ព័ត៌មានជាតិ
ឧកញ៉ា លី យូគៀក ប្រគល់សៀវភៅ «រៀនពីហ៊ុនសែនដើម្បីជោគជ័យ» ដែលនិពន្ធដោយបណ្ឌិត ទូច សុឃៈ ចំនួន២ពាន់ក្បាល ដល់កាកបាទក្រហមកម្ពុជា
នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤នេះ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានទទួលអំណោយរបស់អ្នកឧកញ៉ា លី យូគៀក នូវសៀវភៅ “រៀនពីហ៊ុនសែនដើម្បជោគជ័យ” ចំនួន ២ ០០០ក្បាល។
ពិធីនេះប្រព្រឹត្តទៅស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ក្រោមវត្តមានលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងលោកបណ្ឌិត ទូច សុឃៈ (សុខៈ) ដែលជាអ្នកនិពន្ធសៀវភៅខាងលើនេះ។
ក្នុងពិធីជួបសវនាការ និងទទួលអំណោយខាងលើនេះ លោកជំទាវអគ្គលេខាធិការរងទី១ បានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណចំពោះ អ្នកឧកញ៉ា លី យូគៀក ដែលជាអ្នកឧបត្ថម្ភការបោះពុម្ពសៀវភៅដ៏មានសារៈសំខាន់ខាងលើនេះ។ ទន្ទឹមនឹងនេះ អ្នកឧកញ៉ា តែងតែបរិច្ចាគថវិកាជូនដល់កាកបាទក្រហមកម្ពុជា ក្នុងឱកាសទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ចាប់តាំងពីឆ្នាំ២០១៦ រហូតមកដល់បច្ចុប្បន្ននេះបានចំនួន ៤លើករួចមកហើយ សរុបថវិកាចំនួន ៦៥.០០០ ដុល្លារអាម៉េរិក។
ទន្ទឹមគ្នានេះដែរ លោកជំទាវ អគ្គលេខាធិការរងទី១ បានថ្លែងកោតសរសើរចំពោះ លោកបណ្ឌិត ទូច សុឃៈ ដែលបាននិពន្ធសៀវភៅ “រៀនពីហ៊ុនសែនដើម្បីជោគជ័យ” នេះឡើង ដើម្បីជាប្រយោជន៍សម្រាប់អ្នកសិក្សាស្រាវជ្រាវ ជាពិសេសក្នុងស្រទាប់យុវជន ដែលគប្បីត្រូវសិក្សាស្វែងយល់ពីគំរូវីរភាពរបស់ថ្នាក់ដឹកនាំយើង។ ជាក់ស្តែងសៀវភៅនេះមានមេរៀនចំនួន២៥ ដែលបានសរសេររំលេចពីជីវិតពិត គំរូវីរភាព ភាពបត់បែន ភាពច្បាស់លាស់ បទពិសោធន៍ជ្រៅជ្រះ ដែលថ្នាក់ដឹកនាំដ៏ឆ្នើមរបស់យើងគឺ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលលោកបានឆ្លងកាត់ការដឹកនាំប្រទេសជាតិយើងចាប់តាំងពីបាតដៃទទេ តស៊ូរំដោះប្រទេសជាតិពីរបបប៉ុលពត រហូតដល់ទទួលបានសុខសន្តិភាព ស្ថិរភាពក្នុងប្រទេស និងរៀបចំអ្នកបន្តវេន ដើម្បីធ្វើយ៉ាងណាឱ្យព្រះរាជាណាចក្រកម្ពុជាយើង នៅតែបន្តស្ថិតក្នុងសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍមានចីរភាព។
ចំពោះសៀវភៅដ៏មានសារៈសំខាន់នេះ កាកបាទក្រហមកម្ពុជា នឹងបន្តចែកជូនដល់សាខារាជធានីខេត្តទាំង២៥, ក្លឹបយុវជនកាកបាទក្រហមកម្ពុជា នៅតាមគ្រឹះស្ថានសិក្សា និងចែកជូនដល់សប្បុរសជនរបស់កាកបាទក្រហមកម្ពុជា៕
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះចំនួន២ នឹងជះឥទ្ធិពលលើកម្ពុជាក្នុងពេលតែមួយចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២តុលា
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
សន្តិសុខសង្គម១៧ ម៉ោង ago
យុវជន ៣ នាក់ បាត់បង់ជីវិតដោយសារលង់ទឹក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ភ្នំមួយទៀតនៅវៀតណាម ប្រេះប្រវែង១០០ម៉ែត្រ បង្កការភ័យខ្លាច
-
ចរាចរណ៍៥ ថ្ងៃ ago
ឡិចស៊ីស 470 មួយគ្រឿង បោះពួយលឿនបែកកង់ជ្រុលបុកបង្គោលភ្លើងរលំ ០២ ដើម
-
ចរាចរណ៍៦ ថ្ងៃ ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ព័ត៌មានជាតិ២២ ម៉ោង ago
ឥទ្ធិពលព្យុះសង្ឃរា នឹងធ្វើឱ្យកម្ពុជា ធ្លាក់ភ្លៀង និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
តៃវ៉ាន់ ត្រៀមខ្លួន ខណៈព្យុះទីហ្វុងក្រាតធន នឹងវាយប្រហារចំតំបន់មានប្រជាជនច្រើន