Connect with us

ព័ត៌មានជាតិ

ក្រសួងសាធារណការចាប់ផ្ដើមជួសជុលផ្លូវជាតិ​លេខ៧ និងគ្រោងឲ្យរួចរាល់ក្នុងឆ្នាំ២០២៤នេះ

បានផុស

នៅ


រាជរដ្ឋាភិបាលសម្រេចឲ្យក្រសួងសាធារណការនិងដឹកជញ្ជូន ធ្វើការជួសជុលផ្លូវជាតិលេខ៧ ចាក់កៅស៊ូឡើងវិញ ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ទៅមករបស់ប្រជាពលរដ្ឋ ដោយសារផ្លូវនេះរងការខូចខាតលំបាកធ្វើចរាចរណ៍ជាយូរមកហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហ៊ាង រដ្ឋា អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកទេសក្រសួងសាធារណៈការនិងដឹកជញ្ជូន បានបញ្ចាក់ក្នុងការចុះពិនិត្យសកម្មភាពជួសជុលផ្លូវជាតិលេខ៧នេះថា យុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល គឺបានលើកកម្ពស់ផលប្រយោជន៍ជាតិជាធំ ហើយចំណុចនេះក្រសួងសាធារណៈការនិងដឹកជញ្ជូន រួមជាមួយរដ្ឋបាលខេត្តស្ទឹងត្រែងរួមគ្នាអនុវត្តតាមរយៈការជួសជុលផ្លូវជាតិលេខ៧ឱ្យស្រួលធ្វើចរាចរណ៍ទៅមក ទាំងរថយន្ត និងម៉ូតូ។

លោកមានប្រសាសន៍បន្តទៀតថា ផែនការជូសជុលផ្លូវនេះ ក្រុមបច្ចេកទេសអនុវត្តចាប់ពីខែមិថុនានេះទៅ និងស្ថាបនាឱ្យហើយនៅក្នុងឆ្នាំ២០២៤តែម្តង ព្រោះក្រសួងបានសហការជាមួយក្រុមបច្ចេកទេសមន្ទីរសាធារណៈនិងដឹកជញ្ជូនខេត្តផង និងក្រុមបច្ចេកទេសកងវិស្វកកម្មផងដោយចែកទីតាំងគ្នាធ្វើដើម្បីឱ្យឆាប់រួចរាល់។

លោក ស គឺមណាត ប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តបានបញ្ជាក់ថា ផែនការជួសជុលផ្លូវនេះគម្រោងចាក់កៅស៊ូ ចាប់ផ្តើមចេញពីចំណុចស្ពានសេកុង ទៅដល់ចំណុចច្រកទ្វារអន្តរជាតិត្រពាំងគ្រៀលកម្ពុជា-ឡាវ មានប្រវែង៥៨ គីឡូម៉ែត្រ ទទឹង១០ម៉ែត្រ ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការធ្វើចរាចរណ៍ទៅមក ហើយអាចទាក់ទាញភ្ញៀវទេសចរឱ្យមានលំហូរចូលមកកម្ពុជាតាមច្រកនេះថែមទៀត។ លោកបន្ថែមថា តាមដែលលោកមកចាប់ផ្ដើមធ្វើផ្លូវនេះ ឃើញច្រើនណាស់ទាំងឡានធំឡានតូច ឡានទេសចរណ៍ធំៗ ភ្ញៀវទេសចរណ៍ អញ្ចឹងផ្លូវនេះចង់ជម្រាបថា សក្តានុពលទេសចរណ៍ មានចំណូលដល់ជាតិ និងកំណើនសេដ្ឋកិច្ចរបស់ខេត្ត។

លោក មាស សុវណ្ណ ប្រជាពលរដ្ឋរស់នៅចំណុចវាលព្រីង ភូមិឬទ្ធីសែនជ័យ២ ឃុំអូរស្វាយ បានលើកឡើងថា ផលប្រយោជន៍ដ៍សំខាន់នេះបានបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ពីរាជរដ្ឋភិបាល ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ លោកសាទរពេលបានផ្លូវជាតិលេខ៧នេះ មានស្ថាន​ភាព​ល្អឡើងវិញ សម្រាប់បម្រើការធ្វើចរាចរណ៍សប្បាយចិត្តមានអារម្មណ៍ថារំភើបពេលបានផ្លូវស្អាតពីមុនមកហុយ​ ឥឡូវបានក្រសួងចុះមកធ្វើផ្លូវអញ្ចឹងសប្បាយចិត្ត រីករាយរំភើបតែម្ដង។

សូមបញ្ចាក់ថា ផ្លូវនេះជាង៤០ឆ្នាំកន្លងមក បានត្រឹមតែជួសជុលតែប៉ុណ្នោះ មិនដែលបានស្ថាបនាថ្មីដូចផ្លូវជាតិលេខ​០៧នៅ​ខេត្តក្រចេះនោះទេ។ ហើយការជួសជុលលើកនេះក៏ដើម្បីឱ្យស្រួលធ្វើចរាចរណ៍ជាបណ្ណោះអាសន្ន រង់ចាំគម្រោង​វិនិយោគពីក្រុមហ៊ុនចិន នឹងធ្វើការសាងសង់ថ្មីឡើងវិញ ចាប់ពីព្រំប្រទល់ខេត្តក្រចេះ-ស្ទឹងត្រែង-ទៅដល់ច្រកទ្វារត្រពាំងគ្រៀលកម្ពុជា-ឡាវដែលមានប្រវែងជាង១០០គីឡូម៉ែត្រ៕

អត្ថបទ៖ ងិនលីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ នាទីute មុន

កម្ពុជា-អាមេរិក កំពុងរិះរកមធ្យោបាយធ្វើឱ្យប្រសើរឡើងទំនាក់ទំនងកងទ័ព ពិសេសធ្វើសមយុទ្ធរួមឡើងវិញ

សេដ្ឋកិច្ច៧ នាទីutes មុន

វិនិយោគិនចិនស្វែងរកឱកាស វិនិយោគក្នុងវិស័យកែច្នៃកសិផល សម្រាប់ទីផ្សារក្នុងស្រុក និងនាំចេញ

ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

ការស្លាប់របស់តារា​ស្រី​ចិនម្នាក់ អាចជាករណីឃាតកម្មទុកមុន

សេដ្ឋកិច្ច១៥ នាទីutes មុន

ជើងហោះហើរនៅព្រលានយន្តហោះភ្នំពេញ ត្រៀមផ្ទេរទៅអាកាសយានដ្ឋានថ្មីនៅខែកក្កដា ឆ្នាំ ២០២៥

ព័ត៌មានអន្ដរជាតិ១៧ នាទីutes មុន

គ្រោះរញ្ជួយដីកម្រិត ៧.៣ រ៉ិចទ័រ នៅវ៉ានូទូតំបន់​ប៉ាស៊ីហ្វិក​​​សម្លាប់មនុស្ស១៤នាក់

ព័ត៌មានជាតិ២៣ ម៉ោង មុន

អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក

ព័ត៌មានជាតិ២៣ ម៉ោង មុន

ជាថ្មីម្ដងទៀត! លោក ហ្សេលេនស្គី អញ្ជើញសម្ដេចតេជោ ធ្វើទស្សនកិច្ចនៅអ៊ុយក្រែន តែសម្តេចឆ្លើយថា រង់ចាំពេលសមស្របសិន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

លោក Zelensky៖ រុស្ស៊ី​ដុត​មុខ​សាកសព​ទាហាន​កូរ៉េ​ខាង​ជើង ដើម្បី​លាក់​អត្តសញ្ញាណ (វីដេអូ)

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

​មនុស្សជិត​១៣ម៉ឺនគ្រួសារ​​រងគ្រោះ​​ដោយ​ទឹកជំនន់​នៅថៃ​ ខណៈអ្នកស្លាប់​កើន​ដល់​៣៥​នាក់​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

តើ អាមេរិក និយាយបែបណា ពេលអ៊ុយក្រែន ធ្វើឃាតប្រធានកងកម្លាំងនុយក្លេអ៊ែរ រុស្ស៊ី?

Sokha Hotels

ព័ត៌មានពេញនិយម