Connect with us

សេដ្ឋកិច្ច

ភូមិសាស្ត្រនយោបាយ វិបត្តិសេដ្ឋកិច្ច ធ្វើឱ្យកំណើនអាជីវកម្ម​ថៃធ្លាក់ចុះនៅដើមឆ្នាំ ២០២៤​

បានផុស

នៅ

​​នាយកដ្ឋាន​អភិវឌ្ឍន៍​​អាជីវកម្ម​​នៃ​ក្រសួង​ពាណិជ្ជកម្ម​ថៃ​ បានឱ្យដឹងថា កំណើន​​អាជីវកម្ម​បើក​ថ្មី​នៅ​ក្នុង​ប្រទេស​ថៃ​ដើម​ឆ្នាំ​ ២០២៤​ ​បាន​ធ្លាក់​ចុះ​ ដោយ​សារ​តែ​បញ្ហា​ភូមិសាស្រ្ត​នយោបាយ​ និង​​វិបត្តិ​សេដ្ឋកិច្ច​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ Khaosod English។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តួលេខ​របស់​នាយកដ្ឋាន​បង្ហាញ​ថា​ អាជីវកម្ម​បើក​ថ្មីនៅ​ថៃដែល​បាន​​ចុះបញ្ជីពាណិជ្ជកម្មក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២៤​ ​មាន​​ចំនួន​ ៣៩ ០៣២ ដែល​ស្នើ​នឹង​ការ​ថយ​ចុះ​ ១,៥៨ ភាគរយ​ ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន​។  ​

​ប្រធាន​នាយកដ្ឋាន​ដដែល​នេះ​ លោក Auramon Supthaveethum ​​បានបន្ថែមថា តម្លៃដើមទុនចុះបញ្ជីសរុបនៃអាជីវកម្មថ្មីមានចំនួន ១១៧ ០៩៩,៥៣ លាន​បាត​ ដែល​បង្ហាញ​ពី​ការ​ធ្លាក់​ចុះ​ជា​ខ្លាំង​ រហូត​ដល់​ ៦៩,៨៩ ភាគរយ​។ ​

យ៉ាង​ណា​មិញ​  ការលុបចោលអាជីវកម្មបានថយចុះ ១៤,៩៩ ភាករយ​ មក​នៅ​ត្រឹម​ ៤ ៦២៣។  ​

នាយកដ្ឋាន​បាន​គូស​បញ្ជាក់​ថា​ ប្រជាជន​នៅតែមានការព្រួយបារម្ភអំពីការស្ទុះងើបឡើងវិញយឺតនៃកំណើនសេដ្ឋកិច្ច ស្ថិរភាពនយោបាយ និងជម្លោះភូមិសាស្ត្រនយោបាយដែលកំពុងបន្ត។

ការណ៍​ទាំង​អស់​នេះ​ហើយ​ ធ្វើ​ឱ្យ​ការ​ចុះ​បញ្ជីពាណិជ្ជកម្ម​លើ​អាជីវកម្ម​ថ្វី​ថយ​ចុះ​ ដែល​នាំ​ឱ្យ​មានការព្យាករណ៍សម្រាប់ការចុះបញ្ជីអាជីវកម្មនៅឆមាសទី១​នៃឆ្នាំ ២០២៤​ មាន​​​ចន្លោះ​ពី​ ៤៤ ០០០ ទៅ​ ៤៧ ០០០។  

ទោះ​ជា​យ៉ាង​ណា​ នាយកដ្ឋាន​រំពឹង​ថា​ ឆ្នាំ​ ២០២៤ ទាំង​មូល​ នឹង​មាន​ការ​ចុះ​ឈ្មោះ​អាជីវកម្ម​ពី​ ៩០ ០០០ ដល់​ ៩៨ ០០០ ពោល​គឺ​កើន​ឡើង​ពី​ ៥ ទៅ​ ១៥ ភាគរយ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

សន្តិសុខសង្គម៩ ម៉ោង មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

អាមេរិក បញ្ជាក់​ថា​នឹង​មិនប្រគល់​អាវុធ​នុយក្លេអ៊ែរឲ្យ​ទៅ​អ៊ុយក្រែនវិញ​ទេ

ជីវិតកម្សាន្ដ៦ ម៉ោង មុន

Jonathan អ្នកដឹកនាំសម្ដែងបានកែរប្លង់មួយចំនួន នឹងធ្វើការបកស្រាយ បីចំណុចធំក្នុងMVបទ”សែកមន្ត”

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ភ្ញាក់ផ្អើលជាថ្មី! ក្រុមហ៊ូធី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង វាយប្រហារអ៊ីស្រាអែល

Sokha Hotels

ព័ត៌មានពេញនិយម