Connect with us

ព័ត៌មានអន្ដរជាតិ

ស្លាប់ទាហាននិងជនស៊ីវិលជាង ២០នាក់ ក្នុងការវាយប្រហារដោយក្រុមឧទ្ទាម នៅប្រទេសនីហ្សេ

បានផុស

នៅ

ទាហាន ២០ នាក់ និងជនស៊ីវិលម្នាក់ ត្រូវសម្លាប់ក្នុងការវាយប្រហារដោយក្រុមឧទ្ទាមនៅភាគខាងលិចប្រទេសនីហ្សេ។  នេះបើយោងតាមការចេញផ្សាយរបស់សារពត៌មាន Al Jazeera នៅថ្ងៃទី​ ២៧ ខែ មិថុនា​ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នីហ្សេរីយ៉ា ក៏បានប្រកាសកាន់ទុក្ខថ្នាក់ជាតិរយៈពេលបីថ្ងៃផងដែរ បន្ទាប់ពីការស្លាប់ទាហានដ៏ច្រើននេះ នៅក្នុងការវាយឆ្មក់របស់ក្រុមឧទ្ទាមជិតភូមិ Tassia នៃតំបន់ Tillaberi។

យ៉ាងណាមិញទាហានក៏​បាន​សម្លាប់ក្រុមឧទ្ទាមរាប់សិប​​នាក់​វិញផងដែរ ហើយបង្កើនការវាយប្រហារពីលើអាកាស និងជើងគោក ដើម្បីតាមប្រមាញ់អ្នកដែលនៅសេសសល់។

តំបន់ដែលត្រូវបានវាយឆ្មក់នេះគឺស្ថិតនៅជាប់ព្រំដែនប្រទេសម៉ាលី និងប្រទេស បួគីណាហ្វាសូ ជាកន្លែងដែលក្រុមឧទ្ទាមមានទំនាក់ទំនងជាមួយអាល់កៃដា និង ISIL (ISIS) ធ្វើសកម្មភាពអស់រយៈពេលជិតមួយទសវត្សរ៍មកហើយ។

គួរបញ្ជាក់ថា រដ្ឋាភិបាល​​នីហ្សេ ​បាន​ឡើង​កាន់​អំណាច​កាល​ពី​ឆ្នាំ​មុន​ក្នុង​រដ្ឋ​ប្រហារ​យោធា ដោយ​ផ្ដួល​រំលំ​រដ្ឋាភិបាល​ជាប់​ឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ និងបានបណ្តេញកងកម្លាំងបារាំង និងសហរដ្ឋអាមេរិកចេញពីប្រទេស ដោយងាកទៅរកទាហានស៊ីឈ្នួលរុស្ស៊ីវិញ។

នីហ្សេ គឺជាប្រទេសមួយក្នុងចំណោមប្រទេសអាហ្រ្វិកខាងលិចជាច្រើន​ ដែលកំពុងប្រយុទ្ធនឹងការបះបោរប្រដាប់អាវុធជាច្រើនដែលបានរីករាលដាលចេញពីប្រទេសម៉ាលីក្នុងរយៈពេល ១២ ឆ្នាំចុងក្រោយនេះ ដោយសម្លាប់មនុស្សរាប់ពាន់នាក់ ។ កាលពីខែមីនា ទាហាននីហ្សេយ៉ាងតិច ២៣ នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហារមួយផ្សេងទៀតនៅ Tillaberi ក្រោមដៃក្រុម ISIL។

កាលពីសប្តាហ៍មុន ក្រុមឧទ្ទាមក៏បានវាយប្រហារបំពង់បង្ហូរប្រេងដែលគាំទ្រដោយប្រទេសចិនផងដែរ ហើយគំរាមវាយប្រហារបន្ថែមទៀត ប្រសិនបើកិច្ចព្រមព្រៀងតម្លៃ ៤០០លានដុល្លារជាមួយទីក្រុងប៉េកាំង មិនត្រូវបានលុបចោលទេនោះ៕

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ត្រាំ ចេញបញ្ជាដាក់ទោសប្រហារជីវិត អ្នកណាសម្លាប់មន្ត្រី និងជនអន្តោប្រវេសន៍ដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ត្រាំ៖ អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​បន្ថែម​ទៀត បើ ពូទីន មិន​ព្រម​ចូល​តុចរចា​សន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម