Connect with us

ព័ត៌មានជាតិ

កម្ពុជា កំពុងជំរុញការអនុវត្តគោលនយោបាយប្រជាជន ដើម្បីអភិវឌ្ឍប្រកបដោយចីរភាពត្រឹមឆ្នាំ ២០៣០

បានផុស

នៅ

ក្រសួងផែនការ និងស្ថាប័នពាក់ព័ន្ធ បានរៀបចំសិក្ខាផ្សព្វផ្សាយស្តីពី ការជំរុញការអនុវត្តគោលនយោបាយជាតិប្រជាជន ២០១៦-២០៣០ ដើម្បីប្រមូលធាតុចូលធ្វើយ៉ាងណាឱ្យកម្ពុជាមានការអភិវឌ្ឍប្រកបដោយចីរភាព តាមរយៈកាត់បន្ថយភាពក្រីក្រ និងដោះស្រាយបញ្ហាប្រឈមនានា។

សិក្ខាសាលានេះ រៀបចំឡើងដោយអគ្គលេខាធិការដ្ឋានប្រជាជន និងអភិវឌ្ឍន៍ ក្រោមអធិបតីភាពលោក ប៉ូច ប៊ុណ្ណាក់ រដ្ឋលេខាធិការក្រសួងផែនការ ដោយមានការអញ្ជើញចូលរួមពីស្ថាប័នពាក់ព័ន្ធ គណៈអភិបាលខេត្ត និងមន្ទីរផែនការទាំង២៥រាជធានី-ខេត្ត សរុបប្រមាណ ១៥០នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ប៉ូច ប៊ុណ្ណាក់ បានលើកឡើងថា គោលបំណងសិក្ខាសាលានេះ ដើម្បីជំរុញការអនុវត្តគោលនយោបាយជាតិប្រជាជន ២០១៦-២០៣០ ក្នុងក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព តាមរយៈការបញ្ជ្រាបការយល់ដឹងឱ្យទូលំទូលាយដល់អ្នកពាក់ព័ន្ធទាំងអស់ អំពីទស្សនវិស័យ យុទ្ធសាស្រ្ត ផែនការគោលនយោបាយជាតិ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់រាជរដ្ឋាភិបាល។ លោកបន្តថា គោលនយោបាយនេះ បានផ្សាភ្ជាប់ជាមួយនឹងបញ្ហាប្រជាជន ការអភិវឌ្ឍ បម្រែបម្រួលប្រជាសាស្ត្រ ទេសន្តរប្រវេសន៍ នគរូបនីយកម្ម អប់រំ ចំណេះដឹង ជំនាញ ការងារ សុខភាព យុវវ័យ មនុស្សវ័យចាស់ យេនឌ័រ សុខមាលភាព និងបញ្ហាសុខភាពបន្តពូជយុវវ័យ ។
លោកបញ្ជាក់ថា៖« ដោយឈរលើទស្សនថាប្រជាជន គឺជាមធ្យោបាយនៃការអភិវឌ្ឍន៍ និងបរិយាប័ន្នក្នុងស្ថានភាពសង្គមសេដ្ឋកិច្ច ដែលកំពុងរីកចម្រើន គោលនយោបាយជាតិប្រជាជន ត្រូវបានធ្វើបច្ចុប្បន្នកម្មជាគោលនយោបាយជាតិ ប្រជាជន ២០១៦-២០៣០ ដើមី្បឆ្លើយតបនឹងបម្រែបម្រួលសង្គម សេដ្ឋកិច្ច និងសង្គមប្រជាសាស្ត្រ ដែលកម្ពុជាបាននិងកំពុងឆ្លងកាត់»។
លោកថា គោលនយោបាយថ្មីនេះ នឹងឆ្លើយតបភាពចាំបាច់ក្នុងការបញ្ចូលបញ្ហាប្រជាជនទៅក្នុងផែនការអភិវឌ្ឍន៍ សំដៅធានាបានការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច មានសន្ទុះលឿនជាមុន និងប្រកបដោយចីរភាព ក្នុងការរួមចំណែកកាត់​បន្ថយភាពក្រីក្រ និងធ្វើឱ្យប្រសើរឡើងនូវគុណភាពជីវិតរបស់ប្រជាជន ។ 

ជាមួយគ្នានេះ លោក សុខ ថុល អភិបាលរងខេត្តសៀមរាប បានលើកឡើងពីវឌ្ឍនភាពរបស់ខេត្តថា ក្នុងរយៈពេលកន្លងមក ខេត្តរបស់ខ្លួនមានការរីចកម្រើនគួរឱ្យកត់សម្គាល់ មានដូចជាវិស័យទេសចរណ៍ កសិកម្ម និងសេវាកម្មផ្សេងៗ ហើយបានដើរតួនាទីយ៉ាងសំខាន់ប្រកបដោយសក្តានុពលក្នុងការរួមចំណែកសម្រេចបាននូវគោលដៅជាយុទ្ធសាស្រ្ត ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ៕
ដោយ៖ គឿន វេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៦ នាទី មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៤៨ នាទី មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

Sokha Hotels

ព័ត៌មានពេញនិយម