Connect with us

សេដ្ឋកិច្ច

មន្ត្រីជាន់ខ្ពស់កម្ពុជាលើកឡើងថា ការពង្រឹង SME ជារឿងបន្ទាន់ ក្នុងការរក្សាសន្ទុះកំណើនសេដ្ឋកិច្ច​

បានផុស

នៅ

លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី​ និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​មាន ប្រសាសន៍ថា ​ការពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រាស​ធុនមីក្រូ ​តូច និង​មធ្យម (SME) ជា​ការងារបន្ទាន់ សម្រាប់គោលដៅនៃការរក្សា និងការជំរុញសន្ទុះកំណើនឱ្យកាន់តែប្រសើរ តាម​រយៈការពង្រឹងសមត្ថភាពផលិតកម្មក្នុងស្រុក ដើម្បីលើកកម្ពស់ការអភិវឌ្ឍន៍សហគ្រិនភាព សំដៅ​កាត់បន្ថយហានិភ័យ គ្រាដែលវិបត្តិពិភពលោកបានបន្តអូសបន្លាយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អូន ព័ន្ធមុនីរ័ត្ន លើកឡើងចេញពីវេទិកាទិវាជាតិ​សហគ្រាស​ធុនមីក្រូ ​តូច និង​មធ្យម​​​ (SME) លើក​ទី១ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ថា សហគ្រាស​ធុនមីក្រូ ​តូច និង​មធ្យម មានចំនួនច្រើនលើសលប់ដែលជាឆ្អឹងខ្នងដ៍រឹងមាំនៃសេដ្ឋកិច្ច ហើយបានចូលរួមចំណែក​បង្កើតការងារ, ការបង្កើនប្រាក់ចំណូល, ការកាត់បន្ថយភាពក្រីក្រ និងការជំរុញការអភិវឌ្ឍ។

នៅទូទាំងពិភពលោក សហគ្រាសធុនមីក្រូ តូច និង​មធ្យម​មានប្រមាណ៩០% នៃអាជីវកម្ម​ទាំងអស់, ផ្តល់ការងារប្រមាណ៦០-៧០% និង​រួម​ចំណែក៥០% នៃផលិតផលក្នុងស្រុកសរុប។

នៅក្នុងប្រទេសកម្ពុជា សហគ្រាសធុនមីក្រូ តូច និងមធ្យមមានប្រមាណ ៧៥០.០០០ អង្គភាពដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងដើរ​តួ​យ៉ាងសំខាន់ ក្នុង​ការបង្កើតការងារ ពង្រឹង​សន្តិសុខស្បៀង និងកាត់បន្ថយភាពក្រីក្រ។

ជាមួយ​នឹងសក្តានុពលក្នុងការបង្កើន តម្លៃបន្ថែម ការធ្វើពិពិធកម្មផលិតផល និងសេវាកម្ម ការពង្រីកទីផ្សារ និងការធ្វើសមាហរណកម្ម​ទៅ​ក្នុងខ្សែច្រវាក់តម្លៃសាកល សហគ្រាសធុន​មីក្រូ តូច និងមធ្យម គឺជាកម្លាំងជំរុញដ៏សំខាន់​ក្នុងដំណើរ​របស់កម្ពុជាឆ្ពោះទៅការសម្រេច​បាន​គោលដៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់​នៅឆ្នាំ​២០៣០ និងជា​ប្រទេស​​ដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

បៃដិន ទុកសំបុត្រមួយច្បាប់ឲ្យ ត្រាំ នៅក្នុងថតតុ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ត្រាំ ចេញបញ្ជាដាក់ទោសប្រហារជីវិត អ្នកណាសម្លាប់មន្ត្រី និងជនអន្តោប្រវេសន៍ដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម

Sokha Hotels

ព័ត៌មានពេញនិយម