Connect with us

សេដ្ឋកិច្ច

អាល្លឺម៉ង់ ​និង​ចិន​ចុះ​ហត្ថលេខា​លើ​សេចក្តី​ប្រកាស​ស្តី​ពី​ការ​ចែក​រំលែក​ទិន្នន័យ​ ចំ​ពេល​មាន​ភាព​តាន​តឹង​ពាណិជ្ជកម្ម​

បានផុស

នៅ

រដ្ឋ​មន្ត្រី​ក្រសួងកិច្ចការឌីជីថល និងដឹកជញ្ជូន​អាល្លឺម៉ង់​ បាន​ឱ្យ​ដឹង​កាល​ពី​ថ្ងៃ​ពុធ​ថា​ ​​​អាល្លឺម៉ង់​ និងចិនបានចុះហត្ថលេខាលើសេចក្តីប្រកាសអំពី​ការ​ចែក​រំលែក​ ក៏ដូច​ជា​ការផ្ទេរទិន្នន័យឆ្លង​ដែន ​​ក្នុង​ជំហាន​មួយ​ដើម្បី​បើក​ផ្លូវ​ឱ្យ​ក្រុម​ហ៊ុន​ផលិតរថយន្ត​របស់​ខ្លួន​ អាចផ្ទេរទិន្នន័យ​ចេញ​ពី​ចិន​​បាន​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រ៉យទ័រ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អនុស្សរណៈនៃការយោគយល់គ្នានេះ​ ត្រូវ​បាន​ចុះហត្ថលេខាដោយលោក​រដ្ឋមន្ត្រី​ Volker Wissing និង​នាយករដ្ឋបាលអ៊ិនធឺណិតរបស់​ចិន ​ដោយ​ធ្វើ​ឡើង​ក្រោយ​កិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងប្រទេសទាំង២​ លើរថយន្ត​បើកបរដោយ​ស្វ័យប្រវត្តិ​កាលពីខែមេសា។

​លោក Volker ​បាន​ថ្លែង​ថា លំហូរ​ទិន្នន័យ​ដោយសេរី​គឺ​ជា​រឿង​ចាំ​បាច់​ ខណៈនៅ​តែ​​គិតគូរពីផលប្រយោជន៍ឯកជនភាព និងសុវត្ថិភាព ហើយសេចក្តី​ប្រកាស​រួមនេះ​ បានផ្តល់មូលដ្ឋានសម្រាប់យន្តការ​កិច្ចសន្ទនា​គ្នា​។

លោក​​និយាយ​ក្នុងសេចក្តីថ្លែងការណ៍​ថា៖ «យើងកំពុងបង្កើតការផ្លាស់ប្តូរ​គ្នា​ជាបន្តបន្ទាប់ និងការយល់ដឹងរួមនៃក្របខ័ណ្ឌច្បាប់គោលនយោបាយទិន្នន័យរវាងប្រទេសទាំង២»។

គួរ​គូស​បញ្ជាក់​ថា​ ការផ្ទេរទិន្នន័យ​​ចេញ​​ក្រៅ​ប្រទេស​ចិន​​ គឺជាបញ្ហាដ៏ចម្រូងចម្រាសសម្រាប់ក្រុមហ៊ុនបរទេសដែល​ធ្វើ​ប្រតិបត្តិការនៅ​ក្នុង​ប្រទេស​នេះ​​។ ​​ប៉ុន្តែ​ទន្ទឹម​នឹង​នេះ​​​ សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក មានការព្រួយបារម្ភអំពីហានិភ័យសុវត្ថិភាពដែលអាចកើតមាន ចេញ​​បច្ចេកវិទ្យារបស់ចិន ដែលចូលក្នុងទីផ្សាររបស់​ពួក​គេ​ ហើយ​ប្រមូលទិន្នន័យក្នុងស្រុក។

និយតករចិនបានបង្ហាញពីការបន្ទន់ជំហររបស់​ខ្លួន​ បន្ទាប់ពី​បានរឹតបន្តឹងច្បាប់ទិន្នន័យសម្រាប់ឧស្សាហកម្មរថយន្ត​កាល​ពី​ឆ្នាំ​មុន​ ដោយស្នើឱ្យហាមឃាត់​មិន​ឱ្យ​រថយន្តឆ្លាតវៃផ្ទេរទិន្នន័យដោយផ្ទាល់ចេញ​ពី​ចិន​ទៅបរទេស​។ ជា​ធម្មតា​ រថយន្ត​បើកបរដោយខ្លួនឯង ប្រមូលទិន្នន័យយ៉ាងច្រើន ទាំងអាកប្បកិរិយារបស់អ្នកដំណើរ និងអ្នកបើកបរ និងសភាព​ជុំវិញរថយន្ត។

ទោះ​យ៉ាង​ណា​ក៏​ដោយ​ ការ​ចុះ​ហត្ថលេខា​លើ​សេចក្តី​ប្រកាស​ស្តី​ពី​ការ​ចែក​រំលែក​ទិន្នន័យរវាង​អាល្លឺម៉ង់​ និង​ចិន​នា​ពេល​នេះ​ ធ្វើ​ឡើង​ចំពេល​មាន​ភាព​តាន​តឹង​ពាណិជ្ជកម្ម​រវាង​សហភាព​អឺរ៉ុប​ និង​ចិន​ ជុំ​វិញ​ការ​ដំឡើង​ពន្ធ​លើ​រថយន្ត​​​អគ្គិសនី​ ចិន​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៩ នាទី មុន

អភិបាលរាជធានី ឱ្យអាជ្ញាធរ និងកងកម្លាំងមើលថែទ្រព្យសម្បត្តិពលរដ្ឋដែលទៅស្រុកកំណើតក្នុងពិធីបុណ្យភ្ជុំបិណ្ឌនេះ

ជីវិតកម្សាន្ដ១ ម៉ោង មុន

ខេមរ: សិរីមន្ត នាំយកសម្លៀកបំពាក់ខ្មែរដោយរំលេចនូវរូបអង្គរវត្ត ស៊ីក្លូ និងរទេះគោ ទៅសម្តែងនៅអាមេរិក

ព័ត៌មានជាតិ១ ម៉ោង មុន

អាជ្ញាធរខេត្តក្រចេះ ត្រៀមទីទួលសុវត្ថិភាព​១១៧​កន្លែង សម្រាប់ជម្លៀសពលរដ្ឋពីគ្រោះទឹកជំនន់

សេដ្ឋកិច្ច១ ម៉ោង មុន

សិប្បកម្មដូងតាកែវ បច្ចុប្បន្នអាចកែច្នៃដូងទុំ ចេញជាផលិតផលប្រើប្រាស់បានប្រមាណជាង១០មុខ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

លើកដំបូង! ក្រុមហេសបូឡា បាញ់មីស៊ីលដល់ទីក្រុងពាណិជ្ជកម្ម Tel Aviv របស់ អ៊ីស្រាអែល

Sokha Hotels

ព័ត៌មានពេញនិយម