Connect with us

កីឡា

យប់​នេះ ជប៉ុន សង​សឹក កាណាដា បាល់ទះ​ជើង​ឯកពិភព​លោក VNL 2024

បានផុស

នៅ

ការ​ប្រកួត​បាល់ទះ​ជើង​ឯក​ពិភព​លោក 2024 FIVB Men’s Volleyball Nations League ចាប់​ផ្តើម​វគ្គ​​៨​ក្រុម​ចុងក្រោយ នៅ​យប់​ថ្ងៃ​ទី​២៧ ខែ​មិថុនា នេះ​ហើយ បន្ទាប់​ពី​សម្រាក​​រយៈ​ពេល​៥​ថ្ងៃ​ក្រោយ​ពេល​ការ​ប្រកួត​វិល​ជុំ​សន្សំពិន្ទុ​បាន​បញ្ចប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ប្រកួត​វគ្គ​៨​ក្រុម​ចុង​ក្រោយនៅ​យប់​ថ្ងៃ​ទី​២៧ ខែ​មិថុនា​ មាន​២​គូ​គឺ​ជា​ការ​ប៉ះ​គ្នា​រវាង​ក្រុម​ជម្រើស​ជាតិជប៉ុន និង​កាណាដា ហើយ ប៉ូឡូញ ប៉ះ ប្រេស៊ីល។ នៅ​ថ្ងៃ​ទី​២៨ ខែ​​មិថុនា មាន​២​គូ​ទៀត​គឺ ស្លូវេនី ប៉ះ អាហ្សង់ទីន និង អ៉ីតាលី ប៉ះ បារាំង។

កាល​វគ្គ​វិល​ជុំ​សន្សំពិន្ទុ​ ជប៉ុន​ធ្វើ​បាន​ល្អ​មែន​ទែន​ដោយ​​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​៤​ក្នុង​តារាង​ដែល​មាន​១៦​ក្រុម​ជម្រើស​ជាតិ បន្ទាប់​ពី​ឈ្នះ​​៩​ប្រកួត និង​ចាញ់​៣​ប្រកួត រក​បាន​២៧​ពិន្ទុ។ ក្នុង​ចំណោម​បរាជ័យ​ទាំង​៣​លើក ជប៉ុន បាន​ចាញ់ កាណាដា ដោយ​លទ្ធផល ២-៣ ដូច្នេះ​ជា​ឱកាស​ដែល​ជប៉ុន​ត្រូវ​សង​សឹក​វិញ​ហើយ​ដើម្បីរក​ឱកាស​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ។

ពាន​រង្វាន់ FIVB Men’s Volleyball Nations​ League ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ​២០១៨ដែល​ក្រុម​បាល់ទះ​ជម្រើស​ជាតិ​ខ្លាំង​ទូទាំង​ពិភពលោក​ចូល​រួម​ប្រកួត។ ជប៉ុន​ធ្លាប់​បាន​ឡើង​ដល់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ម្តង​កាល​ពី​ឆ្នាំ​២០២៣​កន្លង​ទៅ និង​ទទួល​បាន​មេដាយ​សំរិទ្ធ បន្ទាប់​ពី​បាន​យក​ឈ្នះក្រុម​ខ្លាំង អ៉ីតាលី ដោយ​លទ្ធផល ៣-២។

ការ​ប្រកួត​​រវាង ជប៉ុន និង កាណា ប្រហែល​ជា​ម៉ោង​១១​យប់ ថ្ងៃ​ទី​២៧ ខែ​មិថុនា ឆ្នាំ​២០២៤ នៅ​ប្រទេស​ប៉ូឡូញ៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៦ នាទី មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៤៨ នាទី មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

Sokha Hotels

ព័ត៌មានពេញនិយម