Connect with us

ព័ត៌មានជាតិ

៥ខែ ឆ្នាំ២០២៤ មានគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសកើតឡើងសរុបជាង ១ពាន់ករណី

បានផុស

នៅ

ក្នុងរយៈពេល ៥ខែ ឆ្នាំ២០២៤ មានគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសកើតឡើងសរុបចំនួន ១ ២៩៦ករណី ក្នុងនោះ ៥៥% កើតឡើងនៅពេលយប់។ នេះបើតាមរបាយការណ៍ លោកឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរង ទទួលផែនចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងសន្និសីទសារព័ត៌មាន ដែលរៀបចំដោយក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ លើប្រធានបទ ការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក បានឱ្យដឹងថា ក្នុងរយៈពេល ៥ខែ ឆ្នាំ២០២៤ មានគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសកើតឡើងសរុបចំនួន ១ ២៩៦ករណី ក្នុងនោះ ៥៥% កើតឡើងនៅពេលយប់។ លោកឧត្តមសេនីយ៍ឯក ចេវ ហាក់ បានបញ្ជាក់ថា ចំនួនអ្នកស្លាប់បានកើនឡើង ៧% ធៀបនឹងឆ្នាំ២០២៣ ខណៈមូលហេតុនៃគ្រោះថ្នាក់មាន ៤០% កើតឡើងដោយសារបើកហួសល្បឿន មិនគោរពសិទ្ធិអាទិភាពមាន ២៤% មិនប្រកាន់ស្ដាំ ៩% និងមិនប្រយ័ត្ន ៨%។

លោកឧត្តមសេនីយ៍ឯក ក៏បានលើកឡើង ចំពោះករណី សិស្សានុសិស្សមួយចំនួនដែលបាននឹងកំពុងប្រើប្រាស់ម៉ូតូ កង់ និងកង់អាគុយជាដើម ធ្វើដំណើរទៅ និងមកពីសាលារៀន ដោយមិនបានពាក់មួកសុវត្ថិភាព។ លោកថា មិនគួរឱ្យកើតមាន ព្រោះតែវាជាការបញ្ជាក់ច្បាស់ថា ទម្លាប់មិនគោរពច្បាប់ចរាចរណ៍ បានកើតមានឡើងតាំងតែពីពេលសិស្សានុសិស្ស ដែលជាអ្នកបន្តវេន ទៅទទួលការអប់រំនៅសាលារៀនរួចទៅហើយ។ លោកថា បច្ចុប្បន្នមានគ្រឹះស្ថានសិក្សារដ្ឋ ជាច្រើនហើយបានអនុវត្តវិធានការវិន័យ និងអប់រំឱ្យសិស្សគោរពច្បាប់ចរាចរណ៍ ពិសេសការពាក់មួកសុវត្ថិភាពពេលធ្វើណើរមកសាលារៀន ប៉ុន្តែនៅមិនទាន់ទូលំទូលាយនៅឡើយទេ។ បើតាមលោក ឧត្តមសេនីយ៍ឯក ទន្ទឹមនឹងមន្រ្តីអនុវត្តច្បាប់ សាលារៀន អាណាព្យាបាល និងសិស្សានុសិស្សត្រូវមានស្មារតីរួមមួយ ក្នុងការយកចិត្តទុកដាក់បណ្ដុះទម្លាប់គោរពច្បាប់ដើម្បីសុវត្ថិភាព។

លោកឧត្តមសេនីយ៍ឯក បានបន្តទៀតថា មានសាលារៀនច្រើនហើយបានអប់រំឱ្យសិស្សចាប់ពីកុមារទៅចេះគោរពច្បាប់ចរាចរណ៍ ដូចជាការពាក់មួកសុវត្ថិភាព សីលធម៌បើកបរ និងរបៀបដើរឆ្លងផ្លូវជាដើម ប៉ុន្តែបញ្ហានេះមិនទាន់ធ្វើបានទូលំទូលាយ ដែលនេះជាបញ្ហាទាំងអស់គ្នា ទាំងអ្នកអនុវត្តច្បាប់ សាលារៀន ឪពុកម្ដាយ គឺត្រូវចូលរួមចំណែក។ លោកបានបញ្ជាក់បន្ថែមថា ពេលឃើញក្មេងៗជិះកង់ពេញផ្លូវ លោកបារម្ភណាស់ មិនទាន់គិតម៉ូតូ និងកង់អាគុយផង ព្រោះគាត់មិនសូវចាប់អារម្មណ៍ប្រុងប្រយ័ត្ន។ ដូច្នេះ លោកឱ្យស្នើសាលារៀន ជួយណែនាំឪពុកម្ដាយសិស្សានុស្សិស ឱ្យគាត់ទិញមួកសុវត្ថិភាពឱ្យកូន ហើយជំរុញឱ្យពួកគេពាក់ឱ្យបានត្រឹមត្រូវ។

គួរជម្រាបដែរថា ក្រសួងអប់រំ យុវជន និងកីឡា ក៏បាននឹងកំពុងដាក់បញ្ចូលជាបន្តបន្ទាប់ នូវមេរៀនពាក់ព័ន្ធនឹងការលើកម្ពស់ការយល់ដឹងដល់សិស្សានុសិស្ស អំពីច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក។ ចំណែកក្រសួងមហាផ្ទៃ ទន្ទឹងនឹងទទួលខុសត្រូវលើការងារជំរុញ និងអនុវត្តច្បាប់ នៅនីតិកាលទី ៧នេះ លោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក៏បានព្រលយគំនិតផ្ដួចផ្ដើមក្នុងការរៀបចំសួនសុវត្ថិភាពចរាចរណ៍ ដើម្បីផ្ដល់ការអប់រំបន្ថែមដល់សាធារជន និងសិស្សានុសិស្សផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៥ នាទី មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៤៨ នាទី មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

Sokha Hotels

ព័ត៌មានពេញនិយម