Connect with us

ព័ត៌មានជាតិ

ទៅ​វាលវែង​កុំ​ភ្លេច​សាក​ម្ហូប​ក្រវាញ រុក្ខជាតិ​ប្រចាំ​តំបន់ ថែម​ទាំង​ផ្តល់​ជំនួយ​សុខភាព​ថែម​ទៀត

បានផុស

នៅ

ស្រុក​វាលវែង​ជា​តំបន់​ព្រៃភ្នំ មាន​សក្ដានុពល​ទាក់ទាញ​សំខាន់​គឺ​ទេសចរណ៍​ធម្មជាតិ។ នៅ​តំបន់​នេះ​មាន​រុក្ខជាតិ​ពិសេស​ម្យ៉ាង​ដែល​ដុះ​តាម​ព្រៃ​ភ្នំ ដែល​ត្រូវ​បាន​អ្នក​ស្រុក​វាលវែង​ខេត្ត​ពោធិ៍សាត់​ប្រាប់​ថា អាច​យក​ទៅ​ច្នៃ​ធ្វើ​ជា​ម្ហូប​ដ៏​មាន​ឱជា​រស ថែម​ទាំង​ជំនួយ​ដល់​សុខភាព​ថែម​ទៀត​ផង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រុក្ខជាតិ​ដែល​អ្នកស្រុក​អះអាង​នេះ​គឺ​ដើម​ក្រវាញ ​ដែល​តាម​អ្នក​ស្រុក​ប្រាប់​ថា​មាន​តែ​ដុះ​នៅ​ស្រុក​វាលវែង​ខេត្ត​ពោធិ៍សាត់ និង​តំបន់​មួយ​ចំនួន​ក្នុង​ខេត្ត​បាត់ដំបង។

រុក្ខជាតិ​ក្រវាញ​ត្រូវ​បាន​ក្រសួង​បរិស្ថាន​ចុះ​បញ្ចូល​ទៅក្នុង​សៀវភៅ​គ្រឿង​ទេស​ទាំង ៤៣ មុខ ដែល​បាន​ដាក់​សម្ពោធ​ឱ្យប្រើប្រាស់ជាផ្លូវការកាល​ឆ្នាំ២០២២។

ឯកសារ​បាន​បង្ហាញ​ថា ក្រវាញ​ជា​រុក្ខជាតិ​ដុះ​ដោយ​ខ្លួនឯង​ក្នុង​ព្រៃ​ធម្មជាតិ​រង​ក្រោម​ម្លប់​ឈើ​ធំៗ នៅ​តំបន់​មិនសូវ​ក្តៅ​ ហើយ​មាន​ដី​និង​អាកាស​សើម ពិសេស​នៅ​តំបន់​ជួរ​ភ្នំក្រវាញខេត្ត​ពោធិ៍សាត់​។

ប្រជាជន​ខ្មែរ​ប្រើប្រាស់​រុក្ខជាតិ​នេះ​ជា​គ្រឿងទេស​ និង​ឱសថ។ ស្លឹក​ខ្ចី​អាច​យក​ទៅ​ធ្វើ​បន្លែ​សម្រាប់​ស្ល ហើយ​ផ្លែ​មាន​ធាតុ​ក្តៅ​អាច​ជួយ​ឱ្យ​ដើរ​ខ្យល់​ស្រួល ជា​ថ្នាំព្យាបាល​ក្រពះ ចុក​សៀត​ច្រាល​ខ្យល់ និង​អាហារ​មិន​រលាយ។ ស្លឹក​អាច​ព្យាបាល​ស្ពឹក​ស្រពន់ និងហើម​អញ្ចាញ​ធ្មេញ។ ផ្កា​ព្យាបាល​ឈឺ​ឬ​ស្រវាំង​ភ្នែក។ មើម​យក​ទៅ​ធ្វើ​ថ្នាំ​កម្លាំង៕

ចុចអាន៖ ដំណាំ «ក្រវាញ» កំពុងទទួលបានការចាប់អារម្មណ៍ ខណៈទីផ្សារមានតម្លៃសមរម្យ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម