Connect with us

សុខភាព

វេជ្ជបណ្ឌិត​ម្នាក់ប្រាប់មូលហេតុ ដែលអ្នក​​ជំងឺ​លើស​ឈាម​ មិនគួរផឹក​កាហ្វេ​នៅ​ព្រឹក​ព្រលឹម​

បានផុស

នៅ

វេជ្ជបណ្ឌិត Pracha Kanyaprasit ឬគេស្គាល់ថាជា វេជ្ជបណ្ឌិត Prachacha វះកាត់ខួរក្បាល បានចេញមុខបង្ហោះតាមហ្វេសប៊ុកផ្ទាល់ខ្លួន ដោយព្រមានអំពីមូលហេតុដែលមនុស្សមានសម្ពាធឈាមខ្ពស់ មិនគួរផឹកកាហ្វេនៅពេលព្រឹកព្រលឹម។

វេជ្ជបណ្ឌិតរូបនេះបានបញ្ជាក់​ដូច្នេះថា “អ្នកជំងឺ​បុរស​អាយុ ៦៥ ឆ្នាំ​ម្នាក់​ បាន​ផឹក​កាហ្វេ​តាំងពី​ព្រលឹម​រាល់ថ្ងៃ ប៉ុន្តែថ្ងៃមួយគាត់ស្រាប់តែធ្លាក់កែវកាហ្វេចេញពីដៃ ហើយអ្នកជំងឺឈឺក្បាលធ្ងន់ធ្ងរ ភាពទន់ខ្សោយនៅផ្នែកខាងស្តាំ និងការនិយាយច្របូកច្របល់ ភ្លាមៗប្រពន្ធ​កូន​​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ភ្លាម​ៗ។ នៅពេលអ្នកមកដល់មន្ទីរពេទ្យ វេជ្ជបណ្ឌិតបានវាស់សម្ពាធឈាមស៊ីស្តូលិកឡើងដល់ ១៧០។ ការស្កែន CT បានរកឃើញថា មានការហូរឈាមនៅអឌ្ឍគោលខាងឆ្វេងនៃខួរក្បាល។ ប្រពន្ធអ្នកជំងឺបានប្រាប់គ្រូពេទ្យថា ប្តី​របស់នាងមាន​ជំងឺ​លើស​ឈាម ហើយ​លេប​ថ្នាំ​ជា​រៀង​រាល់​ថ្ងៃ ហេតុ​អ្វី​បាន​ជា​សរសៃ​ឈាម​ក្នុង​ខួរក្បាល​ផ្ទុះ?

មូលហេតុគឺព្រឹកព្រលឹម សម្ពាធឈាមអាចកើនឡើងភ្លាមៗ នេះ​ដោយសារតែ​ថ្នាំ​បញ្ចុះ​សម្ពាធ​ឈាម​មួយចំនួន​ចាប់ផ្តើម​ចុះខ្សោយ​នៅពេល​ព្រឹក​។ លើសពីនេះ អ្នកជំងឺ​មិនទាន់​បាន​លេបថ្នាំ​បញ្ចុះ​សម្ពាធ​ឈាម​នៅឡើយ​ទេ​។ ព្រោះ​ត្រូវ​ចាំ​ញ៉ាំ​អាហារ​ពេល​ព្រឹក​សិន។ នៅពេលផឹកកាហ្វេនៅពេលព្រឹកព្រលឹម ជាតិកាហ្វេអ៊ីននៅក្នុងកាហ្វេជំរុញឲ្យសម្ពាធឈាមកើនឡើង។ ចំណែកសរសៃឈាម​ខួរក្បាល ​មិន​អាច​ទ្រាំ​បាន​ទេ ហើយ​វា​បាន​ផ្ទុះ​ឡើង មកតែម្ដង។

ទន្ទឹមនឹងនោះ វេជ្ជបណ្ឌិតក៏បានណែនាំអំពីវិធីបង្ការត្រឹមត្រូវផងដែរ។ សម្រាប់អ្នកដែលមានសម្ពាធឈាមខ្ពស់ ប៉ុន្តែចូលចិត្តផឹកកាហ្វេនៅពេលព្រឹកព្រលឹម។ ក្នុងនោះលោកបាននិយាយថា បើអ្នកជំងឺភ្ញាក់ឡើងហើយវាស់សម្ពាធឈាម លើសពី ១៤០ អ្នកមិនគួរផឹកកាហ្វេនៅពេលព្រឹកនោះទេ។

ប៉ុន្តែ បើអ្នកភ្ញាក់ឡើងហើយចង់ផឹកកាហ្វេ អ្នកមិនបាច់រង់ចាំទទួលទានអាហារពេលព្រឹកឡើយ។ វាមានសុវត្ថិភាពជាងក្នុងការលេបថ្នាំសម្ពាធឈាមមុនពេលផឹកកាហ្វេ ដោយសារតែថ្នាំនឹងចាប់ផ្តើមដំណើរការនៅពេលផឹកកាហ្វេ សម្ពាធនឹងមិនកើនឡើងទេ។ ប្រសិនបើអ្នកចង់ហាត់ប្រាណនៅពេលព្រឹក សូមលេបថ្នាំបញ្ចុះសម្ពាធឈាម ឬផឹកកាហ្វេបន្តិច បន្ទាប់មកទៅហាត់ប្រាណក៏មិនជាអីដែរ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖សណ្តែកខ្មៅ ជាភេសជ្ជៈយិនស៊ិនពេលព្រឹក ជួយបញ្ចុះជាតិស្ករក្នុងឈាម និងការពារឆ្អឹងឲ្យរឹងមាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ជប៉ុន ចាប់ផ្តើមរកឃើញមនុស្សស្លាប់ ដោយសារគ្រោះទឹកជំនន់ធ្ងន់ធ្ងរ នៅភាគកណ្តាល

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

៦ខេត្តរបស់ថៃ នៅតែរងគ្រោះ ដោយទឹកជំនន់

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ១៥ ម៉ោង មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

Sokha Hotels

ព័ត៌មានពេញនិយម