Connect with us

សន្តិសុខសង្គម

អាជ្ញាធរខេត្តកំពត ឃាត់ខ្លួនអ្នកបើកគ្រឿងចក្រ៣នាក់ដែលលួចឈូសឆាយដីព្រៃសហគមន៍ភ្នំត្នោត

បានផុស

នៅ

នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤នេះ លោក ជួន សារ៉ា នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពត បានប្រាប់ឲ្យដឹងថា នាពេលថ្មីៗនេះមានជនឆ្លៀតឱកាសបានយកគ្រឿងចក្រចំនួន៣គ្រឿងមកឈូសឆាយដីព្រៃសហគមន៍ទន្ទ្រានយក ហើយកាយជីកធ្វើព្រំរំលោភយកដីព្រៃឈើសហគមន៍ភ្នំត្នោត ស្ថិតក្នុងឃុំល្បើក ស្រុកឈូក ខេត្តកំពត។ ប៉ុន្តែក្នុងការឈូស​ឆាយទន្ទ្រានដីព្រៃសហគមន៍ទាំងនេះ ត្រូវបានអាជ្ញាធរ និងមន្ត្រីជំនាញ និងស្ថាប័នពាក់ព័ន្ធបានចុះបង្ក្រាបទាន់ពេលវេលា ដោយបានដកហូតវត្ថុតាងត្រាក់ទ័របានចំនួន ៣គ្រឿង និងមនុស្សយកមកសួរនាំ និងរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំល្បើក កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ជួន សារ៉ា នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពតបានឲ្យដឹងថា យោងតាមការចង្អុលបង្ហាញណែនាំពីលោក ម៉ៅ ធនិន អភិបាលខេត្តកំពត ឱ្យកម្លាំងខណ្ឌរដ្ឋបាលព្រៃឈើកំពត សហការជាមួយគណៈបញ្ជាការឯកភាពស្រុកឈូក នាំកម្លាំងអធិកាដ្ឋាននគរបាលស្រុកឈូក និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំល្បើក ចុះទៅពិនិត្យទីតាំងជាក់ស្ដែងឃើញបទល្មើសកំពុងប្រព្រឹត្តសកម្មភាព ដោយមានត្រាក់ទ័រចំនួន៣គ្រឿង កំពុងភ្ជួររំលោភយកដី និងឈូសឆាយទន្ទ្រាន នៅលើដីព្រៃសហគមន៍ភ្នំត្នោត ទាំងនោះបានកម្លាំងជំនាញធ្វើការឃាត់អ្នកបើកអាត្រាក់ទ័រយកមកសួរនាំ និងដកហួតវត្ថុតាងរួមមានអាត្រាក់ទ័រ ៣គ្រឿង និងឃាត់ខ្លួនមនុស្សបានចំនួន៣នាក់។

លោក ជួន សារ៉ា នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពត បន្ទាប់ពីបានបង្ក្រាបបានហើយក៏បានរាយការណ៍ជូន លោក ម៉ៅ ធនិន អភិបាលខេត្តកំពត រួចហើយអភិបាលខេត្ត ក៏បានធ្វើការណែនាំ ឱ្យកងកម្លាំងមានសមត្ថកិច្ច​ និងមន្ត្រីជំនាញ ប្រគល់ជូនត្រាក់ទ័រទាំង៣គ្រឿងនេះហើយព្រមទាំងដោះលែងអ្នកបើកអាត្រាក់ទ័រ ឱ្យវិលត្រឡប់ទៅផ្ទះវិញដោយធ្វើការណែនាំឲ្យបញ្ឈប់ការប្រព្រឹត្តបទល្មើសបែបនេះបន្តទៅទៀត។ ដោយសារអ្នកបើកបរអាត្រាក់ទាំង៣នាក់នោះសុទ្ធតែជាអ្នកមកស៊ីឈ្នួលឱ្យគេ ហើយក៏បានដោះលែងឱ្យពួកគាត់ទៅវិញដោយពួកគាក់មិនបានដឹងថាសកម្មភាពនេះ ជាបទល្មើសនោះទេ។

លោក ជួន សារ៉ា នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពត បានបញ្ជាក់ឲ្យដឹងថា ជំនាញនឹងបន្តនីតិវិធី និងធ្វើលិខិតអញ្ជើញមុខសញ្ញា អ្នកដែលជួលអាត្រាក់ទ័រទាំងបីគ្រឿងឱ្យមកជីកកកាយដីព្រៃសហគមន៍ភ្នំត្នោតខុសច្បាប់ខាងលើនេះ ឱ្យមកចូលខ្លួនធ្វើនីតិវិធីនៅសប្តាហ៍ក្រោយនេះ។

បើយោងតាមលោក ជួន សារ៉ា នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពតបានឲ្យដឹងថា ជនដែលបង្កជួលឱ្យត្រាក់ទ័រមកជីកកកាយនៅលើដីព្រៃសហគមន៍ភ្នំត្នោត ដោយខុសច្បាប់នោះ មានឈ្មោះ រំដួល វន ភេទប្រុស ដែលមានទីលំនៅរស់នៅភូមិទួលសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាលដោយបានមកស៊ីឈ្នួលឲ្យគេហើយបានមកឈូសឆាយនៅចំណុចដីព្រៃសហគមន៍ភ្នំត្នោត ដែលស្ថិតនៅភូមិត្រពាំងកុយ ឃុំល្បើក ស្រុកឈូក ខេត្តកំពត។

បើយោងតាមមន្ត្រីរដ្ឋបាលព្រៃឈើខេត្តកំពត បានបន្តឱ្យដឹងថា ដីព្រៃសហគមន៍ភ្នំត្នោត ស្ថិតក្នុងឃុំល្បើក ស្រុកឈូក ខេត្តកំពត មានផ្ទៃដីប្រមាណ ៤៥៨ហិកតា។

ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានបានប្រាប់ឲ្យដឹងថា ដីព្រៃសហគមន៍ភ្នំត្នោតខាងលើ ជាច្រើនឆ្នាំមកហើយ តែងតែមានក្រុមឆ្លៀតឱកាស មកធ្វើការឈូសឆាយទន្ទ្រានកាន់កាប់ ហើយមានការលក់ទិញដូរ ដោយសេរីទៀតផង ប៉ុន្តែអាជ្ញាធរមូលដ្ឋានមិនបានបញ្ជាក់លើឯកសារទិញលក់ណាមួយនោះទេ ដោយសំអាងថា ដីសហគមន៍ទាំងនោះសុទ្ធជាដីរបស់រដ្ឋទាំងអស់នៅក្រោមការគ្រប់គ្រងរបស់សហគមន៍តែម្តង៕

អត្ថបទ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ១០ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ១០ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

Sokha Hotels

ព័ត៌មានពេញនិយម