ព័ត៌មានជាតិ
ក្រុមហ៊ុន Amru Rice (Cambodia) ចាប់ផ្តើមធ្វើការផ្គត់ផ្គង់ទៅក្រុមហ៊ុនយក្សរបស់អូស្ត្រាលី SunRice Group ឡើងវិញ
បន្ទាប់ពីអាក់ខានដោយសារការរីករាលដាលនៃជំងឺកូវីដ១៩ប៉ុន្មានឆ្នាំកន្លងមកនេះ ក្រុមហ៊ុន Amru Rice (Cambodia) ដែលជាក្រុមហ៊ុននាំចេញ និងរោងម៉ាស៊ីនកិនស្រូវឈានមុខគេមួយរបស់កម្ពុជាបានចាប់ផ្តើមធ្វើការបន្តផ្គត់ផ្គង់ទៅក្រុមហ៊ុន SunRiceរបស់អូស្រ្តាលី។

លោក សុង សារ៉ន ប្រធានអគ្គនាយកក្រុមហ៊ុន Amru Rice (Cambodia) បានថ្លែងប្រាប់កម្ពុជាថ្មីនៅថ្ងៃនេះថា ក្រុមហ៊ុនលោកបានចាប់ផ្តើមផ្គត់ផ្គង់ SunRice របស់ប្រទេសអូស្រ្តាលីឡើងវិញ បន្ទាប់ពីខកខានចាប់តាំងពីការផ្ទុះការរីករាលដាលនៃជំងឺកូវីដ១៩ដែលប៉ះពាល់ដល់ការដឹកជញ្ជូន។
លោកបានលើកឡើងថា៖«មិនមែនជាលើកទី១របស់យើងនៃការផ្គត់ផ្គង់ទៅក្រុមហ៊ុននេះទេ ដោយសារយើងធ្លាប់ផ្គត់ផ្គង់តាំងពីមុនការផ្ទុះការរីករាលដាលនៃជំងឺកូវីដ១៩។ លុះបន្ទាប់ពីយើងបានជួបគាត់នៅប្រទេសអូស្រ្តាលីកាលពីខែមិនាកន្លងមកនេះ យើងក៏ចាប់ផ្តើមធ្វើការនាំចេញឡើងវិញនាពេលនេះ»។
លោកថា៖«យើងបាននាំចេញទៅផ្គត់ផ្គង់ក្រុមហ៊ុនេះចំនួន១០០០តោនសិនដែលដាក់ភ្ជាប់នូវយីហោ SunRice តែម្តង។ ហើយយើងនឹងរង់ចាំងដល់រដូវប្រមូលផលថ្មីនៅខែកញ្ញាឬខែតុលាក្នុងការបង្កើនការនាំចេញ។ សម្រាប់ការនាំចេញរបស់យើងនាពេលនេះគឺប្រភេទអង្ករម្លិះសែនក្រអូបដើម្បីមប្រើដល់តម្រូវការរបស់អ្នកទិញនៅអូស្ត្រាលី»។

កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤កន្លងមកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យលោក Paul Serra នាយកប្រតិបត្តិក្រុមហ៊ុន SunRice Group ជួបសម្តែងការគួរសម និងពិភាក្សាការងារក្នុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសអូស្ត្រាលី។
ជាមួយគ្នានោះដែរនៅថ្ងៃទី៥ខែមិនាដែលលោក សុង សារ៉ន ដែលបានអមដំណើរសម្តេចធិបតី លោកក៏បានជួបប្រជុំដោយផ្ទាល់ជាមួយអគ្គនាយកក្រុមហ៊ុន SunRice Group លោក Paul Serra ពិភាក្សាលើការនាំចេញ។បើតាមលោក សារ៉នធ្លាប់បានឱ្យដឹងថា ក្រុមហ៊ុន SunRice ចាប់អារម្មណ៍ធ្វើការនាំចេញនូវប្រភេទអង្ករក្រអូបនិងអង្ករសរីរាង្គពីប្រទេសកម្ពុជា ដោយគាត់មានផែនការថានឹងនាំចេញជាមួយក្រុមហ៊ុនលោកប្រមាណ ២០០ តោនសាកល្បងសិន បន្ទាប់មកក្រុមហ៊ុននឹងធ្វើការពង្រីកការនាំចូលបន្ថែមទៀត។

សូមបញ្ជាក់ថា ក្រុមហ៊ុន SunRice Group ជាក្រុមហ៊ុនឈានមុខក្នុងការនាំចេញអាហាររបស់ប្រទេសអូស្ត្រាលី ដែលមានទីផ្សារសំខាន់ៗនៅសហរដ្ឋអាមេរិក ប៉ាស៊ីហ្វិក និងមជ្ឈិមបូព៌ា ក៏ដូចជាការពង្រីកទីផ្សារនៅទូទាំងអឺរ៉ុប និងអាស៊ី។
ក្រុមហ៊ុន ក៏មានប្រតិបត្តិការ និងទីផ្សារជុំវិញពិភពលោក ពិសេសលើការផ្គត់ផ្គង់ផលិតផលអាហារូបត្ថម្ភ ជិត ៥០ប្រទេសផងដែរ ។ SunRice Group មានចំណាប់អារម្មណ៍លើផលិតផលអង្ករផ្កាម្លិះកម្ពុជា ដែលកំពុងមានឈ្មោះបោះសំឡេងស្រាប់នៅលើទីផ្សារអន្តរជាតិ៕

-
សន្តិសុខសង្គម១៣ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?