ព័ត៌មានជាតិ
ឆមាសទី១ឆ្នាំនេះ ប ស ស ចំណាយតាវកាលិកដល់សមាជិកជិត១ពាន់ពាន់លានរៀល
លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី២៧មិថុនានេះថា នៅឆមាសទី១ ឆ្នាំ២០២៤នេះបេឡាជាតិសន្តិសុខសង្គម(ប.ស.ស.)បានចំណាយតាវលិកដល់សមាជិករបស់ខ្លួនរួមមាន កម្មករនិយោជិត មន្រ្តីរាជការសាធារណៈ អតីតមន្ត្រីរាជការ អតីតយុទ្ធជន បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិកប្រមាណជិត១ពាន់ពាន់លានរៀល។
លោកបានបន្តថា ក្នុងនោះផ្នែកហានិភ័យការងារមានសមាជិក ប.ស.ស. សរុប១៨២៣៣១៦នាក់ ក្នុងនោះកម្មករនិយោជិត១៥ ៧៣៧៨០នាក់ មន្រ្តីរាជការសាធារណៈ ២៤៩៥៣៦នាក់ ស្មើប្រមាណ១២ភាគរយនៃប្រជាជនសរុប១៥,៦លាននាក់ (ជំរឿនឆ្នាំ២០១៩) ដោយចំណាយតាវកាលិកចំនួន១០៦ពាន់៧៣៨លានរៀល។ ផ្នែក
ថែទាំសុខភាពមានសមាជិក ប.ស.ស. សរុប២៣១៦៧៤៧ នាក់ ក្នុងនោះកម្មករនិយោជិត១៥៧៣៣១៧នាក់ មន្រ្តីរាជការសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន ៤៣៩៧៣៦នាក់ បុគ្គលស្វ័យនិយោជន៍២៣៣៥០៧នាក់ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស.៧០១៨៧នាក់ ស្មើប្រមាណ១៥ភាគរយនៃប្រជាជនសរុប១៥,៦លាននាក់ (ជំរឿនឆ្នាំ២០១៩) ដោយចំណាយតាវកាលិកចំនួន៨៨៧ពាន់៥៤៣លានរៀល និងផ្នែកប្រាក់សោធនមានសមាជិក ប.ស.ស. ជាកម្មករនិយោជិត ១៥៧៣៧៨០នាក់ ស្មើប្រមាណ១០ភាគរយនៃប្រជាជនសរុប ១៥,៦លាននាក់ (ជំរឿនឆ្នាំ២០២១៩)។ ដោយចំណាយតាវកាលិក១,២លានរៀលសម្រាប់អ្នកទទួលបានវិភាជន៍ជរាភាព៣នាក់ និងសោធនិកជរាភាពដែលកំពុងបើកប្រាក់សោធនប្រចាំខែចំនួន២នាក់៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ