Connect with us

ព័ត៌មានអន្ដរជាតិ

ស្ថាប័ន​រដ្ឋាភិបាល​​ជាង​៤០​របស់​ឥណ្ឌូណេស៊ី រង​ការ​វាយ​ប្រហារ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត

បានផុស

នៅ

មជ្ឈមណ្ឌល​ទិន្នន័យ​របស់​ទីភ្នាក់ងារ​រដ្ឋាភិបាល​ជាង​៤០​ស្ថាប័ន របស់​ប្រទេស​​ឥណ្ឌូណេស៊ី ត្រូវ​​បាន​​ទទួល​រង​ការ​វាយ​​ប្រហារ​តាម​​រយៈ​ប្រព័ន្ធ​អ៊ីនធឺណិត។ នេះ​បើ​យោង​តាម​​ការ​ប្រកាស​របស់​ក្រសួង​ទំនាក់ទំនង​ឥណ្ឌូណេស៊ី កាល​​ពី​ថ្ងៃទី​២៦ ខែ​មិថុនា ឆ្នាំ​២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​វា​យ​ប្រហារ​​​ថ្មី​នេះ គឺ​ជា​​បទ​ពិសោធន៍​​​ដ៏​អាក្រក់​បំផុត​របស់​​​ឥណ្ឌូណេស៊ី ដែល​មិន​ធ្លាប់​ជួប​ប្រទះ​ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ ដែល​បាន​បង្អាក់​​ដំណើរការ​សេវាកម្ម​សំខាន់ៗ​ជា​ច្រើន ដូចជា សេវាកម្ម​អន្តោប្រវេសន៍ និង​ប្រតិបត្តិការ​​មួយ​ចំនួន​​នៅ​​​តាម​អាកាសយានដ្ឋាន​​ធំៗ​របស់​ឥណ្ឌូណេស៊ី។ ក្រុម​អ្នក​វាយ​ប្រហារ​ បាន​ទាមទារ​​ប្រាក់​​ចំនួន ៨​លាន​ដុល្លារ ជា​​ថ្នូរ​ដោះដូរ​នឹង​ទិន្នន័យ​​រដ្ឋាភិបាល ប៉ុន្តែ​ត្រូវ​​ឥណ្ឌូណេស៊ី​បដិសេធ។

លោក Usman Kansong មន្ត្រី​ក្រសួង​ទំនាក់ទំនង​ឥណ្ឌូណេស៊ី បាន​ឲ្យ​ដឹង​ថា ស្ថាប័ន​រដ្ឋាភិបាល​ចំនួន ៤៤ ក្នុង​នោះ​មាន​ក្រសួង​​សំខាន់ៗ​មួយ​ចំនួន បាន​ក្លាយ​ជា​មុខ​សញ្ញា​របស់​ក្រុម​វាយ​ប្រហារ​​តាម​អ៊ីនធឺណិត តាម​រយៈ​ការ​ប្រើប្រាស់​មេរោគ​ប្រភេទ Ransomware បង្កក់​នៅ​ក្នុង​កម្មវិធី​កុំព្យូទ័រ​​មួយ​ហៅ​ថា Lockbit 3.0។ យ៉ាង​​ណា​មិញ បច្ចុប្បន្ន ទិន្នន័យ​នៅ​ស្ថាប័ន​ចំនួន​៥ ដោយ​ក្នុង​នោះ​មាន​សេវាកម្ម​អន្តោប្រវេសន៍ និង​​ក្រសួង​​សម្រប​សម្រួល​​ផ្នែក​វិនិយោគ ត្រូវ​បាន​​ជួយ​សង្គ្រោះ​បាន​វិញ ខណៈ​​​​នៅ​សល់​ទិន្នន័យ​​ក្នុង​ស្ថាប័ន​ចំនួន​៣៩​ផ្សេង​ទៀត កំពុង​ស្ថិត​នៅ​ក្នុង​ដំណើរ​ការ​ជួយ​សង្គ្រោះ​ដោយ​ក្រុម​​អ្នក​ជំនាញ។ ក្នុង​នោះ ទិន្នន័យ​នៅ​ស្ថាប័ន​រដ្ឋាភិបាល​ចំនួន​១៨ សង្ឃឹម​ថា​នឹង​​អាច​​ទាញ​យក​​​​មក​វិញ​បាន នៅ​ត្រឹម​ចុង​ខែ​មិថុនា នេះ។

ពាក់ព័ន្ធ​នឹង​បញ្ហា​​ខាង​លើ លោក Harlan Wijanarko នាយក​ក្រុមហ៊ុន​រដ្ឋ Telkom Group បាន​ធ្វើ​សន្និសីទ​​កាសែត​មួយ​​រួម​គ្នា​ជាមួយ​ក្រសួង​ទំនាក់ទំនង ក្នុង​គោល​បំណង​ព្យាយាម​​បកស្រាយ​ឲ្យ​ប្រជាជន​ឥណ្ឌូណេស៊ី​ស្ងប់​ចិត្ត និង​ធានា​ថា ទិន្នន័យ​របស់​ពួក​គេ​​មាន​សុវត្ថិភាព។ លោក​បាន​ពន្យល់​ថា ប្រព័ន្ធ​​នៃ​មជ្ឈមណ្ឌល​ទិន្នន័យ​ជាតិ ត្រូវ​បាន​បិទ​ និង​កាត់​​ផ្ដាច់​​ពី​ប្រភព​ខាង​ក្រៅ​​​​​ហើយ ដែល​​គ្មាន​នរណា​អាច​លួច​ចូល​ទៅ​បាន​នោះ​ទេ។

សូម​បញ្ជាក់​ថា ក្រុមហ៊ុន Telkom Group មាន​មជ្ឈមណ្ឌល​ទិន្នន័យ​​សំខាន់​ចំនួន​២​នៅ​ឥណ្ឌូណេស៊ី ដោយ​មួយ​ស្ថិត​នៅ​​រដ្ឋធានី​ហ្សាការតា និង​មួយ​ទៀត​នៅ​​ទីក្រុង​ស៊ូរ៉ាបាយ៉ា។ ស្ថាប័ន​រដ្ឋាភិបាល​​ឥណ្ឌូណេស៊ី​ទាំង​អស់ បាន​ផ្ទុក​ទិន្នន័យ​​នៅ​ក្នុង​មជ្ឈមណ្ឌល​ទាំង​២​នេះ។ មជ្ឈមណ្ឌល​ទិន្នន័យ​ដែល​រង​ការ​វាយ​ប្រហារ​ថ្មីៗ​នេះ គឺ​មជ្ឈមណ្ឌល​​ទិន្នន័យ​ដែល​ស្ថិត​នៅ​ទីក្រុង​ស៊ូរ៉ាបាយ៉ា៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍១៤ ម៉ោង មុន

តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង

ចរាចរណ៍១២ ម៉ោង មុន

សមត្ថកិច្ច បានឃាត់ខ្លួនអ្នកបើករថយន្តបុកតារារ៉េបម្នាក់ យកទៅសួរនាំអនុវត្តតាមនីតិវិធី

ជីវិតកម្សាន្ដ១៤ ម៉ោង មុន

អ្នកសិល្បៈ តក់ស្លុត និងសោកស្តាយនូវការបាត់បង់ តារា Rapper RuthKo ជួបគ្រោះថ្នាក់ចរាចរណ៍យប់មិញ

ព័ត៌មានជាតិ៥ ម៉ោង មុន

បិទចរាចរណ៍នៅកំពង់ចម្លងជ្រោយចង្វារ កំពង់ចម្លងអរិយក្សត្រ និងកំណាត់ផ្លូវមួយចំនួន ជុំវិញមហោស្រពកោះពេជ្រ ស្អែកនេះ

ជីវិតកម្សាន្ដ១០ ម៉ោង មុន

មកដឹងពីជីវិតសិល្បៈត្រួសៗរបស់ Rapper ល្បីឈ្មោះ Ruthko

Sokha Hotels

ព័ត៌មានពេញនិយម