Connect with us

ព័ត៌មានជាតិ

ការងារ​ស្ថិតិ និង​អត្រានុកូលដ្ឋាន ជា​កិច្ចការ​ដ៏​មាន​សារៈសំខាន់ និង​ជា​សេវា​ដែល​ប្រជាពលរដ្ឋ​ត្រូវការ​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​

បានផុស

នៅ

លោក កើត ឆែ អភិបាលរង នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​បាន​មានប្រសាសន៍​លើកឡើងថា​ ​ការងារ​ស្ថិតិ និង​អត្រានុកូលដ្ឋាន គឺជា​កិច្ចការ​ដ៏​មាន​សារៈសំខាន់ និង​ជា​សេវា​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់រូប​ត្រូវការ​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​។​ដូច្នេះ​មន្ត្រី​ដែល​បំពេញការងារ​នេះ​ត្រូវ​បន្ត​ពង្រឹងសមត្ថភាព និង​ត្រូវ​យល់​ឱ្យបាន​ច្បាស់​អំពី គោលបំណង និង​ខ្លឹមសារ​នៃ​ច្បាប់​ថ្មី​។

ការ​លើក​ឡើង​និង​ការស្នើ​បែបនេះ​របស់​លោក​កើត ឆែ បានធ្វើ​ឡើង ខណៈ​លោក​បាន​អញ្ជើញ​ជា​តំណាង ​លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ក្នុង​ពិធី​បិទ «​សិក្ខាសាលា ផ្សព្វផ្សាយ​ច្បាប់​ស្ដីពី​អត្រានុកូលដ្ឋាន ស្ថិតិ​អត្រា​នុ​កូ​ល​ដា្ឋ​ន និង​អត្តសញ្ញាណ​កម្ម​» ជូន​ដល់ ថ្នាក់ដឹកនាំ​-​មន្ត្រីរាជការ រដ្ឋបាល​រាជធានី​ភ្នំពេញ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​រដ្ឋបាល​ខណ្ឌ​-​សង្កាត់ និង​មន្ទីរ​-​អង្គភាព​ក្រោម​ឱវាទ នៅ​សាលា​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០២៤ ដោយមាន​ការចូលរួម​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក បណ្ឌិត តូប នេ​ត អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម​និង​លោក​កែ ប៊ុន​ឡេង សមាជិក​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​កើត ឆែ បន្ត​ថា ការរៀបចំ​សិក្ខាសាលា​ផ្សព្វផ្សាយ​ពាក់ព័ន្ធ​នឹង​ការងារ​អត្រានុកូលដ្ឋាន គឺ​សំដៅ​ពង្រឹង​ប្រសិទ្ធភាព​នៃ​ការ​ផ្តល់សេវា​អត្រា​នុ កូ​ល​ដ្ឋា​ន ជូន​បងប្អូន​ប្រជាពលរដ្ឋ ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្តិ ពាក់ព័ន្ធ​នានា​។

អង្គសិក្ខាសាលា​នេះ​ធ្វើឡើង ដើម្បី​ទទួលយក​នូវ​ចំណេះដឹង​ថ្មី សម្រាប់​ជា​ទុន​បន្ថែម និង​ជា​មូលដ្ឋាន ឈានទៅ​អនុវត្ត​ច្បាប់ ស្ដីពី​អត្រានុកូលដ្ឋាន ស្ថិតិ​អត្រានុកូលដ្ឋាន និង​អត្តសញ្ញាណ​កម្ម ដែល​នឹង​ចូល​ជា​ធរមាន ចាប់ពី​ថ្ងៃទី​០១ ខែកក្កដា ឆ្នាំ​២០២៤ នេះ​តទៅ​។

លោក​បន្ត​ថា ការងារ​ស្ថិតិ និង​អត្រានុកូលដ្ឋាន គឺជា​កិច្ចការ​ដ៏​មាន​សារៈសំខាន់ និង​ជា​សេវា​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់រូប​ត្រូវការ​ក្នុង​ជីវភាព​ប្រចាំថ្ងៃ ហើយ​ឯកសារ​អត្រានុកូលដ្ឋាន គឺជា​ឯកសារ​បញ្ជាក់​អំពី​ស្ថានភាព​របស់​បុគ្គល​ម្នាក់ៗ ដែល​រួមមាន​៖ (១) កំណើត (២) ការ រៀប​អាពាហ៍ពិពាហ៍ និង (៣) មរណភាព។

លោក​បន្ត​ទៀត​ថា សម្រាប់​ទិដ្ឋភាព​ច្បាប់ ឯកសារ​អត្រានុកូលដ្ឋាន គឺជា ភស្តុតាង​លាយលក្ខណ៍អក្សរ​ដែល​ប​ង្ហា​ញ​អំពី​ស្ថានភាព​គតិយុត្តិ​រប​ស់បុ​គ្គល​ម្នាក់ និង​ប្រើប្រាស់​ជា​មូលដ្ឋាន ក្នុងការ កំណត់​សិទ្ធិ និង​កាតព្វកិច្ច​ផ្សេងៗ​ផងដែរ​។ ឈរលើ​មូលដ្ឋាន​នេះ និង​អនុលោម​តាម​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ស្តីពី​អត្តសញ្ញាណ​កម្ម រយៈ ពេល​១០​ឆ្នាំ (២០១៧-២០២៦) ក្នុង​គោលដៅ​ពង្រឹង និង​ធ្វើ​ទំនើបកម្ម​ការងារ​អត្តសញ្ញាណ​កម្ម​, ច្បាប់​ស្ដីពីរ​តនុ​កូ​ល​ដ្ឋា​ន ស្ថិត អត្រានុកូលដ្ឋាន និង​អត្តសញ្ញាណ​កម្ម ត្រូវបាន​ប្រកាស​ឱ្យប្រើ​កាលពី​ថ្ងៃទី​០១ ខែកក្កដា ឆ្នាំ​២០២៣ ហើយនឹង​ចូល​ជា​ធរមាន នាពេល​ឆាប់ៗ​ខាងមុខនេះ​។

លោក​កើត ឆែ បានបញ្ជាក់​ផង​ដែរ​ថា ការគ្រប់គ្រង​អត្តសញ្ញាណ​របស់​ប្រជាជន ជា​កិច្ចការ​សន្តិសុខ​ថ្នាក់ជាតិ​ដ៏​មាន​សារៈសំខាន់ ដែល​ឱ្យ អាជ្ញាធរ​អាច​គ្រប់គ្រង និង​បង្ការ​នូវ​បទល្មើស​បាន​។ លោក​ស្នើ​ឱ្យ​មន្ត្រី​ដែល​បំពេញការងារ​អត្រានុកូលដ្ឋាន​ត្រូវ​បន្ត​ពង្រឹងសមត្ថភាព និង​ត្រូវ​យល់​ឱ្យបាន​ច្បាស់​អំពី គោលបំណង និង​ខ្លឹមសារ​នៃ​ច្បាប់​ថ្មី ព្រមទាំង​ត្រូវ​ដុសខាត់​ចំណេះដឹង​លើ​ការប្រើប្រាស់​ប្រព័ន្ធ បច្ចេកវិទ្យា​ផងដែរ​។ ទីចាត់ការ​រដ្ឋបាល ត្រូវ​លើក​ផែនការ​បណ្តុះបណ្តាល​សម្រាប់​ឆ្នាំ​២០២៥ ឱ្យបាន​រួសរាន់​។

ក្នុងអំឡុងពេល​អនុវត្ត​ច្បាប់​ថ្មី​, ក្នុង​ករណី​ដែល​មាន​ភាពស្រពិចស្រពិល ឬ​មិន​ច្បាស់លាស់​ត្រង់ចំណុច ណាមួយ មន្ត្រី​អត្រានុកូលដ្ឋាន​ថ្នាក់​សង្កាត់ និង​មន្ត្រី​ពាក់ព័ន្ធ​ថ្នាក់​ខណ្ឌ ត្រូវ​ទំនាក់ទំនង​មក​ការិយាល័យ ស្ថិតិ និង​អត្រានុកូលដ្ឋាន ទីចាត់ការ​រដ្ឋបាល សាលា​រាជធានី​ភ្នំពេញ ដើម្បី​សុំ​ការបញ្ជាក់​៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ នាទី មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៤៦ នាទី មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

Sokha Hotels

ព័ត៌មានពេញនិយម