សេដ្ឋកិច្ច
ក្រុមហ៊ុន SAILUN Group ផលិតសំបកកង់យានយន្ត មានទុនវិនិយោគ ១ ពាន់លានដុល្លារ
ក្រុមហ៊ុន Sailun Group ដែលមានក្រុមហ៊ុនបុត្រសម្ព័ន្ធកំពុងវិនិយោគរោងចក្រផលិតសំបកកង់យានយន្តក្នុងប្រទេសកម្ពុជា មានទំហំទឹកប្រាក់វិនិយោគប្រមាណ ១ ពាន់លានដុល្លារ។ នេះបើយោងតាមក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា។
ក្រុមហ៊ុន SAILUN Group បានដាក់សម្ពោធផលិតផលកង់រថយន្តថ្មីម៉ាក SAILUN កាលពីថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលផលិតផលថ្មីមួយនេះ ផលិតដំបូងនៅកម្ពុជា ព្រមទាំងមានរោងចក្រនៅខេត្តស្វាយរៀង។
លោក គឹន ឧត្តមមុនីស៊ីណាត ប្រធានគ្រប់គ្រងក្រុមហ៊ុន PIC TIRE Co., LTD ដែលជាក្រុមហ៊ុនទទួលសិទិ្ធចែកចាយ បានឱ្យដឹងថា រោងចក្រផលិតកង់រថយន្តនេះមានទំហំផ្ទៃដីសរុប ១២០ ហិកតា បង្កើនការងារជូនប្រជាពលរដ្ឋប្រមាណ ៣៥០០ កន្លែង ដែលឧស្សាហកម្មនេះ ប្រើប្រាស់ជ័រកៅស៊ូដែលជាដំណាំកសិផលខ្មែរស្ទើតែទាំងស្រុង។
ទាក់ទងដំណើរការផលិតកម្ម លោកបញ្ជាក់ថា ក្នុងមួយថ្ងៃក្រុមហ៊ុនបានប្រើប្រាស់ជ័រកៅស៊ូអស់ជាង ៥០០ តោន សម្រាប់ដំណាក់កាលទី១ និងទី២៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះចំនួន២ នឹងជះឥទ្ធិពលលើកម្ពុជាក្នុងពេលតែមួយចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២តុលា
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
សន្តិសុខសង្គម១៨ ម៉ោង ago
យុវជន ៣ នាក់ បាត់បង់ជីវិតដោយសារលង់ទឹក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ភ្នំមួយទៀតនៅវៀតណាម ប្រេះប្រវែង១០០ម៉ែត្រ បង្កការភ័យខ្លាច
-
ចរាចរណ៍៥ ថ្ងៃ ago
ឡិចស៊ីស 470 មួយគ្រឿង បោះពួយលឿនបែកកង់ជ្រុលបុកបង្គោលភ្លើងរលំ ០២ ដើម
-
ចរាចរណ៍៦ ថ្ងៃ ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ព័ត៌មានជាតិ២២ ម៉ោង ago
ឥទ្ធិពលព្យុះសង្ឃរា នឹងធ្វើឱ្យកម្ពុជា ធ្លាក់ភ្លៀង និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
តៃវ៉ាន់ ត្រៀមខ្លួន ខណៈព្យុះទីហ្វុងក្រាតធន នឹងវាយប្រហារចំតំបន់មានប្រជាជនច្រើន