ព័ត៌មានអន្ដរជាតិ
ស្លាប់២០នាក់នៅនេប៉ាល់ ព្រោះភ្លៀងធ្លាក់ បាក់ដី និងរន្ទះបាញ់
គ្រោះធម្មជាតិក្នុងរយៈពេល២ថ្ងៃកន្លងទៅ បានប្រល័យជីវិតពលរដ្ឋនេប៉ាល់ អស់យ៉ាងហោចណាស់ ២០នាក់ ព្រោះតែភ្លៀងធ្លាក់ខ្លាំង បាក់រលំដី និងរន្ទះបាញ់។ នេះយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Asia One នៅថ្ងៃព្រហស្បតិ៍ទី២៧ ខែមិថុនា ឆ្នាំ២០២៤។
ករណីបាក់រលំដី បានបំផ្លាញផ្ទះប្រជាជនអស់ចំនួន ៣ខ្នង ក្នុងតំបន់ Lamjung ខេត្ត Gandaki ដែលមានចម្ងាយប្រមាណ ១២៥គីឡូម៉ែត្រពីភាគខាងជើងរដ្ឋធានី Kathmandu។ ហេតុការណ៍នេះ បានសម្លាប់មនុស្សអស់ ៤នាក់ ក្នុងនោះមានកុមារ២នាក់។ ចំណែកឯនៅតំបន់ Morang នៃខេត្ត Koshi ឯណោះវិញ ទឹកជំនន់បានឆក់យកជីវិតមនុស្សអស់ ៤នាក់ គិតចាប់តាំងពីថ្ងៃទី២៥ ខែមិថុនា។ មនុស្ស៣នាក់ផ្សេងទៀត ត្រូវបានសម្លាប់ ក្នុងករណីបាក់ដី នៅតំបន់២ផ្សេងគ្នា គឺតំបន់ Kaski និងតំបន់ Okhaldhunga។
ចំណែកឯករណីរន្ទះបាញ់ បានសម្លាប់មនុស្សអស់ យ៉ាងហោចណាស់ ៩នាក់ នៅទូទាំងប្រទេស នារយៈពេល២ថ្ងៃកន្លងទៅ។
សូមបញ្ជាក់ថា នេប៉ាល់ គឺជាប្រទេសដែលសម្បូរទៅដោយតំបន់ភ្នំជាច្រើនកន្លែង ដែលជារៀងរាល់ឆ្នាំ គ្រោះធម្មជាតិបានសម្លាប់មនុស្សអស់រាប់ពាន់នាក់ឯណោះ ដោយសារតែទឹកជំនន់ និងការបាក់រលំដី ជាពិសេសនៅអំឡុងរដូវធ្លាក់ខ្យល់មូសុង ចាប់ពីពាក់កណ្ដាលខែមិថុនា រហូតដល់ពាក់កណ្ដាលខែកញ្ញា៕
ដោយ៖ ឈាង
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ទិដ្ឋភាពពិធីបុណ្យសពអ្នកនាង អ៊ុំ គន្ធា មានភាពស្ងប់ស្ងាត់ពុំសូវឃើញអ្នកសិល្ប:ចូលរួម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ជាប្រវត្តិសាស្រ្ត! ព្យុះ៤ ត្រូវថតជាប់ក្នុងពេលតែមួយ នៅមហាសមុទ្រប៉ាស៊ីហ្វិក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ទូកទេសចរណ៍មួយគ្រឿងលិចបាត់ទាំងស្រុងក្នុងសមុទ្រកោះរ៉ុង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
គម្រោងផ្លូវល្បឿនលឿន ១៧ ខ្សែ ដាក់ក្នុងផែនការមេអភិវឌ្ឍរបស់រដ្ឋាភិបាលកម្ពុជា
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
អ្នកសិល្បៈសម្តែងការសោកស្តាយចំពោះមរណភាព អ្នកនាង អ៊ុំ គន្ធា ខណៈសពនឹងត្រូវបូជាល្ងាចនេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពិតទេ ដែលថា កងទ័ពដីឥដ្ឋនៅផ្នូរអធិរាជ ឈិនស៊ី បង្កើតឡើងពីសាកសពមនុស្ស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិដើមភាគតិចទំពួន នៅតែប្រកាន់ខ្ជាប់នូវទម្លាប់«សែនអ្នកតាម្ចាស់ភូមិ»ចំពោះអ្នកប្រព្រឹត្តខុស«មានកូនមុនរៀបការ»
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ ឃាត់ខ្លួនម្ចាស់គ្លីនិកពីរនាក់ប្ដីប្រពន្ធ ករណីចាក់ថ្នាំប្រតិកម្មបណ្ដាលឲ្យស្ត្រីម្នាក់ស្លាប់