Connect with us

ព័ត៌មានអន្ដរជាតិ

មេណាតូថ្មី ជាអ្នកចាត់ទុករុស្ស៊ី ជាសត្រូវ ក្នុងកែវភ្នែក

បានផុស

នៅ

តាមសេចក្តីរាយការណ៍របស់ RT កាលពីថ្ងៃពុធទី២៦ខែមិថុនា, ពេលនេះ អង្គការណាតូ រកបានប្រធានថ្មីហើយ នោះគឺជានាយករដ្ឋមន្ត្រីហូឡង់ស្តីទីលោក Mark Rutte ហើយអ្នកនយោបាយជើងចាស់រូបនេះ គឺជាបុគ្គលម្នាក់ដែលចាត់ទុករុស្ស៊ី ជាសត្រូវក្នុងកែវភ្នែក និងជាអ្នកដែលគាំទ្រប្រទេសអ៊ុយក្រែនខ្លាំងក្លាបំផុត។

លោក Mark Rutte (រូបថត៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Rutte នឹងត្រូវចូលកាន់តំណែងជំនួសលោក Jens Stoltenberg ដែលបំពេញការងារនៅតំណែងកំពូលនេះ អស់រយៈពេល១០ឆ្នាំមកហើយ។

ការជ្រើសរើសលោក Rutte កើតឡើង បន្ទាប់ពីមានការឈ្លោះប្រកែកគ្នារាប់ខែសម្រាប់តំណែងនេះ រវាងបេក្ខជននានារួមមាន អតីតរដ្ឋមន្ត្រីការពារជាតិចក្រភពអង់គ្លេសលោក Ben Wallace, នាយករដ្ឋមន្ត្រីអេស្តូនីលោកស្រី Kaja Kallas និងប្រធានាធិបតីរ៉ូម៉ានីលោក Klaus Iohannis។

ការតែងតាំងនេះទៀតសោត ធ្វើឡើងចំពេលបណ្តាប្រទេសណាតូ បន្តផ្តល់ការគាំទ្រផ្នែកយោធាទ្រង់ទ្រាយធំដល់អ៊ុយក្រែន ហើយលោក Rutte នេះឯងបាននិយាយកាលពីដើមខែមិថុនាថា លោកខាងលិចត្រូវតែធានាថា ទីក្រុងកៀវនឹងឈ្នះរុស្ស៊ីដាច់ខាត។

(រូបថត៖ NATO)

មិនមែនត្រឹមសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនទេ អាណត្តិរបស់លោក Rutte នេះ ក៏អាចប្រឈមនឹងការតទល់ជាមួយលោក Donald Trump ផងដែរ ប្រសិនបើគាត់ពិតជាឈ្នះការបោះឆ្នោតជាប្រធា​នាធិបតីសហរដ្ឋអាមេរិកមែន ព្រោះគេដឹងថា លោក ត្រាំ មិនសូវពេញចិត្តណាតូប៉ុន្មានទេ។

ពាក់ព័ន្ធការតែងតាំងនេះដែរ ប្រទេសរុស្ស៊ី បានចេញមុខបញ្ជាក់ច្បាស់ៗថា ទោះអ្នកណាឡើងកាន់តំណែងជាប្រមុខណាតូក៏ដោយ ក៏ទីក្រុងមូស្គូ នៅតែរក្សាគោលជំហរដដែលចំពោះជម្លោះនៅអ៊ុយក្រែន ហើយស្ថានការណ៍ក៏គ្មានប្រែប្រួលអ្វីដែរ។

សូមបញ្ជាក់ថា ក្នុងនាមជានាយករដ្ឋមន្ត្រី​កាន់​អំណាច​យូរ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ហូឡង់ លោក Rutte នឹងត្រូវចាប់ផ្តើមការងារកំពូលនៅអង្គការណាតូ ចាប់ពីថ្ងៃទី១ខែតុលាឆ្នាំ២០២៤នេះទៅ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ សមាជិក NATO ២៣​ប្រទេស អាច​សម្រេច​គោល​នយោបាយ​ចំណាយ ២% នៃ GPD លើ​យោធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៤ នាទី មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៤៦ នាទី មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

Sokha Hotels

ព័ត៌មានពេញនិយម