ជីវិតកម្សាន្ដ
រងអំពើអយុត្តិធម៌តារាសម្តែង លី ណូរ៉ា បានត្រឹមបង្ហោះសារឈឺចាប់ផ្តាំអ្នកគាំទ្រ
គិតរហូតមកទល់ពេលនេះករណីរឿងក្ដីក្ដាំរបស់តារាសម្តែងលោក លី ណូរ៉ា បានអូសបន្លាយពេលជាច្រើនខែមកហើយ ខណៈកន្លងមកសាមីខ្លួនរូបនេះតែងចេញមុខទទូចស្នើដល់តុលាការផ្តល់ភាពយុត្តិធម៌សម្រាប់រូបលោកនៅក្នុងករណីនារីម្នាក់ប្តឹងពីបទឆបោកលុយប្រមាណចំនួន ៣ម៉ឺនដុល្លារ។
ទោះបីយ៉ាងណាកន្លងទៅលោក លី ណូរ៉ា ក៏ទទួលបានការផ្តល់មេធាវីការពារក្តីរបស់សមាគមសិល្បករខ្មែរតាំងពីអាណត្តិអ្នកនាង ចន ច័ន្ទលក្ខិណា រហូតចូលដល់អាណិតថ្មីដែលគ្រប់គ្រង់ដោយលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ផងដែរ។ ប៉ុន្តែទាក់ទងលទ្ធផលបែបណាគេក៏មិនទាន់ដឹងនៅឡើយដែរ។
ស្របពេលជាមួយគ្នានេះ រឿងដែលធ្វើឲ្យមហាជន និងអ្នកដែលគាំទ្រលោក លី ណូរ៉ា កាន់ចាប់អារម្មណ៍ថែមពីនេះដោយថ្មីៗនេះលោកបានបង្ហោះខ្លឹមសារមួយនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនហាក់បង្ហាញការអស់សង្ឃឹមលើរឿងទទួលបានយុត្តិធម៌។ ក្នុងនោះ ណូរ៉ា គឺបានត្រឹមបង្ហោះសារឈឺចាប់ផ្តាំអ្នកគាំទ្រប៉ុន្មានឃ្លារ។
តារាសម្តែងប្រុសរូបនេះបាននិយាយថា “ពិតជាឈឺចាប់នៅលើរឿងអយុត្តិធម៌ រឹតតែឈឺចាប់ដែលយើងរងភាពអយុត្តិធម៌មិនអាចហាស្ដីអ្វីបានស្អែកជូនដំណឹងបងប្អូន”។ យ៉ាងណាតាមរយៈខ្លឹមសារនេះ ត្រូវបានអ្នកគាំទ្រយល់ថា លោកកំពុងតែអស់សង្ឃឹមលើរឿងនេះ ខណៈយើងមិនទាន់អាចទាក់ទងដើម្បីសុំការបកស្រាយបន្ថែមពីលោក លី ណូរ៉ា បាននៅឡើយទេ។
គេចាំបានថា តារាសម្តែងលោក លី ណូរ៉ា កាលពីថ្មីកន្លងទៅធ្លាប់ ចេញមុខអះអាងថា លោកបាននឹងកំពុងរងភាពអយុត្តិធម៌ត្រូវបានស្ត្រីម្នាក់ប្ដឹងពីបទឆបោកលុយប្រមាណចំនួន ៣ម៉ឺនដុល្លារ ដោយសារមានជនអនាមិកលួចរូបថតរបស់លោកទៅបង្កើត Account Facebookក្លែងក្លាយ។ ភ្លាមៗនោះលោកបានទទូចស្នើសុំការផ្តល់យុត្តិធម៌ពីស្ថាប័នតុលាការផងដែរក្រោយលោករងបណ្តឹងពីបទឆបោកលុយ ៣ម៉ឺនដុល្លារ។
លោកបានបញ្ជាក់ដែរថា ត្រឹមរូបថតរបស់អ្នកគេអាចប្ដឹងអ្នកពីបទល្មើសព្រហ្មទណ្ឌបានដូច្នេះអ្នកលេងFacebookទាំងអស់សូមប្រុងប្រយ័ត្នFacebook Fake ក៏យករូបអ្នកទៅលេងបោកគេគេមកប្ដឹងយើង ម្ចាស់រូបដូចខ្ញុំ។ លោកថា លោកក៏ជាជនរងគ្រោះដែរដោយសារតែមានជនអនាមិកបានយករូបថបត ឬឈ្មោះខ្លួនទៅបង្ហើត Account Facebookក្លែងក្លាយដើរបោកលុយគេដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា