Connect with us

ជីវិតកម្សាន្ដ

ខាន់ ជេមស៍ បង្ហាញតម្រុយពួតដៃជាមួយរៀមច្បង ព្រាប សុវត្ថិ ចេញបទចម្រៀងរួមគ្នា

បានផុស

នៅ

ទស្សនិកជន និងអ្នកគាំទ្រ​កត់​សម្គាល់​ថា បច្ចុប្បន្ន​តារា​ចម្រៀង​ម្ចាស់បទ “របាំចងស្នេហ៍”លោក ខាន់ ជេមស៍ និង កំពូល​តារា​ចម្រៀង​ល្បីឈ្មោះ​ដែល​មាន​ងារជា​ឧកញ៉ា ព្រាប សុវត្ថិ ឃើញ​ថា ទំនាក់ទំនងអ្នក​ទាំងពីរ​តែងតែ​ធ្វើឲ្យមហាជន​ជាច្រើនចាប់អារម្មណ៍ ​ទាំង​ក្នុង​សកម្មភាព​សិល្បៈ ឬ​ក៏​អាជីវកម្ម​ផ្ទាល់​ខ្លួន​ជា​ដើម​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយឡែក​រឿង​ដែល​កាន់​តែធ្វើឲ្យអ្នកគាំទ្រ និង​អ្នក​តាមដានវិស័យសិល្បៈ​មានការ​ចាប់អារម្មណ៍ថែមទៀត​គឺ​ស្រាប់តែ​តារា​ចម្រៀង​លោក ខាន់ ជេមស៍ បាន​បង្ហាញ​តម្រុយក្នុងការ​ពួតដៃ​ជា​មួយ​តារា​រៀមច្បង​លោក ព្រាប សុវត្ថិ ដើម្បី​ចេញ​បទ​ចម្រៀងរួមគ្នាផងដែរ។ ស្របពេល​មហាជនមួយចំនួនគាំទ្រចង់ឲ្យលោក និង​លោក ព្រាប សុវត្ថិ ចេញ​មុខ​ច្រៀង​រួមគ្នាឆាប់ៗនេះ។

ក្រៅពីការ​បង្ហាញតម្រុយ​ចេញ​បទចម្រៀងរួមគ្នា​ជា​មួយកំពូលតារា​ចម្រៀង ព្រាប សុវត្ថិ នោះ​លោក ខាន់ ជេមស៍ ក៏បាន​ចោទជា​សំនួរទៅអ្នកគាំទ្រថា” តើបងប្អូនចង់ឃើញខ្ញុំបាទនឹង​បងប្រុសជាទីស្រលាញ់​ចេញបទចម្រៀងរួមគ្នាទេបាទ?Preap Sovath”។ តាមរយៈ​ខ្លឹមសារនេះ មានការបញ្ចេញមតិ​លើកទឹកចិត្ត និងជម្រុញឲ្យ​លោក ខាន់ ជេមស៍ ពួតដៃជាមួយរៀមច្បង ព្រាប សុវត្ថិ ដើម្បី​បំពេអារម្មណ៍​ទស្សនិកជន។

គួររម្លឹកដែរថា កាលពីពេលថ្មី​ៗកន្លងទៅគេ​នៅ​ចាំបាន​ថា​តារាចម្រៀង​ល្បីឈ្មោះទាំងពីរខាងលើធ្លាប់បានធ្វើ​ឲ្យហ្វេនៗជាច្រើនភ្ញាក់​ផ្អើល​បន្ទាប់ពីឃើញ វីដេអូរបស់លោក ខាន់ ជេមស៍ និង ព្រាប សុវត្ថិ បកស្រាយចម្រៀងរួមគ្នាយ៉ាងពិតជាពិរោះរណ្ដំចិត្ត ធ្វើឲ្យទស្សនិកជនកោតសរសើរ​គ្រប់គ្នា​ព្រោះ​កម្រ​ឃើញ​អ្នកទាំង​ពីរ​បកស្រាយ​ចម្រៀង​រួមគ្នាបែបនេះណាស់៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក ហេង សួរ ចូលរួម​ពិធីសូត្រមន្ត ចម្រើន​ព្រះ​បរិ​ត្ដ បុណ្យកាន់បិណ្ឌ នៅ​វត្ត​ទួល​ទំពូង ក្នុង​ខណ្ឌចំការមន រាជធានី​ភ្នំពេញ

ជីវិតកម្សាន្ដ៧ ម៉ោង មុន

លោក គង់ វិសាល៖ បវរកញ្ញាពិភពលោក ជាការប្រកួតដ៏ពិសេស បង្ហាញពីភាពប៉ិនប្រសប់របស់ស្ត្រី

សន្តិសុខសង្គម១០ ម៉ោង មុន

Breaking News! អគ្គិភ័យឆាបឆេះឃ្លាំងស្តុកកង់ក្នុងតំបន់OCIC ប្រឈមខូចខាតទាំងស្រុង

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​បៃដិន​ប្រកាស​ផ្តល់​ជំនួយ​យោធា​​តម្លៃ​​៨​ពាន់​លាន​ដុល្លារទៀតដល់​អ៊ុយក្រែន​ មុន​ចប់​អាណត្តិ​​​

ព័ត៌មានជាតិ១១ ម៉ោង មុន

អគ្គព្រះរាជអាជ្ញា  ប្ដឹងឧទ្ធរណ៍​លើការសម្រេចឱ្យបុរសបុកគេស្លាប់៤នាក់ ជាប់ពន្ធនាគារ៥ឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម