Connect with us

សន្តិសុខសង្គម

រដ្ឋបាលឃុំចន្រ្តី ច្រានចោលការផ្សព្វផ្សាយពីការរកឃើញសត្វខ្លាពីរក្បាលនៅខាងត្បូងផ្សារចន្ត្រី

បានផុស

នៅ

បន្ទាប់ពីមានការបង្ហោះចែករំលែកនូវព័ត៌មានមិនពិតជុំវិញករណីប្រទះឃើញសត្វខ្លាចំនួនពីរក្បាលនៅខាងត្បូងផ្សារចន្ត្រីឃុំចន្ត្រី ស្រុករមាសហែក ខេត្តស្វាយរៀង ដែលបង្កឲ្យមានភាពភ័យខ្លាចរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាននៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤នេះ រដ្ឋបាលឃុំចន្រ្តីបានចេញសេចក្តីបំភ្លឺដោយច្រានចោលដំណឹងគ្មានការពិតនេះ។

Oplus_131072
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងសេចក្តីបំភ្លឺរបស់រដ្ឋបាលឃុំចន្រ្តី បានបញ្ជាក់ថា ដោយមានការបង្ហោះព័ត៌មាននៅក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ម្ចាស់គណនីដែលមានឈ្មោះ Bordito online ដោយបានបង្ហោះសរសេរថា ឃើញហើយៗសត្វខ្លាចំនួនពីរក្បាលនៅខាងត្បូងផ្សារចន្ត្រីស្រុករមាសហែកខេត្តស្វាយរៀង។ដូច្នេះសូមបង ប្អូនមេត្តាប្រុងប្រយ័ត្ន”

ករណីនៃការបង្ហោះព័ត៌មាននេះត្រូវបានរដ្ឋបាលឃុំចន្រ្តីបញ្ជាក់ថា ចំពោះការបង្ហោះព័ត៌មាននេះបានធ្វើឲ្យប៉ះពាល់ដល់សតិអារម្មណ៍ និងសេចក្តីសុខសាន្តរបស់បងប្អូនប្រជាពលរដ្ឋបង្កភាពភ័យខ្លាច និងអសន្តិសុខនៅក្នុងឃុំចន្រ្តីទាំងមូល។ រដ្ឋបាលឃុំចន្រ្តីសូមធ្វើការបដិសេធន៍ និងច្រានចោលនូវការបង្ហោះព័ត៌មានមិនពិតរបស់គណនីដែលមានឈ្មោះ Bordito online ទាំងស្រុង។

ជាក់ស្តែងនៅយប់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំចន្រ្តីបានសហការជាមួយកម្លាំងប្រជាការពារបានល្បាតចល័យនៅគោលដៅខាងត្បូងផ្សារចន្រ្តីពុំមានសកម្មភាពដូចការចុះផ្សាយរបស់ខាងលើនេះទេ។

សូមបញ្ជាក់ថា អំឡុងរយ:ពេលប៉ុន្មានថ្ងៃនេះ មានការភ្ញាក់ផ្អើលក្រោយមានការបង្ហោះចែករំលែកពាក់ព័ន្ធរឿងរ៉ាងដ៏រន្ធត់មួយ ខណ:ដែលមានកាលើកឡើងថា ប្រជាពលរដ្ឋនៅខេត្តព្រៃវែង និងខេត្តស្វាយរៀងបានប្រទះឃើញសត្វឆ្កែត្រូវបានស្លាប់ជាបន្តបន្ទាប់ក្រោមរូបភាពស៊ីអស់គ្រឿងក្នុងដោយមិនដឹងមូលហេតុ៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

បាក់​​អណ្តូងរ៉ែ​មាស​​នៅ​ប្រទេស​​​ម៉ាលី​ សម្លាប់​មនុស្សជាង​៤០នាក់

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

មន្ត្រី​សំខាន់ៗ​របស់​​ពូទីន​ចេញ​ទៅ​អារ៉ាប៊ី សាអូឌីត​ ក្នុងបុព្វហេតុ​​ជំនួប​កំពូល «ត្រាំ-ពូទីន»

សន្តិសុខសង្គម១៣ ម៉ោង មុន

ឆ្លងចរន្តអគ្គិសនី ឆេះហាងលក់ស្បែកជើង ១ កន្លែង នៅខណ្ឌបឹងកេងកង

ព័ត៌មានជាតិ១៣ ម៉ោង មុន

លោកបណ្ឌិត ហ៊ឺ វីរៈ សង្ឃឹមថា វគ្គបណ្ដុះបណ្ដាលជំនាញពិធីករ-ពិធីការិនី នឹងពង្រឹងទេពកោសល្យមន្ត្រីលើការសរសេរព័ត៌មានប្រកបដោយវិជ្ជាជីវៈខ្ពស់

សេដ្ឋកិច្ច១៣ ម៉ោង មុន

គម្រោងសាងសង់ស្ពានចាក់អង្រែ-ព្រែកប្រាសម្រេចបានជាង ២០ ភាគរយ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

​ថាក់ស៊ី​នដែលកំពុង​ឡើង​ប្រ​ជាប្រិយភាព​ត្រូវ​​ហាម​ចូល​កម្ពុជា​និង​​​​​ទៅកាន់​វៀតណាម

រ៉ែមាស
ព័ត៌មានជាតិ២១ ម៉ោង មុន

យុវតី​​វ័យ​ជាង ២០​ ឆ្នាំ ប្រាប់​បទពិសោធន៍​ បើក​រថយន្ត​បែន​​​តម្លៃ​ជាង ១ លានដុល្លារ ដឹក​រ៉ែមាស​ជម្នះ​ការ​មើលស្រាល​ពី​មជ្ឈដ្ឋាន​ទូទៅ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

​ក្រោយ​ផ្តាច់​ភ្លើង​​និង​អ៊ីនធឺណិត​នៅ​ព្រំដែន​មីយ៉ាន់ម៉ា ថៃត្រៀម​ធ្វើ​ដូចគ្នា​នៅ​ព្រំដែន​កម្ពុជា​

ជីវិតកម្សាន្ដ១៨ ម៉ោង មុន

ស្ថានភាពជំងឺតារាកំប្លែង នាយ កុយ កាន់តែប្រសើរច្រើន ត្រៀមវិលមកកម្ពុជាឆាប់ៗ នេះ

សន្តិសុខសង្គម១៤ ម៉ោង មុន

ឆ្លងចរន្តអគ្គិសនីឆេះផ្ទះល្វែង ០១ ខ្នង ខូចខាតសម្ភារៈស្ទើរតែទាំងស្រុង

Sokha Hotels

ព័ត៌មានពេញនិយម