Connect with us

ព័ត៌មានជាតិ

ស្ថានទូតជប៉ុនប្រចាំកម្ពុជា រៀបចំពិធីពង្រឹងការផ្លាស់ប្តូរពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក

បានផុស

នៅ

ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា នៅថ្ងៃទី​ ២៧ ខែមិថុនានេះ បានរៀបចំពិធីជប់លៀងស្វាគមន៍ អតីតនិស្សិតកម្ពុជា និងអតីតនិស្សិតអាស៊ាននៃប្រទេសជប៉ុន​ ដែលកម្មវិធីនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយមានគោលបំណងពង្រឹងការផ្លាស់ប្តូរពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការរវាងប្រទេសជប៉ុន កម្ពុជា និងប្រទេសសមាជិកអាស៊ាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីជប់លៀងស្វាគមន៍នេះ រៀបចំនៅនិវេសនដ្ឋាននៃស្ថានទូតជប៉ុននៅរាជធានីភ្នំពេញ ដែលមានការចូលរួមពីតំណាងរាជរដ្ឋាភិបាលកម្ពុជាជាច្រើនរូប វិស័យឯកជន អតីតនិស្សិតកម្ពុជានៃប្រទេសជប៉ុន និងភាគីពាក់ព័ន្ធជាច្រើនរូបទៀត ដែលពោពេញដោយសប្បាយរីករាយ និងភាពស្និទ្ធស្នាល។
តាមរយៈកម្មវិធីនេះ ក៏មានសុន្ទរកថាស្វាគមន៍ ដោយឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា សុន្ទរកថា ដោយអនុរដ្ឋមន្ត្រីការបរទេសជប៉ុន សុន្ទរកថា ដោយតំណាងសមាគមអតីតនិស្សិតខ្មែរពីប្រទេសជប៉ុន និងសុន្ទរកថា ដោយតំណាងរាជរដ្ឋាភិបាលកម្ពុជា ផងដែរ។

គួរជម្រាបថា ព្រឹត្តិការណ៍ស្វាគមន៍នេះ ធ្វើឡើងមុនមួយថ្ងៃនៃសន្និសីទ ASJA-ASCOJA-JAC លើកទី២២ ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២៤ នៅរាជធានីភ្នំពេញ នឹងផ្ដោតលើប្រធានបទ «ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចរវាងជប៉ុន-អាស៊ាន»។ សន្និសីទនេះរៀបចំឡើង ក្នុងគោលបំណងពង្រឹងការផ្លាស់ប្តូរពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការរវាងប្រទេសជប៉ុន និងបណ្តាប្រទេសសមាជិកអាស៊ាន តាមរយៈសកម្មភាពនវានុវត្តន៍នានា ក្នុងទម្រង់ឌីជីថល និងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។

កម្មវិធីនេះ ត្រូវបានរៀបចំឡើងដោយ សមាគមអតីតនិស្សិតខ្មែរពីប្រទេសជប៉ុន(JAC)គាំទ្រដោយស្ថាប័ន​អន្តរជាតិនៃអតីតនិស្សិតពីអាស៊ីប្រចាំប្រទេសជប៉ុន(ASJA) ព្រមទាំងសហការដោយក្រុមប្រឹក្សាសមាគមអតីតនិស្សិតអាស៊ានពីប្រទេសជប៉ុន(ASCOJA)។

ព្រឹត្តិការណ៍នេះដ៏សំខាន់នេះ បង្ហាញពីគំនិតផ្តួចផ្តើមឌីជីថល និងពាណិជ្ជកម្មអេឡិចត្រូនិកប្រកបដោយភាពច្នៃប្រឌិត ដែលអាចជំរុញកំណើន និងការអភិវឌ្ឍន៍នៅក្នុងតំបន់៕

អត្ថបទ៖ ឡាយ សាមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៦ នាទី មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៤៨ នាទី មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

Sokha Hotels

ព័ត៌មានពេញនិយម