កីឡា
គួរឲ្យស្តាយ ចិត្រា, បញ្ញា, សេរីវ៉ាន់ថង ចាញ់ ខណៈ២នាក់ឈ្នះនៅបារាំងយប់មិញ
កម្មវិធីប្រកួតគុនខ្មែរ Laa Belle Equipe នៅប្រទេសបារាំងកាលពីយប់មិញ កីឡាករគុនខ្មែរ២រូបទទួលបានជ័យជម្នះ ប៉ុន្តែ៣បានបរាជ័យ។
ស្ទើរមិនគួរជឿ តារាគុនខ្មែរជួរមុខ ឈុត សេរីវ៉ាន់ថង ដែលជាបេក្ខភាពម៉ារ៉ាតុង បានសន្លប់ក្រោមកណ្ដាប់ដៃដ៏ធ្ងន់របស់កីឡាករអេស្ប៉ាញ Mario Alvarez ក្នុងទឹកទី១ ក្រោយប្រើពេលត្រឹម២នាទី។ វាជារឿងគួរឲ្យស្ដាយសម្រាប់អ្នកលេងគុនខ្មែរ។
ទម្រាំឈានមកដល់វគ្គនេះ រូបគេខំតស៊ូតាំងការប្រកួតម៉ារ៉ាតុងលើកទី១ ក្រោយឈ្នះកីឡាករបារាំង Omar Drissi ក្នុងជុំទី១ និងបន្តយកឈ្នះមិត្តរួមជាតិ ឃឹម បូរ៉ា នៅវគ្គផ្ដាច់ព្រ័ត្រក្លាយជាម្ចាស់ខ្សែក្រវាត់គុនខ្មែរ ទើបទទួលបានឱកាសឡើងមកប្រកួតជុំចុងក្រោយដែលមានរង្វាន់រថយន្ដ។
កីឡាករគុនខ្មែរ ធីម សៀងហៃ និង ព្រំ សំណាង ទទួលបានជ័យជម្នះ។ ក្រោយបញ្ចប់ការប្រកួត៥ទឹក ធីម សៀងហៃ បានយកឈ្នះកីឡាករបារាំង YANIS SOUALILI ដោយពិន្ទុ ដើម្បីក្លាយជាម្ចាស់ខ្សែក្រវាត់។ ចំណែកកីឡាករ ព្រំ សំណាង ក៏ធ្វើបានល្អ ដោយបានឈ្នះពិន្ទុលើកីឡាករបារាំង REDA OUDGOU បន្ទាប់ពីប្រកួត៣ទឹក។
ចំណែកកីឡាករគុនខ្មែរជួរមុខ ឡៅ ចិត្រា និង លន បញ្ញា បានចាញ់កីឡាករបារាំងដូចគ្នា។ ទោះបីជាយ៉ាងណា កម្ពុជាបានប្រឹងប្រែងអស់ពីសមត្ថភាពហើយសម្រាប់ជួបកីឡាករលំដាប់នៅអឺរ៉ុប។
តាមការបញ្ជាក់ពីលោក សឿ វណ្ណៈ ស្ថាបនិកកម្មវិធីប្រដាល់ Kun Khmer Super Fight ថា កីឡាករបារាំងដែលបានយកឈ្នះកីឡាករកម្ពុជានឹងមកប្រកួតនៅទឹកដីកម្ពុជាវិញម្តង។
លទ្ធផលការប្រកួតរបស់កីឡាករកម្ពុជានៅទឹកដីបារាំង
-ឈុត សេរីវ៉ាន់ថង ចាញ់កីឡាករអេស្ប៉ាញ FINLAY SMITH (សន្លប់ទឹក១)
– ធីម សៀងហៃ ឈ្នះកីឡាករបារាំង YANIS SOUALILI (ទទួលបានខ្សែក្រវាត់)
– ឡៅ ចិត្រា ចាញ់ពិន្ទុ កីឡាករបារាំង ANTHONY DEFRETIN
– លន បញ្ញា ចាញ់ពិន្ទុ កីឡាករបារាំង ELIAS NAJI
– ព្រំ សំណាង ឈ្នះពិន្ទុ កីឡាករបារាំង REDA OUDGOU
អត្ថបទ៖ ផា រតនា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា