច់ខាត ហើយច្បាប់ត្រូវអនុវត្តដោយម៉ឺងម៉ាត់។ ទន្ទឹមនេះ ក្នុងនាមជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក បានស្នើទៅកាន់តុលាការ កុំបញ្ចូលសំណុំរឿងទាំងពីរនេះជាមួយគ្នា ជាសំណុំរឿងតែមួយ និងស្នើសុំតុលាការគ្រប់ជាន់ថ្នាក់កុំអនុវត្តវិធានស្រូបទោស ដើម្បីធានាថា ជនល្មើស ស្រី ស៊ីណា នឹងត្រូវអនុវត្តទោសតាមសាលក្រម ​និងសាលដីកាជាបន្តបន្ទាប់ចំពោះសំណុំរឿងទាំងពីរនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឆ្នេរ​ប្រណិត​ដំបូង​គេ​នៅ​ខេត្ត​កែប ​ប្រកាស​​បើក​ការដ្ឋាន​សាងសង់​ គ្រោង​ប្រើប្រាស់​ពេល​ពីរ​ឆ្នាំ​បញ្ចប់​​គម្រោង​អភិវឌ្ឍ

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃណែនាំឱ្យអាជ្ញាធររាជធានី ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ និងរៀបចំសណ្តាប់ធ្នាប់សាធារណៈ

ព័ត៌មានជាតិ៩ ម៉ោង មុន

សហជីព​គាំទ្រវិធានការ​របស់ក្រសួងការងារ​ ក្នុងការពង្រឹងការធ្វើអធិការកិច្ចតាមរោងចក្រ សហគ្រាស ដើម្បីធានាការផ្តល់អត្ថប្រយោជន៍ពេញលេញដល់កម្មករនិយោជិត

ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន៖ គុណភាពខ្យល់នៅកម្ពុជាល្អ មិនប៉ះពាល់សុខភាព ខណៈប្រទេសជិតខាងមានជាតិពុលខ្លាំង

សេចក្ដីជូនដំណឹង១០ ម៉ោង មុន

ឥឡូវនេះ ប្រជាជនកម្ពុជាអាចធ្វើដំណើរកម្សាន្តដ៏រីករាយនៅទីក្រុងឌូបៃជាមួយ Emirates

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

មួយថ្ងៃផឹកភេសជ្ជៈប៉ូវកម្លាំង៣ទៅ៤ដប បុរសចិនវ័យ៣០ឆ្នាំ កើតជំងឺរលាកសន្លាក់ហ្គោដធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ត្រាំ៖ អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​បន្ថែម​ទៀត បើ ពូទីន មិន​ព្រម​ចូល​តុចរចា​សន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម